Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

                

​​                                   សេចក្តីអធិប្បាយ

                 បច្ចុប្បន្នទាំងអ្នកសង្កេតការជាតិ ទាំងអ្នកសង្កេតការអន្តរជាតិបានកត់ត្រាការសង្កេតឃើញ ជាឯកច្ឆន្ទរពីរវឌ្ឍនភាពវិស័យទេសចរណ៍កម្ពុជាក្រោមតំបូលនយោបាយបើកជំហរឃើងមេឃ ។ ជាមួយនឹងសន្ទះវិឌ្ឍរីកចម្រើននៃវិស័យទេសចរណ៍អាចបង្កអោយខ្មែរទាញ បានជាផលកំរៃច្នៃខឿនសដ្ឋកិច្ចជាតិអោយរីកចម្រើនរុងរោចន៍បាន ។ អាស្រ័យដោយមានហេតុជាបែបនេះហើយទើប ធ្វើអោយអ្នកវិភាគក្នុងវិឌ្ឍន៍កម្ពុជាអោយឈានទៅសំរេចទៅការកាត់បន្ថយចំនោទក្រីក្រនោះគ្រាន់តែ​ត្រូវជំរុញវិស័យទេសចរណ៍ដែលជាវិស័យអាទិភាពរបស់ខ្លួនយែប៉ុណ្ណោះ ។

                 តើទស្សនៈដែលបានលើកឡើងនេះមានអត្ថន័យត្រឹមត្រូវដែរ រឺទេ ?

                 ដើម្បីបានមូលដ្ឋានគ្រឹះដល់គំនិតបកស្រាយ របស់ប្រធានពាក្យអភិវឌ្ឍន៍មានន័យថា សាងជាតិ សាង សង្គមមួយអោយមានការរីកចម្រើនការធ្វើដំណើរកំសាន្តក្នុងប្រទេស ។ ដោយឡែកវិស័យអាទិភាពនោះគឺវិស័យដែលត្រូវគិតគូរដោះស្រាយមុនគេបង្អស់ ។ មិតដែលប្រធានបានលើកឡើងខាងលើ មានអត្ថន័យជាផ្តល់អនុសាសន៍មួយដោយបំផុសអោយឃើញអំពីវិធីដែលសង្គមខ្មែរអាចសំរេចកាត់បន្ថយចំនោទក្រីក្ររបស់សង្គមខ្លួនបានដោយខ្មែរគ្រាន់ តែយកចិត្តទុកដាក់ជំរុញវិស័យទេសចរណ៍ដែលជាវិស័យត្រូវគិតគូរដោះស្រាយមិនគេក្នុងសង្គមខ្មែរ ។

                 វិភាគជំរុញចំនោទស្តីពីការកាត់បន្ថយភាពក្រីក្របើតាមទស្សនៈរបស់អ្នកវិភាគខាងលើបានធ្វើការអះអាងដោយផ្តោតសំខាន់លើប្រសិទ្ធភាពនៃវិស័យទេសចរណ៍ដែល សព្វថ្ងៃនេះគេនិយាយគ្រប់ៗមាត់ថា « វិស័យទេសចរណ៍គឺជាឧស្សាហកម្មផ្សែង » ។ អាស្រ័យដោយការពិចារណាឃើញបែបនេះហើយទើបធ្វើអោយ គេយល់ថាដើម្បីជាមួយអភិវឌ្ឍន៍ដើម្បីស្រាយចំណោទក្រីក្រក្នុងសង្គមបាននោះខ្មែរមានត្រូវជំរុញវិស័យទេសចរណ៍របស់ខ្លួនអោយអភិវឌ្ឍន៍ឈានឡើងតែប៉ុណ្ណោះ ។ ពិតដូចការលើកឡើងនោះមែនដោយសារ វិស័យទេសចរណ៍ជាវិស័យអាទិភាពមួយដែលកាលណាប្រព្រឹត្តទៅនៃវិស័យនេះបានល្អប្រសើរ កម្ពុជាក៏មុខជាមានកំនើនបរិមាណទេសចរណ៍ហូរចូលឥតអាក់ពីមួយឆ្នាំទៅមួយឆ្នាំ ។ ឯផលកំរៃក៏ខ្មែរទទួលបាន កើតទាំងវិស័យឯកជន ដ៏ដូចខាងវិស័យរដ្ឋ ។ លើផ្នែកឯកជនខ្មែរគ្រប់ស្រទាប់ជាន់ថ្នាក់បានទទួល ផលាភ តាមលទ្ធភាពរបស់ខ្លួន ។ ខណៈដែលវិស័យទេសចរណ៍កាន់តែបោះជំហាន ល្អប្រសើរឡើងនោះស្ថាបត្យកម្មក៏ត្រូវសង់បន្ថែមឡើងដែលធ្វើងោយពលរដ្ឋខ្មែរក៏ទទួលបានការងារសំណង់ធ្វើ ។ យុវជនខ្មែរដែលទើបនិងបញ្ចប់ការសិក្សា ក៏ ទទួលបានការងារក្នុងសេវាកម្មទេសចរណ៍ធ្វើនោះគឺមគ្គុទេសន៍ក៏ដូចជាការងារបុគ្គលិកនៅសណ្ឋាគារ នៅភោជនីយដ្ឋានជាដើម ។ ចំពោះប្រជាពលរដ្ឋខ្មែរអ្នកមានភូមិករ ផ្ទះសំបែងនៅក្បែរតំបន់ប្រាសាទ រឺនៅជិតទីរមណីដ្ឋាន ក៏បានទទួលផលចំណូលរបស់ខ្លួនតាមរយៈការលក់ចំណែក ចំណីចំនុក រុក្ខផល វត្ថុអនុស្សាវរីយ៍ វត្ថុសិល្បះដែលជាផលិតផលនៃសិប្បកម្មខ្មែរ ។ ទន្ទឹមនិងផ្លូវឯកជន ផ្លូវរដ្ឋបានផលាភីវិស័យទេសចរណ៍ដ៏ក្រាស់ក្រែលដែរ ។ ផលចំនូលមួយចំណែកបានមកពីការចូលទស្សនាតួយ៉ាងដូចជាដើម្បីបានចូលទៅមើលប្រាសាទអង្គរវត្ត ភ្ញៀវទេសចរណ៍បរទេសម្នាក់ៗត្រូវបង់តំលៃចំនួន 20$ អាមេរិក ។ បើនៅរមណីយដ្ឋានភ្នំគូលែន រថយន្តដោយមិនតិតធំតូច ត្រូវបង់តំលៃចូលទស្សនាក្នុងរថយន្តមួយគ្រឿងចំនួន១០០០០ រៀល ។ បើនៅរមណីយដ្ឋានគិរីរម្យវិញ អ្នកទេសចរណ៍ទាំងខ្មែរ ទាំងបរទេសក្នុងម្នាក់ៗត្រូវបង់តំលៃចូលទស្សនាចំនួន ៦០០០ រៀល ។ តែបើនៅវិហារព្រះកែវមរតកក្នុងភ្នំពេញវិញ ភ្ញៀវជាតិម្នាក់ត្រូវបង់ថ្លៃសំបុត្រចូលទស្សនាចំនួន ១០០០រៀល តែបើភ្ញៀវបរទេសក្នុងម្នាក់ត្រូវបង់ថ្លៃចំនួន 3$ អាមេរិក ។ ជាមួយនិងការកំនត់តំលៃទស្សនា រដ្ឋក៏ទទួលមបានចំណែកចំនេញទេសចរណ៍តាមរយៈការកំណត់ តំលៃអត្រាពន្ធដារ លើសេវាកម្មទេសចរណ៍ដូចជាពន្ធដារលើមធ្យោបាយដឹកជញ្ជូនទាំងខាងផ្លូវគោកទាំងខាងផ្លូវទឹក ផ្លូវអាកាស និងផ្លូវដែក ។ សេវាកម្មសណ្ឋាគារ ភោជនីយដ្ឋាន ផ្ទះសំណាក់ អាហារដ្ឋានជាដើម ដែលសុទ្ធតែជាភារកិច្ចបង់ពន្ធជូនរដ្ឋ ។

                 ដូចនេះជាសរុបសេចក្តីមកឃើញថាការអភិវឌ្ឍន៍វិស័យទេសចរណ៍អោយកាន់តែបានល្អប្រសើរឡើង បានធ្វើអោយកម្ពុជាមានកំនើនទេសចរណ៍ហូរចូលឥតអាក់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលបង្កផ្តល់លទ្ធភាពអោយខ្មែរអាចធ្វើការកាត់បន្ថយជាបណ្តើរៗនូវចំនោទក្រីក្រ របស់ខ្លួនដែលចំនោទនេះកើតមានរាប់តំនមមកហើយ ។

                 តើដើម្បីកាត់បន្ថយចំណោទក្រីក្រកម្ពុជា គ្រាន់តែត្រូវជំរុញវិស័យទេសចរណ៍ប៉ុណ្ណោះទេរឺ ?

                 ទោះបីជាមជ្ឈដ្ឋានអ្នកគ្រាំទ្រ វិស័យទេសចរណ៍​ខាងលើបានធ្វើការអះអាងប្រកបដោយភស្តុតាងដែលសុទ្ធតែជាក់ស្តែង ដែលគួរអោយស្តាប់បាននិងគួរអោយឯកភាពបាន ហើយដ៏ដោយក៏តេនូវតែប្រទះឃើញមានមជ្ឈដ្ឋានមួយទៀតយល់ឃើញផ្ទុយទៅវិញថា ដើម្បីសាងលទ្ធភាពឈានទៅសំរេចការកាត់បន្ថយចំនោទក្រីក្រ អោយប្រព្រឹត្តទៅបានដោយជោគជ័យកម្ពុជាត្រូវផ្តោតការយកចិត្តទុកដាក់របស់ខ្លួនអោយបានខ្លាំងក្លាទៅលើវិស័យកសិកម្មជាតិ ដែលជាវិស័យអាទិភាពមួយទៀតរបស់ប្រទេស  ។ មជ្ឈដ្ឋានក្រោយនេះបានសំអាងក្នុងក្របខណ្ឌដ៏ជាក់ស្តែងថាកម្ពុជាគឹជាប្រទេសកសិកម្មមួយដែលមានប្រជាពលរដ្ឋរបស់ខ្លួនក្នុងបរិមាណដ៏ច្រើន លើសលប់រហូតដល់ទៅជា 85% ជាអ្នកប្រកបរបរធ្វើស្រែចំការស្រាប់ ។ បើនិយាយពិវិសាលភាពផ្ទៃដីរបស់ កម្ពុជាក៏ជាប្រភេទដីដែលប្រកបដោយជីជាតិមានអំណោយផលល្អដល់ការដាំដុះដូចដែលលោកស្រី សស្រា្តជាតិ ប៊ែលសិច ក្នុងអត្តបទ « គំរោងមួយសំរាប់អនាគត់ » បាននិយាយថា « កម្ពុជាជាមាតុភូមិដីមាសទឹកប្រាក់ » ។ បើនិយាយពីរបបអាកាសធាតុ ដ៏ឃើញថាខ្មែរមានអាកាសធាតុសីតុណ្ហភាព ប្រកបដោយអំណោយផលល្អដល់វិស័យកសិកម្ម ។ ព្រោះតែដោយការយល់ឃើញពីឧត្តមប្រយោជន៍នៃវិស័យកសិកម្ម នេះហើយបានជាអ្នកដឹកនាំជាតិកម្ពុជា គ្រប់ជំនាន់តែងផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យបង្កបង្កើនផល ដោយការធ្វើននយោបាយទឹកជួយប្រជាកសិករកម្ពុជាក្នុងការដាំដុះ ។ នៅសម័យអង្គរ គេឃើញដំណែលមរតកជាក់ស្តែងនៃការធ្វើនយោបាយទឹករបស់ដូនតាខ្មែរ ជាប់ស្នាមរហូតដល់សព្វថ្ងៃ ដូចដែលគេនូវប្រទះឃើញ មានបារាយទឹកនៅជុំវិញបុរីអង្គរជាភស្តុតាងជាក់ស្តែងស្រាប់ ។ បច្ចុប្បន្នវិស័យវិស័យកសិកម្មក៏នៅក្នុងជ្រុងមួយនៃនយោបាយចតុកោណរបស់រដ្ឋាភិបាលខ្មែរអាណ្តត្តិទី៣ ។ ក៏ព្រោះតែក្នុងទិសដៅ ជុំរុញអភិវឌ្ឍន៍វិស័យកសិកម្មទើប បច្ចុប្បន្នក៏គេឃើញមានការធ្វើនយោបាយទឹកតាមរយៈការស្ថាបនាប្រព័ន្ធ ប្រលាយធំខ្វាត់ខ្វែងបែងជាក្រលាចត្រង្គពាសពេញតែវាលស្រែ ។ សព្វថ្ងៃគេឃើញមានការអភិវឌ្ឍន៍ថ្មីទាក់ទង និងការធ្វើស្រែដោយអនុវត្តតាមទ្រឹស្តីសន្ទូងមួយដើមដែលកំពុងផ្តល់ទិន្នផលគាប់ប្រសើរ ។

                 ដូចនេះជាសរុបមកឃើញថាខ្មែរអាចកាត់បន្ថយចំនោទក្រីក្រ របស់ខ្លួនបានដោយសារតែការជំរុញវិស័យកសិកម្ម ។  

                 ដោយហេតុថាកម្ពុជាមានអំណោយផលល្អ  លើវិស័យទេសចរណ៍ព្រោះមាតុភូមិមួយដែលសំបូរសម្បត្តិវប្បធម៌មូលមីដេរដាសកុះករដោយបាសាណបុរាណប្រាសាទ និងជាមាតុភូមិមួយដែលមានដីមាសទឹកប្រាក់ទើបតំរូវអោយខ្មែរត្រូវតែផ្តោតការយកចិត្តដាក់អភិវឌ្ឍន៍ទាំងវិស័យទេសចរណ៍ ទាំងវិស័យកសិកម្មដែលជាវិស័យអាតិភាពរបស់ខ្លូននិងក៏ត្រូវជំរុញអោយមានការរីកចម្រើនលើវិស័យសង្គមដទៃទៀតដែរទើបខ្មែរអាចកាត់បន្ថយបានដោយជោគជ័យនូវបញ្ហាទុរគតរបស់ខ្លួន ។

                 យោងតាមខ្លឹមសារដូចដែលបានសំយោគរួចមកហើយ ខាងលើធ្វើអោយយើងអាចចាត់ទុកអំនាងរបស់ប្រធាន ថាពិតជាមានហេតុផលយល់ឃើញត្រូវទៅនឹងតថភាពខាងលើ ។ ពីការបកស្រាយខាងលើធ្វើអោយយើងកាន់តែបានមើលឃើញពីឧត្តមប្រយោជន៍នេះ ទើបតំរូវអោយកម្ពុជាបន្តធ្វើការអភិវឌ្ឍន៍ដើម្បីមាតុភូមិយើងឈានទៅដល់ជីវភាពធូរធារសំបូរសប្បាយរុងរឿង ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login