បានជាកើតមានកតិកាសញ្ញាអន្តរជាតិព្រោះ ៖
- ដើម្បីធានាសន្តិភាព និងប្រឆាំងនឹងការរើសអើងនិងការប្រកាន់ពូជសាសន៍
- ដើម្បីធានាឲ្យមានការអភិវឌ្ឍជានិរន្តរ៍ខាងវិស័យសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌និងការងារពេញលេញដែលមានផលប្រយោជន៍ក្នុងលក្ខខណ្ឌការពារសេរីភាពជាមូលដ្ឋានខាងនយោបាយនិងសេដ្ឋកិច្ចចំពោះបុគ្គលគ្រប់រូប។
- ដើម្បីឲ្យដើម្បីឲ្យប្រជាជាតិទាំងអស់មានសេរីភាពក្នុងការប្រកាន់យកគោលជំហរនយោបាយនិងខិតខំអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌របស់ខ្លួនដោយសេរី ។
- ដោយសារតែមានអតុល្យភាព នៃកម្រិតជីវភាពការអប់រំសុខុមាលភាពរបស់ប្រជាជន ក្នុងពិភពលោកទើបធ្វើឲ្យកើតមានឡើងនូវកតិកាសញ្ញានេះ ដើម្បីធានាឲ្យមនុស្សគ្រប់រូបទទួលបាននូវសិទ្ធិសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌របស់ខ្លួនក្នុងវិសាលភាពមួយដ៏ពេញលេញតាមតែអាចធ្វើទៅបាន។