Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦- តើការគ្រប់គ្រងមានន័យដូចម្តេច ?

៧- ដូចម្តេចដែលហៅថាគោលដៅ និងទិសដៅ ?

៨- តើអ្នកប្រតិបត្តិ និងអ្នកគ្រប់គ្រងខុសគ្នាដូចម្តេច ?

៩- តើកម្រិតនៃការគ្រប់គ្រង (MANAGEMENT LEVEL) មានប៉ុន្មាន ? អ្វីខ្លះ ? ចូរពន្យល់ ?

១០- តើមុខងារគ្រប់គ្រង (Management Functions) មានប៉ុន្មាន ?​ អ្វីខ្លះ ?

ចម្លើយ

៦- ការគ្រប់គ្រង (Management) គឺជាដំណើរការនៃការប្រើប្រាស់ធនធាន នៅក្នុងអង្គភាពអោយទទួលបានជោគជ័យដល់អង្គភាព ដោយមានការរៀបចំ ​ការធ្វើផែនការ ការដឹកនាំ និងការត្រួតពិនិត្យ ។

៧- ដែលហៅថា គោលដៅ (Goals) គឺជាទីកន្លែងដែលអង្គភាពគិតថានឹងឆ្ពោះទៅ ឬអំពីអ្វីដែល​អង្គភាពចង់អោយបានសំរេចនូវបេសកកម្មរបស់ខ្លួន ។ ដែលហៅថា ទិសដៅ (Objectices) គឺជាផែនការច្បាស់លាស់ដែលអាចវាស់បាន ដែលជួយ​ដល់អ្នកគ្រប់គ្រងដឹងអំពីពេលវេលា ដែលពួកគេនឹងធ្វើសកម្មភាពឆ្លើយតបទៅនឹងគោលដៅរបស់ពួកគេ ។

៨- អ្នកប្រតិបត្តិ និងអ្នកគ្រប់គ្រងខុសគ្នាគឺ ៖

  • អ្នកប្រតិបត្តិ (Operatives) គឺជាមនុស្សទាំងឡាយ ដែលធ្វើការងារផ្ទាល់​ចំពោះមុខងារ​មួយ ​ការងា​រ​មួយ​ ហើយគ្មានសិទ្ធិទទួលខុសត្រូវលើកិច្ចការរបស់អ្នកដទៃ ។ ឧទាហរណ៍ កម្មករ បុគ្គលិក…។
  • អ្នកគ្រប់គ្រង (Managers) គឺជាអ្នកបញ្ជា ដឹកនាំនូវរាល់សកម្មភាពការងាររបស់អ្នកដទៃអ្នកគ្រប់គ្រងក៏អាចមានការទទួលខុសត្រូវខ្លះ ឬទាំងស្រុងលើការអនុវត្តការងារ ។ ឧទាហរណ៍ ប្រធានក្រុម ឬ​ប្រធានផ្នែក នាយក…។

៩- កម្រិតនៃការគ្រប់គ្រងមាន ៣ រួមមានដូចតទៅ ៖

  • អ្នកគ្រប់គ្រងថ្នាក់ខ្ពស់ (Top Managers) គឺជាក្បាលម៉ាស៊ីនបញ្ជា និងទទួលខុសត្រូវទូទៅលើ​រាល់ប្រតិបត្តិការទាំងអស់របស់អង្គភាព អ្នកគ្រប់គ្រងនេះគឺជាអ្នកផ្តួចផ្តើម បង្កើតរូបមន្ត​យុទ្ធ​សាស្រ្តក្នុងដំណើរការប្រតិបត្តិការរបស់អង្គភាពគេក៏ត្រូវសំដែងផងដែរនូវភាពជាអ្នកដឹកនាំ ចាត់តាំង ពង្រាងកម្មវិធីធ្វើការងារ តាមដាន ត្រួតពិនិត្យ វាយតំលៃ និងជំរុញសកម្មភាព​ការងារ​អោយបានសំរេចនូវគោលដៅដែលបានដាក់ចេញ ។ ជាទូទៅគេមានឈ្មោះថា ៖ ប្រធាន អនុប្រធា​ន​​ នាយក ឬ នាយករង…។
  • អ្នកគ្រប់គ្រងថ្នាក់កណ្តាល (Middle Managers) គឺជាអ្នកដែលទទួលខុសត្រូវផ្ទាល់លើ​អ្នក​គ្រប់​គ្រងថ្នាក់ទាប គឺជាអ្នកគ្រប់គ្រងនៅតាមបណ្តា ផ្នែកជំនាញនីមួយៗ ឧទាហរណ៍ ផ្នែកគណនេយ្យ​ហិរញ្ញ​វត្ថុ…សំខាន់​ជាង​​នេះទៀត អ្នកគ្រប់គ្រងកណ្តាល​​ជាអ្នកទទួល​ខុសត្រូវលើការអនុវត្ត​​ផែនការ និងគោលនយោបាយតាមផ្នែករបស់អង្គភាព ដើម្បីប្រមូលផ្តុំជាគោលដៅ​រួមសំដៅ​សំរេច​ផែនការរួម ។
  • អ្នកគ្រប់គ្រងថ្នាក់ទាប (Lowest Managers) គឺជាអ្នកដឹកនាំផ្ទាល់នូវរាល់សកម្មភាព​ការងារ​របស់និយោជិក វាជាជំហ៊ានដំបូងនៃការគ្រ​ប់គ្រង​របស់គេ គឺដឹកនាំសកម្មភាពការងា​ររបស់​និយោ​​ជិកប្រចាំថ្ងៃ ដើម្បីអនុវត្តន៍តាមផែនការដែល​បាន​​ដាក់ចុះ ដូចនេះអ្នកគ្រប់គ្រងថ្នាក់​ទាប​ត្រូវតែ​ពាក់ព័ន្ធទៅនឹង​ការត្រួតពិនិត្យផ្ទាល់លើកា​រកែ​តម្រូវ ឬដោះ​​ស្រាយរាល់បញ្ហាដែលទាក់​ទង​ទៅ​នឹងការងារនោះ ប្រការនេះអ្នកគ្រប់គ្រងថ្នាក់​ទាប​​ត្រូវមានសមត្ថភាពគ្រប់គ្រាន់ ដើម្បី​ដំណើរ​ការកាងាររបស់អង្គភាព ។ ឧទាហរណ៍ ​ប្រធានក្រុម ប្រធានផ្នែក ។

១០- មុខងារគ្រប់គ្រងមាន ៤គឺ ៖

  • មុខងារផែនការ (Planning Functions) គឺជាគម្រោងការងារណាមួយ ដែលគេលើកឡើងប្រកបដោយការត្រិះរិះ ពិចារណា មានបទដ្ឋានត្រឹមត្រូវមានលក្ខណៈ​វិទ្យា​សាស្ត្រ ហើយអាចអនុវត្តន៍បាន ។
  • មុខងារចាត់តាំង (Organizing andStaffing Functions) គឺជាការរៀបចំរចនាសម្ព័ន្ធ​​ការងារ អោយបានត្រឹម​ត្រូវមានការបង្ហាញពីបែបបទ និងការងារច្បាស់លាស់ មានការ​វាយ​តម្លៃត្រឹមត្រូវនូវសមត្ថភាពរបស់​បុគ្គលិកនយោជិក ដើម្បីរៀបបញ្ជូល​អោយត្រូវទៅ​តាមមុខជំនាញនីមួយៗរបស់ការងារ មិនតែប៉ុណ្ណោះការចាត់តាំងត្រូវបានរៀប​​ចំអោយ​មាន​ខ្សែរយៈបណ្តោយ និងទទឹងច្បាស់លាស់ ដើម្បីងាយទំនាក់ទំនង និងមាន​ប្រសិទ្ធ​ភាព​​ដល់ការអនុវត្តការងារ ។
  • មុខងារដឹកនាំ (Leading Functions) គឺជាការបង្ហាញអោយឃើញនូវ​សមត្ថភាពរបស់​អ្នកគ្រប់គ្រង ​ដែលបានចូលរួមផ្ទាល់ក្នុងការជំរុញណែនាំសកម្មភាពរបស់អ្នកក្រោម​បង្គាប់ខ្លួន អោយប្រព្រឹត្តតាមគោល​ដៅ​ដែល​បានកំណត់។ ការដឹកនាំពាក់ព័ន្ធច្រើនទៅ​នឹង សីលធម៌ ស្មារតី វិន័យ របស់នយោជិកក្នុងការងារ ។ បញ្ហានេះវាទាមទាអោយចេះ​ប្រើល្បិចប្រើគ្រប់វិធី ដើម្បីទាក់ទាញនយោជិកអោយពេញចិត្តនិងលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីរបស់គេ ទៅក្នុងការងារ ទោះបីជានៅក្នុងកាលៈទេសៈណាក៏ដោយ នោះទើបយើងទទួលបាននូវលទ្ធផលល្អប្រសើរ និងជាអ្នកគ្រប់គ្រងដែលមានប្រជា​ប្រិយភាព និងមានប្រសិទ្ធភាពខ្ពស់ ។
  • មុខងារត្រួតពិនិត្យ (Controlling Functions) គឺជាការងារចុងក្រោយនៃការងារ​គ្រប់​គ្រងដែល ទាមទាអោយអ្នកគ្រប់គ្រងធ្វើការប្រមូលផ្តុំ ប្រៀបធៀប វិភាគ វាយតំលៃ វិនិច្ឆ័យ ​ឬធ្វើការសន្និដ្ឋានលើបណ្តាសកម្មភាពការងារទាំងឡាយ ទាំងក្នុងពេលអនុវត្ត និងក្រោយពេលអនុវត្ត ដើម្បីធ្វើការកែតម្រូវ ឬមាន​វិធានការបង្កើនគុណភាព​ការងារនៅ​ពេលក្រោយអោយបានសមស្រប និងមានប្រសិទ្ធភាពខ្ពស់ ។ ការងារត្រួត​ពិនិត្យ​រួម​មាន ៖ ត្រួតពិនិត្យលើបរិមាណត្រួតពិនិត្យលើគុណភាព ត្រួតពិនិត្យលើពេលវាលា ត្រួតពិនិត្យលើការចំណាយ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login