Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២១- តើគុណសម្បត្តិ និង គុណវិបត្តិនៃរចនាសម្ព័ន្ធចាត់តាំងតាមខ្សែរយៈផ្ទាល់មានអ្វីខ្លះ ?

២២- តើរចនាសម្ព័ន្ធចាត់តាំងតាមខ្សែរយៈផ្ទាល់ និងប្រយោល មានន័យដូចម្តេច?

២៣- តើគុណសម្បត្តិ និង គុណវិបត្តិនៃរចនាសម្ព័ន្ធចាត់តាំងតាមខ្សែរយៈផ្ទាល់និងប្រយោល មានអ្វីខ្លះ?

២៤- តើរចនាសម្ព័ន្ធចាត់តាំងតាមតួនាទី ឬមុខងារមានន័យដូចម្តេច ?

២៥- តើគុណសម្បត្តិ និង គុណវិបត្តិនៃរចនាសម្ព័ន្ធចាត់តាំងតាមតួនាទី ឬមុខងារ មានអ្វីខ្លះ?

ចម្លើយ

២១- គុណសម្បត្តិ និង គុណវិបត្តិ នៃរចនាសម្ព័ន្ធចាត់តាំងតាមខ្សែរយៈផ្ទាល់មានដូចតទៅ

+ គុណសម្បត្តិ ៖

  • និយោជិកម្នាក់ៗរាយការណ៍ឬទទួលបញ្ជានិងប្រតិបត្តិបញ្ជាទៅតាមខ្សែរយៈផ្ទាល់របស់ខ្លួនប៉ុណ្ណោះ
  • ងាយស្រួលក្នុងការដាក់ចេញនូវសេចក្តីសម្រេចផ្សេងៗ នេះគឺជាគុណសម្បត្តិពិសេសដែលបង្ករលក្ខណៈអោយអនុវត្តបាននូវរបបប្រធានយ៉ាងពេញលេញ
  • ការទទួលខុសត្រូវ និង ការធានាត្រូវបានកំណត់ច្បាស់លាស់ ។

+ គុណវិបត្តិ ៖

  • ការងារមិនអាចដំណើការបានល្អ បើអ្នកគ្រប់គ្រងមិនមានសមត្ថភាពគ្រប់គ្រងឯកទេសមិនមានទស្សនៈគ្រប់ជ្រុងជ្រោយនិងជាប្រធានដ៏ពូកែជាងគេបំផុតទេនោះ
  • អ្នកគ្រប់គ្រងមានភារៈកិច្ចច្រើនមុខផ្សេងៗគ្នា ហើយច្រើនតែស្តែងឡើងនូវភាពច្របូកច្របល់ ក្នុងការធ្វើសេចក្តីសម្រេច
  • នៅពេលដែលមានការទាក់ទងពីផ្នែកមួយទៅផ្នែកមួយទៀត លុះត្រាតែមានការអនុញ្ញាតតាម ខ្សែរយៈផ្ទាល់
  • នៅពេលដែលផលិតកម្មមានភាពស្មុគ្រស្មាញខ្លាំងមិនអាចឆ្លើយតបទៅតាមពេលវេលាហើយធ្វើអោយការគ្រប់គ្រងមិនមានប្រសិទ្ធិភាពខ្ពស់ ។

​​​២២- រចនាសម្ព័ន្ធចាត់តាំងតាមខ្សែរយៈផ្ទាល់ និង ប្រយោល   ក្នុងគំរូរចនាសម្ព័ន្ធចាត់តាំងតាមខ្សែរយៈផ្ទាល់ ត្រូវបានបន្ថែមដោយក្រុមអ្នកឯកទេសដែលពួកគេបំពេញតួនាទីជាអ្នកអោយយោបល់ ឬជាសេនាធិការអម ផែកចាត់តាំងបែបនេះបំពេញមុខងារផ្ទាល់ចំពោះគោលដៅរបស់អង្គភាព ។ ចំណែកឯសេនាធិការវិញជាអ្នកផ្តល់យោបល់លើឯកទេសទាំងឡាយដែលអាចធ្វើអោយខ្សែរយៈចាត់តាំងផ្ទាល់របស់តួនាទីទទួលបាននូវប្រសិទ្ធិភាពខ្ពស់។

២៣- គុណសម្បត្តិ និង គុណវិបត្តិ នៃរចនាសម្ព័ន្ធចាត់តាំងតាមខ្សែរយៈផ្ទាល់និងប្រយោល មានដូចតទៅ

+ គុណសម្បត្តិ ៖

  • អ្នកប្រតិបត្តិនៅតែស្ថិតក្រោមការគ្រប់គ្រងតាមខ្សែរយៈផ្ទាល់ដដែល
  • អ្នកគ្រប់គ្រងទទួលបាននូវការជួយឧបត្ថម្ភជាច្រើនពីស្ថាប័នដែលជាសេនាធិការ
  • ជួយធ្វើអោយការចាត់ចែងរបស់អ្នកគ្រប់គ្រងដែលមិនអាចមានសមត្ថភាព ឯកទេសគ្រប់គ្រាន់ក្នុង​​ការបញ្ជាទៅជាមានប្រសិទ្ធិភាព។

+ គុណវិបត្តិ ៖

  • អាចមានការប៉ះទង្គិចក្នុងរឿងតែមួយរវាងរចនាសម្ព័ន្ធចាត់តាំងតាមខ្សែរយៈផ្ទាល់ និងស្ថាប័នដែលជាសេនាធិការ
  • ទំនាស់អាចកើតមានឡើងដោយសារក្រុមអ្នកឯកទេស ជាសេនាធិការចង់ជះអំណាចខ្លាំងពេកទៅលើអ្នកត្រួតត្រាតាមខ្សែរយៈផ្ទាល់
  • ក្រុមអ្នកឯកទេសដែលជាសេនាធិការអាចនិងត្រូវបានផ្នែកគ្រប់គ្រងតាមខ្សែរយៈផ្ទាល់ស្តីបន្ទោសដោយសារគេយកសេចក្តីស្នើរ ឬយោបល់របស់ខ្លួនទៅអនុវត្តមិនបានជោគជ័យ។

២៤- រចនាសម្ព័ន្ធចាត់តាំងតាមតួនាទី ឬមុខងារ គឺជាអ្នកគ្រប់គ្រងម្នាក់មាននាក់ត្រួតត្រាច្រើនមានន័យថាអ្នកគ្រប់គ្រងលើឯកទេសផ្សេងៗគ្នា មានសិទ្ធិអំណាចត្រួតត្រាលើអ្នកប្រតិបត្តិទាំងអស់អោយតែទាក់ទងទៅនឹងវិស័យឯកទេសរបស់ខ្លួន។

២៥- គុណសម្បត្តិ និង គុណវិបត្តិ នៃរចនាសម្ព័ន្ធចាត់តាំងតាមតួនាទី ឬមុខងារមានដូចតទៅ

+ គុណសម្បត្តិ ៖

  • ប្រធានទទួលខុសត្រូវដោយឆ្លងកាត់ការប្រើប្រាស់អ្នកឯកទេសពូកែៗតាមមុខងារ តួនាទី នីមួយៗរបស់គេក្នុងការចាត់ចែងការងារ
  • អ្នកប្រតិបត្តិបានទទួលនូវការដឹកនាំពីអ្នកគ្រប់គ្រងលើលឯកទេសផ្សេងៗគ្នាជាច្រើន
  • ងាយស្រួលក្នុងការត្រួតពិនិត្យនូវការងារដែលដាក់អោយធ្វើ។

+ គុណវិបត្តិ ៖

  • ច្រើនតែមានការភ័ន្តច្រលំដោយទទួលបញ្ជាមិនត្រឹមតែអ្នកត្រួតត្រាតាមខ្សែរយៈផ្ទាល់ប៉ុណ្ណោះទេថែមទាំងតាមអ្នកឯកទេសនៃមុខងារនីមួយៗទៀតផង
  • របបប្រធានត្រូវទទួលរងនូវការរំលោភ ព្រោះមិនអាចគួបផ្សំបាននូវការបញ្ជាទាំងឡាយរបស់ខ្លួនជាមួយអ្នកគ្រប់គ្រងតាមមុខងារនីមួយឡើយ
  • មានការលំបាកក្នុងការវិនិច្ឆ័យនូវការទទួលខុសត្រូវសំរាប់ការបរាជ័យនៅក្នុងសកម្មភាពការងារ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login