ពន្យល់ពីបុគ្គលិកលក្ខណៈវិជ្ជមាននិងបុគ្គលិកលក្ខណៈអវិជ្ជមានរបស់និយោជិតម្នាក់ៗគឺ ៖
- បុគ្គលិកលក្ខណៈវិជ្ជមាន របស់និយោជិតមានដូចជារីករាយ មានប្រាជ្ញាច្រើន ខំធ្វើការ អារម្មណ៍នឹងនរ ក្លាហាន ស្មោះត្រង់ ហ្មត់ចត់ ស្ងប់ស្ងាត់ មានហិច្ឆតា ។ល។ ដែលបុគ្គលិកលក្ខណៈរបស់និយោជិតទាំងនេះ ធ្វើឱ្យមានប្រវត្តិការការងារខ្ពស់នៅកន្លែងការងារ ។
- បុគ្គលិកលក្ខណៈអវិជ្ជមាន របស់និយោជិតមានដូចជា មានប្រាជ្ញាតិច ខ្ជិល អារម្មណ៍មិននឹងនរ កំសាក ខ្លាច រំលោភបំពាន មិនស្មោះត្រង់ លេងសើច ឈ្លានពាន ឡូឡា ខ្មាសអៀន ។ល។ ដែលបុគ្គលិកលក្ខណៈរបស់និយោជិតទាំងនេះ ធ្វើឱ្យបង្អាក់ដល់ប្រតិបត្តិការងារ និងមានប្រវត្តិការការងារទាបនៅកន្លែងការងារ ។