Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៤៦- តើការប្រាស្រ័យទាក់ទង មានន័យដូចម្តេច ?

៤៧- តើវិធីសាស្ត្រត្រួតពិនិត្យ មានប៉ុន្មានអ្វីខ្លះ ?

៤៨- តើប្រភេទនៃការត្រួតពិនិត្យមានប៉ុន្មានអ្វីខ្លះ ?

៤៩- តើឋានានុក្រមរបស់លោកម៉ាស្លូ មានប៉ុន្មានអ្វីខ្លះ ?

៥០- តើអ្វីជាអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ?

ចម្លើយ

៤៦- ការប្រាស្រ័យទាក់ទង គឺជាសកម្មភាពដែលអ្នកគ្រប់គ្រងដឹកនាំត្រូវតែបូជាពេលវេលារបស់ខ្លួនក្នុងសមាមាត្រដ៏ច្រើនលើសលប់មួយក្នុងការទាក់ទងមនុស្សទាំងឡាយទាំងក្នុងនិងក្រៅអង្គភាព ជាពិសេសជាមួយនិយោជិក បុគ្គលិក កម្មករ វាគឺជាដំណើរការដែលគេបំពេញសំរេចនូវមុខងារធ្វើផែនការ ចាត់តាំងដឹកនាំ និងត្រួតពិនិត្យ ។ ការប្រាស្រ័យទាក់ទងវាមានការពាក់ព័ន្ធទៅនឹងការនិយាយស្តី ការប្រើពាក្យពេចន៍ អាកប្បកិរិយា កាលៈទេសៈ ឬពេលវេលា ការយល់ចិត្ត ការស្តាប់។

៤៧- វិធីសាស្ត្រត្រួតពិនិត្យមាន គឺ ៖

  • ត្រួតពិនិត្យមុនពេលធ្វើសកម្មភាព
  • ត្រួតពិនិត្យតំរង់ទិស
  • ត្រួតពិនិត្យបាទ/ទេ
  • ត្រួតពិនិត្យក្រោយពេលធ្វើសកម្មភាព ។

៤៨- ប្រភេទនៃការត្រួតពិនិត្យមាន៤ គឺ ៖

  • ត្រួតពិនិត្យបរិមាណ
  • ត្រួតពិនិត្យគុណភាព
  • ត្រួតពិនិត្យពេលវេលា
  • ត្រួតពិនិត្យចំណាយ ។

៤៩- ឋានានុក្រមរបស់លោកម៉ាស្លូមាន៥ គឺ៖

  • តម្រូវការសារពាង្គកាយ ៖ ចំណីអាហារ សំលៀកបំពាក់ ប្រាក់ខែ ផ្ទះសំបែង
  • តម្រូវការសុវត្ថភាព ៖ សន្តិសុខ ស្ថេរភាព គ្មានការគំរាមកំហែង
  • តម្រូវការសង្គម ៖ មិត្តភាព សេចក្តីស្នេហា ភាពជាកម្មសិទ្ធិ
  • តម្រូវការកិត្តិយស ៖ ការគោរពគំនិតស្នាដៃរបស់ខ្លួនឯង និង អ្នកដទៃ
  • តម្រូវការពេញលេញ ៖ ការរីកចម្រើនដោយខ្លួនឯង។

៥០- អំពើនៃការប្រកួតប្រជែងណា ដែលផ្ទុយពីគោលការណ៍នៃការអនុវត្តន៍ទៀងទាត់នៅក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម ត្រូវចាត់ទុកថាជាការប្រកួតប្រជែងមិនស្មោះត្រង់ ។

         ទង្វើទាំងឡាយដូចខាងក្រោម ត្រូវចាត់ទុកថា បានបង្កើតនូវអំពើរនៃការប្រកួតប្រជែងមិនស្មោះត្រង់ ៖

         ក- ការបង្កើតឱ្យមានការភាន់តច្រឡំតាមមធ្យោបាយណាមួយ ជាមួយសហគ្រាស ជាមួយទំនិញ ឬជាមួយសកម្មភាពឧស្សាហកម្ម ។

ពាណិជ្ជកម្ម ឬសេវាកម្មនៃគូប្រកួតប្រជែង។

         ខ- ការពោលអះអាងមិនត្រឹមត្រូវក្នុងពាណិជ្ជកម្ម ដែលធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ សហគ្រាស ទំនិញ ឬសកម្មភាពឧស្សាហកម្ម

ពាណិជ្ជកម្ម ឬសេវាកម្មនៃគូប្រកួតប្រជែង។

         គ- ការបញ្ជាក់ ឬការពោលអះអាងដែលបានប្រើប្រាស់នៅក្នុងពាណិជ្ជកម្ម ហើយដែលអាចធ្វើឱ្យសាធារណជនភាន់ច្រឡំ

         អំពីប្រភេទដំណើរការផលិត លក្ខណៈ ភាពសមស្រប សម្រាប់គោលបំណងរបស់គេ ឬបរិមាណនៃទំនិញ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login