បានជាការប្រាស្រ័យទាក់ទងមានបញ្ហា ព្រោះបណ្តាលមកពីបញ្ហាមួយចំនួនដូចជា ៖
- ឧបសគ្គបណ្តាលមកពីសារ ៖ ពាក្យទាំងឡាយមានអត្ថន័យផ្សេងគ្នាចំពោះមនុស្សផ្សេងគ្នា ។
- អារម្មណ៍ ៖ សារលិខិតតែមួយបញ្ជូនទៅដល់អ្នកទទួលតែម្នាក់ តែក្នុងពេលអ្នកនោះមានអារម្មណ៍ខុសគ្នាឧទាហរណ៍ ពេលខឹងសម្បា និងពេលសប្បាយរីកាយ គឺមានការបកស្រាយអត្ថន័យនៃសារនោះផ្សេងគ្នា ។
- ព័ត៌មានច្រើនពេក ៖ នោះអ្នកទទួលទំនងជាមិនអើពើ ឬកាត់ចេញ ឬបំភ្លេចនូវព័ត៌មាននោះចោល ។
- ទស្សនៈនៃការយល់ដឹង ៖ អ្នកទទួលធ្វើការបកស្រាយសារទៅតាមសមត្ថភាពនៃការយល់ដឹងរបស់ពួកគេ ។
- ភេទ ៖ មានភាពខុសគ្នាក្នុងការប្រាស្រ័យទាក់ទងរឿងបុរសនិងស្ត្រី ។
- វប្បធម៌ និងវប្បធម៌ចំរុ ៖ គេសង្កេតឃើយថាមានការពិបាកខាងផ្នែកភាសា នៅក្នុងការប្រាស្រ័យទាក់ទងវប្បធម៌ចំរុះ ។
- ជាតិ សាសន៍ ៖ មនុស្សមកពីវប្បធម៌ខុសគ្នាមាន ជំនឿ សាសនា តម្លៃ សេចក្តីសង្ឃឹមផ្សេងគ្នា ។
- ការលើកដាក់សម្លេង ៖ សម្លេងនៃពាក្យដែលមនុស្សនិយាយ មានអត្ថន័យជាងន័យរបស់ពាក្យនោះ ៧០% ពាក្យតែមួយមានការលើកដាក់សម្លេងខុសគ្នា មានន័យខុសគ្នាស្រឡះ ។