Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៤១- តើអំណាចយោង អំណាចស្នេហ៍ មានន័យដូចម្តេច ?

៤២- តើអំណាចបុគ្គល មានន័យដូចម្តេច ?

៤៣- តើអំណាចកាយសម្បទា មានន័យដូចម្តេច ?

៤៤- តើអំណាចព័ត៌មាន មានន័យដូចម្តេច ?

៤៥- តើអំណាចទំនាក់ទំនង ឬអំណាចតាមខ្សែរយៈ មានន័យដូចម្តេច ?

ចម្លើយ

៤១- អំណាចយោង អំណាចស្នេហ៍ គឺជាអំណាចអាស្រ័យដោយលក្ខណៈពិសេសរបស់បុគ្គល ដូចជា​មន្ត​ស្នេហ៍​អោយគេជឿនិងស្រលាញ់ ។

៤២- អំណាចបុគ្គល ពេលខ្លះហៅថាអំណាចមិនធម្មតា បានមកពីភាពដែលធ្វើអោយគេចូល​ចិត្តនូវបុគ្គលិក​លក្ខណៈរបស់មនុស្សម្នាក់ ។ អំណាចនេះត្រូវបានពង្រឹងដោយតួនាទីរបស់​មនុស្ស​នោះ​នៅក្នុង​អង្គភាព ​។

៤៣- អំណាចកាយសម្បទា គឺជាអំណាចនៃកំលាំងដ៏ខ្លាំង ។ ថ្វីត្បិតតែអំណាចនេះមិនមែនជាប្រភពអំណាច​ដ៏គួអោយគោរពក៏ដោយ ក៏ជួនកាលវាត្រូវបានគេប្រើជាអំណាចនៃមធ្យោបាយចុងក្រោយបំផុត នៅ​ពេល​​ដែលប្រភពអំណាចដទៃកើតឡើងហើយគ្មានប្រសិទ្ធភាព ។

៤៤- អំណាចព័ត៌មាន គឺជាអំណាចអាស្រ័យដោយព័ត៌មានរបស់អ្នកប្រើប្រាស់ ដែលអ្នកដទៃទៀតចង់បាន ។ ជាទូទៅអ្នកគ្រប់គ្រងត្រូវពឹងពាក់លើតម្រូវការមនុស្សដទៃទៀតសំរាប់ព័ត៌មានដែលគេត្រួតពិនិត្យ ។

៤៥- អំណាចទំនាក់ទំនង ឬអំណាចតាមខ្សែរយៈ គឺជាអំណាចអាស្រ័យដោយផ្អែកលើទំនាក់ទំនងរបស់អ្នក​ប្រើអំណាចជាមួយអ្នកដែលមានឥទ្ធិពលទៅលើមនុស្សប្រជាជន ។ វាអាស្រ័យលើការប្រើ​ប្រាស់ទំនាក់​ទំនង ឬភាពជាមិត្តភាពដែលអាចមានឥទ្ធិពលពីមនុស្សដែលយើងកំពុងទាក់ទងជាមួយ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login