Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ

                 នៅក្នុងប្រទេសនីមួយៗតែងតែមាននូវវប្បធម៌របស់ខ្លួនរួចជាស្រេចមកហើយដោយគ្រាន់តែវប្បធម៌នោះមានឱនភាពនិងមានការរីកចម្រើនដោយអាស្រ័យលើកត្តានៃរបៀបរបត់នយោបាយរបស់សង្គម ។ ប៉ុន្តែការរស់នៅរបស់មនុស្សពិតជាមិនអាចឆ្លងកាត់នូវវប្បធម៌ជាតិសាសន៍ដ៏ទៃនោះទេពោលគឺយើងតែងតែធ្វើនូវសង្គមនីយកម្មដើម្បីបញ្ចូលនូវប្បធម៌ណាដែលល្អចូលមកក្នុងវប្បធម៌របស់យើង ។ ពាក់ព័ន្ធនិងចំណុចនេះទើបមានគេថា « វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើនថ្កាន » ។

                 តើល្បារដែលគេថាខាងលើមានអត្ថន័យដូចម្តេច ?

                 ដើម្បីជាគន្លឹះផ្តល់ភាពងាយស្រួលដល់ការបកស្រាយរាល់ចម្ងល់ដែលមាននៅក្នុងប្រធានខាងលើយើងគួរគប្បីយល់នូវពាក្យ « វប្បធម៌ » ការសាប់ព្រោះនូវអំពើល្អ ជាសារសំខាន់នៃជាតិ ។ឯពាក្យ « រលត់ » បាត់សូន្យឈឹង ស្ងប់ស្ងាត់ ។ រីឯពាក្យ « រលាយ » សាបសូន្យគ្មានស្រមោល គ្មានរូបគ្មានន័យនិងខ្លឹមសារ ។ ចំណែកឯពាក្យ « ថ្កើងថ្កាន » រីកចម្រើនលូតលាស់ សុះសាយ ។​តាមន័យនេះប្រធានខាងលើចង់បង្ហាញឲ្យឃើញថាបើការសាបព្រោះនូវអំពើល្អវាបាត់សូន្យឈឹង មានភាពស្ងប់ស្ងាត់នោះជាតិនឹងរលាយសាបសូន្យគ្មានរូបគ្មានន័យអ្វីទំាងអស់ តែបើការសាបព្រោះនូវអំពើល្អ មានភាពល្អប្រសើរ ភ្លឺថ្លាផូរផង់ នោះជិតប្រាកដជារីកចម្រើនលូតលាស់ ល្បីករន្ទឺសុះសាយពាសពេញទ្វីបជាក់ជាពុំខាន ។

                 តាមការសង្កេតពិនិត្យមើលទៅលើប្រធានដែលបានពោលខាងលើចង់បង្ហាញឲ្យឃើញថា វាជាទស្សនៈអប់រំមួយដែលចង់ឲ្យយើងស្គាល់អំពីវិធីសាស្រ្តនៅក្នុងការស្តារនូវការរីកចម្រើននៃវប្បធម៌ជាតិរួមទាំងលើកកម្ពស់វប្បធម៌ជាតិឲ្យមានភាពល្បីល្បាញ ។ សរបញ្ជាក់ឲ្យឃើញថាជាតិ សាសនា ភាសា អក្សរសិល្ប៍ អក្សរសាស្រ្ត ជំនឿ ប្រពៃណីទំនៀមទម្លាប់ ការអប់រំ និងគោលនយោបាយជាដើមសុទ្ធតែស្ថិតនៅក្នុងវប្បធម៌ ទាំងអស់ ។ ប្រសិនបើភាសានៃការនិយាយប្រាស្រ័យទាក់ទងគ្នាអក្សរពុំមានការប្រើនោះវានិងធ្វើឲ្យមានការធ្លាក់ចុះនៃវប្បធម៌រួមទាំងប្រទេសជាតិផងដែរ ។ បើផ្នែកនយោបាយមានឱនភាព សាសនាគ្មានអ្នកគោរពនោះវាក៏ធ្លាក់ចុះនៃវប្បធម៌ផងដែរ ។ ឯប្រពៃណីទំនៀមទម្លាប់ប្រសិនបើគ្មានអ្នកប្រតិបត្តិ តាមដូនតាដែលបានបន្សល់ទុកគ្មានអ្នកយកចិត្តទុកដាក់ស្រោចស្រង់នូវប្រពៃណីទាំងនោះឡើងវិញវានិងធ្វើឲ្យវប្បធម៌ធ្លាក់ចុះ ប៉ះពាល់ដល់ប្រទេសជាតិទៀតផង ។ ជំនឿវិញក៏មានការអន់ថយផងដែរដោយសារតែផ្នែកវិទ្យាសាស្រ្ត មានការរីកចម្រើនជឿនលឿនគួរឲ្យកត់សម្គាល់ផងដែរនាពេលបច្ចុប្បន្ននេះ ។ ប្រសិនបើក្រុមមនុស្សដែលរស់នៅក្នុងប្រទេសណាមួយមិនមានការខិតខំប្រឹងប្រែងថែរក្សាការពារនូវមរតកនានា ព្យាយាមផ្សព្វផ្សាយនូវអ្វីដែលមិនល្អខុសពីវប្បធម៌របស់ខ្លួននោះវានិងធ្វើឲ្យជាតិរលាយសាបសូន្យ លែងមានប្រទេសផ្ទាល់ខ្លួន ដើរជ្រកតែតាមប្រទេសជិតខាងណាមួយរំលងមានអ្វីមកកំណត់សម្កាល់ ប្រទេសរបស់ខ្លួនតទៅថ្ងៃមុខទៀតប្រៀបបីដូចប្រទេសចម្បាំ ដែលមិនមានទឹកដីផ្ទាល់ខ្លួន ដោយសារតែមិនចជថែរក្សាវប្បធម៌របស់ខ្លួននេះឯង ។ ការពិតណាស់នៅសម័យចតុមុខ សម័យលង្វែក សម័យ ឧត្តុង ដែលសម័យទាំងបីនេះស្ថិតនៅចន្លោះឆ្នាំមួយពាន់បួនរយសាមសិបមួយ រហូតដល់ឆ្នាំមួយពាន់ប្រាំបីរយហុកសិបបី គឺវប្បធម៌មានការធ្លាក់ចុះជាខ្លាំងដោយសារតែមានសង្គ្រាមសណ្តើមទឹកដី រវាងខ្មែរនិងសៀម រវាងខ្មែរនិងយួន ដែលសៀមយួនចង់បានទឹកដីរបស់ខ្មែរយើងចង់លុបបំបាត់នូវជាតិសាសន៍ របស់ខ្មែរយើងសៀមបានប្រើល្បិចហើយបានវាយបំបាក់បន្ទាយលង្វែក ព្រមទាំងកេណ្ឌអ្នកចេះដឹងរបស់ខ្មែរទៅប្រទេសសៀម ទាំងនេះជាហេតុធ្វើឲ្យខ្មែរយើងលែងមានអ្នកចេះដឹង សម្រាប់ផ្សព្វផ្សាយនូវភាព អក្សរសាស្រ្ត អក្សរសិល្ប៍ របាំចម្លាក់ជាដើម ព្រមទាំងបានប្រមូលយកនូវគម្ពីរក្បួនខ្នាតរបស់ខ្មែរថែមទៀត ។ រីឯប្រទេសយួនវិញចង់លុបបំបាត់នូវជាតិសាសន៍របស់ខ្មែរយើង ចង់ចែកទឹកដីរបស់យើងជាពីរជាមួយនិងសៀមរហូតមកដល់សព្វថ្ងៃយួនបានយកទឹកដីកម្ពុជាក្រោមរបស់យើងទាំងអស់ធ្វើឲ្យប្រទេសយើងបាត់បង់មរតកវប្បធម៌ជាច្រើនជាពិសេសវត្តនគរ ។ ចំណែកឯនៅសម័យអាណានិគមនិយមបារាំងវិញបារាំងបានលុបបំបាត់នូវវប្បធម៌របស់យើងឲ្យយើងរៀនតែភាសាបារាំងឯប្រជាជនយើងបែរជាឆោតល្ងង់មួយចំនួនតូចផងដែរ ទាក់ទងនិងការរស់នៅប្រចាំថ្ងៃរាល់ការនិយាយស្តី ការហៅឈ្មោះសុទ្ធតែនិយាយភាសាបារាំងស្ទើរតែសុទ្ធសាត ។ នៅក្នុងសម័យ ប៉ុល ពតវិញ ប៉ុល ពត បានរំលាយនៅសាសនា សាលារៀន ​អក្សរសាស្រ្ត អក្សរសិល្ប៍ ហេដ្ឋារចនាសម្ព័ន្ធនានា លុបបំបាត់រូបិយប័ណ្ណសម្លាប់ប្រជាជន សម្លាប់អ្នកចេះដឹងបណ្ឌិតបញ្ញវន្ត តែប៉ុល ពត មានទ្រឹស្តីថា លោកមិនបាន រំលាយសាសនានោះទេប៉ុន្តែបើអ្នកណា ចង់គោរពទៅគោរពនៅឯក្នុងព្រៃទៅដោយលោកយល់ថាព្រះពុទ្ធបានត្រាស់ដឹងនៅក្នុងព្រៃ  ។ ហេតុនេះហើយទើបវប្បធម៌របស់យើងនៅក្នុងសម័យ ប៉ុល ពត គឹត្រូវរលាយសាបសូន្យទាំងស្រុងគ្មានសេសសល់ ។ បើយើងមើលទៅក្នុងរឿង ភូមិតិរច្ឆាន គូលីកំណែន បារាំងនិងជប៉ុន បានបំបិទនូវការគោរពប្រតិបត្តិលើសាសនា មិនឲ្យនិយាយឬរៀនភាសាជាតិយើងនោះទេគឺឲ្យរៀនតែភាសាបារាំង និងជប៉ុន តែប៉ុណ្ណោះព្រមទាំងមិនឲ្យយើងមានសិទ្ធិក្នុងការធ្វើនយោបាយអ្វីឡើយ មិនតែប៉ុណ្ណោះបារាំងបានរឹតបន្តឹងលើផ្នែកពន្ឌដារ ធ្វើឲ្យសេដ្ឋកិច្ចនៅស្រុកខ្មែរធ្លាក់ចុះយ៉ាងខ្លាំង គ្មានអ្នកវិនិយោគមកលើស្រុកខ្មែរ ។ ក្រៅពីនេះក៏មានអ្នកតស៊ូមួយចំនួន ដែលតស៊ូដើម្បីស្តារវប្បធម៌ប្រទេសជាតិឲ្យមានការរីកចម្រើនឡើងវិញ មានពោធិកំបោរអាចារ្យស្វាជាដើម ដែលត្រូវគេសម្លាប់ជាបន្តបន្ទាប់ ។ មូលហេតុទាំងនេះហើយដែលធ្វើឲ្យប្រទេសជាតិមានការធ្លាក់ចុះ នាសម័យនោះព្រមទាំងគ្មានការចូលរួមចំណែកពីព្រះរាជាដែលគ្មានការយកចិត្តទុកដាក់លើប្រជារាស្រ្ត និងជ្រោមជ្រែងប្រទេសជាតិ ។ ប្រសិនបើវប្បធម៌ពណ្ណរាយវិញនោះប្រទេសជាតិនិងមានភាពរីកចម្រើនថ្កើងថ្កានដោយអាស្រ័យលើផ្នត់គំនិតរបស់ខ្មែរទាំងមូលផងដែរ ។ បើចង់ឲ្យវប្បធម៌យើងមានភាពរីកចម្រើនយើងត្រូវតែធ្វើតាមដូចតារបស់យើង ដែលបានកំណត់នូវការស្លៀកពាក់ របៀបរបត់នៃការដើរដេក ឈរ អង្គុយ ព្រមទាំងប្រពៃណីទំនៀមទម្លាប់ផ្សេងៗពិសេសផ្នែក សំណង់ ស្ថាបត្យកម្ម សិប្បកម្ម ជាដើមដែលទាំងនេះហើយជាអត្តសញ្ញាណជាតិរបស់ខ្មែរយើងៗ មិនត្រូវលុបបំបាត់នោះទេត្រូវតែថែរក្សា មិនត្រូវនាំចូលវប្បធម៌បែបអឺរ៉ុបមកបញ្ចូលក្នុងវប្បធម៌របស់យើងដោយគ្មានព្រំដែនកំណត់នោះទេ ។ មួយវិញទៀតពីដើមមកខ្មែរយើងមានជំនឿជឿលើអរូបអារក្សអ្នកតាតាំងពីកើតទឹកដីមកម្លេះ តែលុះមកដល់ចំណេរក្រោយមកសាសនាព្រះពុទ្ធក៏ចូលមកក្នុងប្រទេសកម្ពុជាធ្វើឲ្យប្រទេសកម្ពុជាមានការគោរពសាសនាព្រះពុទ្ធវិញម្តងតែទោះបីជាយ៉ាងណាព្រះរាជាតាមសម័យកាលនីមួយៗមិនអាចបំភ្លេចនូវជំនឿដើមនោះទេ គឺលោកបានសាងសង់ប្រាសាទនានាជាច្រើនកន្លែងសម្រាប់គោរពបូជា ឬតម្លល់អដ្ឋិធាតុបុព្វបុរដរស់ក្នុងប្រាសទសង់ប្រាសាទទាំងនោះ ក៏បានបញ្ជាក់ពីភាពអស្ចារ្យរបស់ជនជាតិខ្មែរដែលបន្សល់ទុកឲ្យខ្មែរជំនាន់ក្រោយទុកជាមរតកវប្បធម៌ព្រមទាំងសម្រាប់ឲ្យជនបរទេសមកទស្សនានិងជួយផ្សព្វផ្សាយបន្តថែមទៀតផង ។ រហូតមកដល់សម័យបច្ចុប្បន្ននេះប្រាសាទរបស់យើងមួយចំនួនបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមទាំងចាប៉ីដងវែង ល្បែងទាញព្រ័ត្រជាដើម ដែលជាមរតកវប្បធម៌របស់ដូនតាខ្មែរ ។ មិនតែប៉ុណ្ណោះដើម្បីឲ្យវិស័យសិល្បះរបស់យើងមានភាពរីកចម្រើនត្រូវតែកាត់បន្ថយការនាំចូលសិល្បះខាងក្រៅច្រើនពេកទេ គឹត្រូវតែផ្សព្វផ្សាយពីសិល្បះខ្មែរយើងដល់គេវិញ  ឲ្យបានច្រើនណាមួយខាងផ្នែករបាំរបស់ខ្មែរសព្វថ្ងៃគឺមានាកររីកចម្រើនជាខ្លាំងនិងមានគេស្គាល់ពាសពេញសកលលោកដោយសារតែរបាំរបស់យើងមានលក្ខណៈទន់ភ្លន់ធ្វើឲ្យជនបរទេសចាប់ចិត្ត ស្ងើចសរសើរ រហូតមានជនបរទេសខ្លះមកសុំរៀនរបាំនេះពីក្រុមសិល្បះខ្មែរទៀតផង ។ រីឯផ្នែកប្រពៃណីវិញយើងត្រូវតែខំរលឹកនូវប្រពៃណីណាមួយដែលស្ទើរតែសាបសូន្យឲ្យមានលក្ខណៈរស់រវើកឡើងវីញ ដូចជាក្នុងពិធីមង្គលការមួយត្រូវតែរំលឹកនូវពិធីជាច្រើនទៀត ដែលយើងបានកាត់ចោលឲ្យមានលក្ខណៈពេញលេញឡើងវិញ ។ ប្រពៃណីបញ្ចូលម្លប់កូនស្រីនៅសល់តែបីស្រុកទេ ដែលគេប្រារព្ធធ្វើពីធីមួយនេះ ដែលស្រុកទំាងបីនោះរួមមាន ស្រុក ស្រែអំបិល ស្រុកបាធាយ ស្រុកសូត្រនិគមហេតុនេះហើយយើងត្រូវតែរំលឹកនូវពិធីមួយនេះឡើងវិញដើម្បីកុំឲ្យអត្តសញ្ញាណជាតិមួយនេះរលាយសាបសូន្យរួមទាំងពិធីផ្សេងៗជាច្រើនទៀត ។ ជាតឹកតាងនៅក្នុងសម័យអង្គរវប្បធម៌របស់យើង មានវិសាលភាពធំទូលាយណាស់ ក៏ដោយសារតែព្រះរាជាយកចិត្តទុកដាក់ បានសង់ប្រាសាទនានា ស្ពាន ថ្នល់មន្ទីរពេទ្យឲ្យកូនខ្មែរបានរៀនមានចំណវដឹង ទូលំទូលាយខ្លះបានក្លាយជាបណ្ឌិតជួយអភិវឌ្ឍន៍ប្រទេសជាតិថែមទៀត ។ នៅក្នុងសម័យអង្គរវិស័យកសិកម្មក៏មានការរីកចម្រើនផងដែរដោយសារតែគូរទឹកនៅជុំវិញអង្គរ ជាប្រព័ន្ធស្រោចស្រពដំណាំ ។ ឯនៅក្នុងសម័យសង្គមរាស្រ្តនិយមព្រះបាទនរោត្តមសីហនុវរ្ម័ន បានយកចិត្តទុកដាក់ស្តារនូវសេដ្ឋកិច្ច វិស័យសង្គមកិច្ច វិស័យវប្បធម៌ ដែលមានឱនភាពនៅក្នុងសម័យសង្គ្រាមរុំារៃ ឲ្យងើបឡើងវិញធ្វើឲ្យប្រទេសជាតិមានភាពរីកចម្រើនមួយផ្នែកធំផងដែរ ។ តួយ៉ាងនៅក្នុងរឿងព្រះអាទិត្យថ្មិរះលើផែនដីចាស់ សមបានចូលរួមធ្វើកសិកម្មជាមួយសីហនុវរ្ម័ន នៅឯស្រុកកំណើតទទួលបាននូវភាពជោគជ័យមួយយ៉ាងគាំប្រសើរនៅក្នុងឆាកជីវីតរបស់សម ។ ចំណែកឯនៅក្នុងរឿងទុំទាវ បានលើកកម្ពស់ពីប្រពៃណី បញ្ចូលម្លប់កូនស្រី ការធ្វើតុ ទូ តោក រួមទាំងស្មូត ផ្លុំខ្លុយ ការបំបួលកុនប្រុសក្នុងសំណាក់សាសនាព្រះពុទ្ធដែលទាំងនេះបានបង្ហាញឲ្យឃើញពីអត្តសញ្ញាណវប្បធម៌របស់ខ្មេរ ។ ក្នុងរឿងមាណដួងចិត្តតួអង្គទីឃាវុធ សុខចិត្តលះបង់ស្នេហាចោលដើម្បីជាតិ ដោយគេសច្ចាថា បើសៀមមិនប្រគល់ខេត្តបាត់ដំបង់ឲ្យខ្មែរចិញទេគេមិនស្រឡាញ់នាងចន្ទមណីឡើយ ។ រីឯនៅក្នុងរឿងផ្កាស្រពោន និងរឿងកុលាបប៉ៃសិនវិញ អ្នកនិពន្ធអ្នកអានបានឲ្យបានឲ្យតម្លៃទៅលើនារី ដែលមានចរិកស្លូតបូតជានារីគ្រប់លក្ខណ៍ចេះគោរពចាស់ទុំ រួមទាំងបានបង្ហាញពីជីវភាពប្រជាជនខ្មែរ ការគោរពព្រះពុទ្ធសាសនា និងជំនឿរបស់ប្រជាជនខ្មែរផងដែរ  ។ មួយវិញទៀតនៅក្នុងស្នាដៃអក្សរសិល្ប៍ប្រជាប្រិយវិញ រឿងអ្នកតាទឹក អ្នកតាភ្នំ បានឆ្លុះបញ្ចាំងឲ្យឃើញពីប្រពៃណីទំនៀមទម្លាប់នៃការចូលស្តីដណ្តឹង ការរៀបការដែលបានលើកតម្កើងដល់វប្បធម៌របស់យើង ។ អ្វីដែលបានរៀបរាប់ខាងលើនេះសុទ្ធតែបានឆ្លុះបញ្ចាំងនូវការធ្លាក់ចុះនៃវប្បធម៌និងការថែរក្សាការពារវប្បធម៌របស់ជាតិខ្មែរ ទោះបីតាមរយៈអក្សរសិល្ប៍ក៏ដោយ ក៏អាចផ្សព្វផ្សាយបានដែរ ។

                   សរុបសេចក្តីមកយើងឃើញថា បើវប្បធម៌របស់យើងគ្មានការថែរក្សា ធ្វើឲ្យវប្បធម៌យើងមានការអាប់ឱននោះជាតិរបស់យើងពិតជារលាយ ។ ប្រសិនបើយើងចេះថែរក្សាការពារនូវវប្បធម៌ ស្តារនូវសេដ្ឋកិច្ច របៀបរបត់នយោបាយនៅក្នុងសង្គមឲ្យ​មានភាពរីកចម្រើន ចេះចូលរួមផ្សព្វផ្សាយវប្បធម៌របស់យើងនៅខាងក្រៅនោះជាតិរបស់យើង និងថ្កើនថ្កាន ។

                 ឆ្លងតាមការបកស្រាយរាល់ចម្ងល់ដែលមាននៅក្នុងប្រធានខាងលើរួចមកយើងសង្កេតឃើញថា ប្រធានដែលបានបកស្រាយខាងលើពុំទាន់ត្រឹមត្រូវទាំងស្រុងនោះទេព្រោះថាការរៀបរាប់ខាងលើពុំទាន់ក្បោះក្បាយនៅឡើយនេះគ្រាន់តែជាជ្រុងខ្លះៗនៃវប្បធម៌របស់ជាតិយើងហើយក៏នៅមានជាច្រើនទៀតដែលពុំទាន់រៀបរាប់  ។ ដូចនេះក្នុងនាមយើងជាសិស្សានុសិស្សជំនានក្រោយគួរតែយល់ដឹង ឲ្យបានច្បាស់ពីវប្បធម៌របស់យើងនាំគ្នាថែរក្សាការពារ សាបព្រោះឲ្យបានល្អទៅថ្ងៃមុខ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login