សំណួរ
៥១- តើអ្នកដឹកនាំត្រូវមានលក្ខណៈសម្បត្តិដូចម្តេច ?
៥២- តើជំនាញរបស់អ្នកគ្រប់គ្រងមានអ្វីខ្លះ ?
៥៣- តើមុខងារជាមូលដ្ឋាននៃការដឹកនាំមានអ្វីខ្លះ ?
៥៤- តើគោលការណ៍ណែនាំដើម្បីឲ្យការដឹកនាំមានប្រសិទ្ធិភាពមានអ្វីខ្លះ ?
៥៥- តើមានជំហ៊ានអ្វីខ្លះដែលត្រូវអនុវត្តសម្រាប់ការដឹកនាំ ?
៥៦- តើមានសារធាតុអ្វីខ្លះដែលមានសារៈសំខាន់ដែលមានភាពជាអ្នកដឹកនាំ ?
៥៧- តើភារកិច្ច និងការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងមានអ្វីខ្លះ ?
ចម្លើយ
៥១- អ្នកដឹកនាំត្រូវមានលក្ខណៈសម្បត្តិដូចជា ៖
ក- លក្ខណៈសម្បត្តិទូទៅរបស់អ្នកដឹកនាំ ៖
- ការដាក់វិន័យខ្លួនឯង ( ទិតៀនខ្លួនឯង )
- ការប្តេជ្ញាចិត្ត ( ការតាំងចិត្ត )
- ចំណេះដឹង ( សាលា ការស្រាវជ្រាវ “ ស្តាប់ អាន …” វិភាគ និង ការងារ )
- ការទទួលខុសត្រូវ
- សីលធម៌ និងគុណធម៌
- គំនិតវិជ្ជមាន ( មានសង្ឃឹម គឺគំនិតឃើញ ច្រកចេញជានិច្ច ឫសុទិដ្ឋិនិយម )
- ការលើកទឹកចិត្ត
- ភាពជាគំរូ
- ទស្សនវិស័យ
ខ- មេដឹកនាំត្រូវតែឈានមុខគេនូវ ៖
- គំនិតផ្តួចផ្តើម
- មាយាទ
- ការងារ
៥២- ជំនាញរបស់អ្នកគ្រប់គ្រងមានដូចជា៖
ក- ជំនាញខាងទស្សនៈយល់ដឹង ការកែលំអ ការដោះស្រាយបញ្ហា ឬការធ្វើសេចក្ដីសំរេចចិត្ត វិភាគភាពខ្លាំង និង ភាពខ្សោយរបស់អង្គភាពយល់កាន់តែប្រសើរអំពីគោលដៅរបស់អង្គភាព រៀនបន្ថែមទៀតអំពីសកម្មភាពសេចក្ដីត្រូវការ របស់អង្គភាពដទៃរៀនសូត្របន្ថែមទៀត អំពីបរិដ្ឋានខាងក្រៅ ឱកាស និន្នាការ និងការប្រកួតប្រជែងបង្កើតគំនិតថ្មីដល់ អង្គភាពរបស់អ្នកដែលកំពុងអនុវត្តន៍ ។
ខ- ជំនាញខាងមនុស្ស ធ្វើទំនាក់ទំនងកាន់តែប្រសើរឡើង ញញឹមឲ្យកាន់តែច្រើនឡើង ស្វែងយល់ពីមនុស្សដែល អ្នកធ្វើការជាមួយឲ្យកាន់តែល្អឡើង ស្វែងអំពីមនុស្សទូទៅឲ្យកាន់តែល្អឡើង និងរៀនអំពីចិត្តសាស្ត្រ ឬសង្គមវិទ្យាស្ដាប់ មនុស្សឲ្យបានច្រើន ពិនិត្យមើលការយល់ដឹងរបស់មនុស្ស ចំណាយពេលចងមិត្តភាពល្អឲ្យបានច្រើន សិក្សាជំនាញពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត មានទំនុកចិត្តថែមទៀត ធ្វើការងារឲ្យកាន់ប្រសើរជាក្រុមតាំងចិត្តអត់ធ្មត់ ។
គ- ជំនាញខាងបច្ចេកទេស អានសៀវភៅ ដឹកនាំ ការគ្រប់គ្រង អនុវត្តន៍ កុំព្យូទ័រ បន្ថែមបង្កើនសមត្ថភាព ភាសា អង់គ្លេស តាមការអានអក្សរ ឬហាត់សរសេរឲ្យបានច្រើន ធ្វើឲ្យទាន់សម័យនូវបច្ចេកវិទ្យាថ្មី ក្នុងកន្លែងរបស់អង្គភាពសិក្សា ពីរបៀបអង្គការដទៃប្រើឧបករណ៍និតិវិធី (ទំរង់ការ) ឬបច្ចេកទេសចាំបាច់ទៅតាមកន្លែង ។
៥៣- មុខងារជាមូលដ្ឋាននៃការដឹកនាំមានដូចជា ៖
- ផ្ដល់នូវសេវាកម្ម
- បំរើផលប្រយោជន៍ទាំងអង្គភាព និងបុគ្គលិកដែលបំរើការងារផងដែរ
- ប្រើការសំរេចចិត្តមឺុងម៉ាត់
- ហ៊ានប្រថុយ
- ធ្វើអ្វីៗឲ្យសកម្ម
- បញ្ចុះបញ្ចូល ផ្ទេរសិទ្ធិ និងទុកចិត្តមនុស្ស (បុគ្គល)
- បញ្ចេញទស្សនះរបស់ពួកគេ
- ធ្វើផែនការជាយុទ្ធសាស្រ្ត
- ចរចារ និងដោះស្រាយជាមួយមនុស្ស (បុគ្គល)
- ទុកចិត្តលើការវិនិច្ឆ័យរបស់បុគ្គលិក
- ទទួលយកការខុសត្រូវ
- សំរេចលទ្ធផល ។
៥៤- គោលការណ៍ណែនាំដើម្បីឲ្យការដឹកនាំមានប្រសិទ្ធិភាពមានដូចជា ៖
- រក្សានូវការគោរព
- ឆាប់ឆ្លើយតបនឹងតម្រូវការរបស់អ្នកដទៃ
- ធ្វើការដោយមានប្រសិទ្ធិភាពជាមួយអ្នកផងទាំងពួង
- ត្រូវមានការជំរុញទឹកចិត្តខ្ពស់
- ត្រូវមានចំណេះដឹងគ្រប់គ្រាន់
- ត្រូវមានការពេញចិត្ត ពេញថ្លើម និងជំរុញទឹកចិត្តអ្នកដទៃឲ្យធ្វើអ្វីមួយ
- ប្រើប្រាស់រាល់ធនធានដែលមាន
- ឆ្លៀតឱកាស ដើម្បីបង្ហាញពីភាពដឹកនាំដែលគេផ្ដល់ឲ្យអ្នក ។
៥៥- ជំហ៊ានដែលត្រូវអនុវត្តសម្រាប់ការដឹកនាំមានដូចជា ៖
- កំណត់គោលដៅ
- ធ្វើយ៉ាងណាឲ្យច្បាស់ថាគោលដៅនោះត្រូវបានបុគ្គលិកយល់ហើយ
- ធ្វើផែនការដើម្បីឈានទៅដល់គោលដៅ
- ចាប់ផ្ដើមដំណើរការសកម្មភាព
- រក្សានូវសកម្មភាពឆ្ពោះទៅរកគោលដៅ
- ផ្ដល់នូវការជំរុញទឹកចិត្តគេ និងភាពពេញចិត្ត ពេញថ្លើម ដើម្បីឲ្យដំណើរការបានប្រក្រតី
- វាយតម្លៃលទ្ធផល
- ជូនរង្វាន់ដល់នរណាដែលបានជួយអ្នកឲ្យសំរេចគោលដៅ ។
៥៦- មានសារធាតុបីនេះមានសារៈសំខាន់ដែលមានភាពជាអ្នកដឹកនាំគឺបានផ្ដោតទៅលើ ៖
ក- ភារកិច្ចដែលត្រូវធ្វើ ៖
- ការកំណត់ទិសដៅ
- ការរៀបចំផែនការដើម្បីដំណើរការ
- ការបែងចែកការងារ និងប្រើប្រាស់ធនធាននានា
- ការត្រួតពិនិត្យទៅលើការបំពេញការងារ ។
ខ- ក្រុមការងារ
- កំណត់បទដ្ឋាន
- បង្កើតស្មារតីនៅក្នុងក្រុមឲ្យចេះធ្វើការ
- ណែនាំនៅពេលណាចាំបាច់
- រក្សាការផ្ដល់ពត៌មានដល់បុគ្គលិក
- លើកទឹកចិត្ត ដល់ បុគ្គលិក ម្នាក់ៗ ឲ្យមាន វិន័យនៅ ក្នុងក្រុម ។
គ- បុគ្គលម្នាក់ៗដែលបង្កើតនូវក្រុមការងារដោយមាន
- ការទទួលស្គាល់ និងការបង្កើនលទ្ធភាពបុគ្គលម្នាក់ៗ
- ការបណ្ដុះបណ្ដាលជាបុគ្គលម្នាក់ៗ
- ការផ្ទរសិទ្ធិ កិច្ចការ ។
៥៧- ភារកិច្ច និងការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងមានដូចជា ៖
ក- អ្នកគ្រប់គ្រងថ្នាក់ខ្ពស់ ៖
- បង្កើតឬរៀបចំគោលដៅ
- បង្កើតផែនការរយះពេលវែង
- បង្កើតគោលនយោបាយ និងតំនាងអង្គការចំពោះមជ្ឈដ្ឋានខាងក្រៅ និងក្នុង
- ធ្វើការកំណត់ និងអនុម័តតាមក្រមសីលធម៌ការងារ
- ធ្វើការសំរេចចិត្តដោយឈរលើគោលការណ៍ គោលនយោបាយ
- គ្រប់គ្រងថវិការសម្រាប់អង្គការ
- ធ្វើផែនការពិនិត្យ តាមដាន និងវាយតម្លៃ ។
ខ- អ្នកគ្រប់គ្រងថ្នាក់កណ្តាល ៖
- បង្កើតគោលដៅទូលំទូលាយ ដោយកំនត់ពីថ្នាក់ខ្ពស់ និងសម្របសម្រួលកិច្ចការរបស់អ្នកគ្រប់គ្រងផ្ទាល់
- គ្រប់គ្រងបុគ្គលិក និងកំនត់ទិសដៅទៅតាមគម្រោងផែនការ
- ធ្វើផែនការ ពិនិត្យតាមដាន និងវាយតម្លៃ
- ធ្វើទំនាក់ទំនងជាមួយបុគ្គលិក ប្រតិបត្តិ និងថ្នាក់ដឹកនាំ ថ្នាក់ខ្ពស់
- អនុវត្ត និងដាក់ឲ្យថ្នាក់ក្រោម អនុវត្តនូវគោលនយោបាយ
- ធ្វើរបាយការណ៍
- ដោះស្រាយបញ្ហា ។
គ- អ្នកគ្រប់គ្រងថ្នាក់ក្រោម ៖
- អនុវត្តការងារ និងត្រួតពិនិត្យមើលនូវរាល់ប្រតិបតិ្តការកិច្ចការ
- បែងចែកការងារតាមផែនការ ដែលត្រូវបានរៀបចំដោយថ្នាក់លើ
- ធ្វើផែនការ និងពិនិត្យ តាមដានរៀងរាល់ថ្ងៃ សប្តាហ៏ ខែ
- រក្សាការទំនាក់ទំនងល្អជាមួយបុគ្គលិក និងដោះស្រាយរាល់បញ្ហា
- មើលការខុសត្រូវលើបុគ្គលិក
- ដាក់ឲ្យអនុវត្តតាមគោលនយោបាយ
- ធ្វើរបាយការណ៍ជូនថ្នាក់លើ
- បង្កើតទិសដៅរបស់ការងារ
- ជួលបុគ្គលិកថ្មី និងផ្ដល់យោបល់
- អានសំបុត្រ និងរបាយការណ៍ ។ល។
- ចូលរួមអង្គប្រជុំ
- ធ្វើការសំរេចចិត្តពីកម្មវិធីថ្មីៗ
- សំរេចថាតើនរណា ដែលនឹងអាចត្រូវតម្លើងឋានៈ (ជូនយោបល់ទៅថ្នាក់លើ)