សំនួរ
១. តើលក្ខណៈពិសេសរបស់រ៉ែមានអ្វីខ្លះ ? ចូររៀបរាប់ ។ តើមាត្រដ្ឋានភាពរឹងរបស់រ៉ែមានប៉ុន្មាន ? អ្វីខ្លះ ?
២. ដូចម្តេចដែលហៅថា ថាមពលនុយក្លេអ៊ែ ? ចូរនិយាយពីគុណសម្បត្តិ និងគុណវិបត្តិនៃថាមពលនុយក្លេអ៊ែ ។
៣.តើបរិស្ថានជាអ្វី ?
៤. ហេតុអ្វីបានជាគេថា ភពផែនដីគឹជាភពដែលស្រស់ស្អាតជាងគេនៅក្នុងប្រព័ន្ធព្រះអាទិត្យ ? លក្ខណៈពិសេសនៃភពផែនដីជាអ្វី ?
៥. ចូររៀបរាប់ពីបញ្ហាសំខាន់ៗ ដែលពិភពលោកនិងរដ្ឋាភិបាលនានាកំពុងតែប្រឈមមុខ ។ ចូរនិយាយពីវិធានការនៃការកាត់បន្ថយសំណល់ ។
ចម្លើយ
១. លក្ខណៈពិសេសរបស់រ៉ែមានដូចខាងក្រោមៈ
- ភ្លុយអ័ររ៉ែសងៈ កាល់ស៊ីតនិងក្លុយអ័ររីត ចាំងពន្លឺក្រោមពន្លឺស្វ័យអ៊ុលត្រា
- ប្រតិកម្មគីមីៈ កាល់ស៊ីតនិងពុះខ្នាយ ឬបែកពពុះនៅពេលគេបន្តក់អាស៊ីតខ្សោយទីលើវា
- លក្ខណៈអុបទិចៈ បន្ទះកាល់ស៊ីត ថ្លាស្តើងនៅពេលដាក់ពីលើអក្សរឬរូបភាពនោះបែកភាគចេញជាពីរ
- សកម្មភាពវិទ្យុសកម្មៈ រ៉ែជាច្រើនដែលផ្ទុករ៉ាដ្យូម ឬអ៊ុយរ៉ាញ៉ូមអាចត្រូវបានការពារដោយ Geiger Counter
- ម៉ាញ៉េទិចៈ ម៉ាញ៉េទីត និងពូរ៉ូទីតមានម៉ាញ៉េទិចធម្មជាតិដែលអាចឆកើដែកបាន
- រសជាតិៈហាលីតមានរសជាតិប្រៃ ។
មាត្រដ្ឋានភាពរឹងរបស់រ៉ែមានចំនួនពី១ដល់១០គឺៈ
- ថតៈ ជារ៉ែទន់គេអាចឆ្កួតនិងក្រចកបាន
- ម្នាងសិលាៈ ងាយឆ្លួតនិងក្រចក
- កាល់ស៊ីតៈ អាចឆ្កួតកាក់ទង់ដែង
- ភ្លុយអររីតៈ ងាយនិងឆ្កួតដោយកាំបិតដែកថែប
- អាប៉ាទិតៈ អាចឆ្កួតកាំបិតដែកថែប
- ផែលស្ប៉ាតៈ មិនអាចឆ្កួតកាំបិតដែកថែប តែអាចឆ្កួតនិងកញ្ចក់បង្អួច
- ក្វាតៈ អាចឆ្កួតដែកថែប និងកញ្ចក់រឹង
- ពេជ្រពណ៌លឿងៈ អាចឆ្កួតក្វាតបាន
- ក្ខរានដិមៈ អាចឆ្កួតពេជ្រលឿង
- ពេជ្រៈ ជារ៉ែដែលរឹងជាងគេ អាចឆ្កួតបានគ្រប់បានសារធាតុទាំងអស់ខាងលើ ។
២. ដែលហៅថាថាមពលនុយក្លេអ៊ែ ជាថាមពលមួយដែលអាចជំនួសបានពីស្នួលក្នុងរបស់អាតូម ។
ពីគុណសម្បត្តិនិងគុណវិបត្តិនៃថាមពលនុយក្លេអ៊ែៈ
គុណសម្បត្តិ
- ផ្តល់ថាមពលបានខ្ពស់
- ប្រើប្រាស់បានរហ័សទាន់ចិត្ត
- ចំណេញពេលវេលា
- អនុគ្រោះដល់រោងចក្រឧស្សាហកម្មធំៗមួយចំនួន
- ផ្តល់ថាមពលក្នុងការចម្លងយាន្តទៅសិក្សាក្នុងលំហ
- អាចជំនួសឲ្យថាមពលផូស៊ីលឥន្ធនៈ
គុណវិបត្តិ
- ផ្តល់នូវការសំណល់វិទ្យុសកម្មយ៉ាងគ្រោះថ្នាក់
- មានតម្លៃថ្លៃ
- ត្រូវការទីតាំងធំទូលាយ
- បើប្រហែលអាចធ្វើឲ្យមានការផ្ទុះប៉ះពាល់ដល់អាយុជីវីត
- ត្រូវការប្រើប្រាស់បរិមាណទឹកយ៉ាងច្រើន
ដូចនេះយើងឃើញថាទន្ទឹមនិងគុណសម្បត្តិ ថាមពលនុយក្លេអ៊ែក៏មានគុណសម្បត្តិនិងគុណវិបត្តិផងដែរ ដូចគួរតែប្រុងប្រយ័ត្នបំផុតចំពោះការប្រើប្រាស់ថាមពលនុយក្លេអ៊ែជាពិសេសសំណល់វិទ្យុសកម្ម ។
៣.បរិស្ថានគឺសំដៅលើភពមានជីវីត និងគ្មានជីវីតដែលនៅជុំវិញខ្លួនយើង ដូចជាដើមឈើ ខ្យល់ ដី ទឹករុក្ខជាតិ សត្វ ទន្លេ សមុទ្រ ត្រី សត្វល្អិត... ។ មនុស្សនិងអ្វីៗដេលមនុស្សជាអ្នកបង្កើតឡើងដូចជា ទីក្រុង កសិដ្ឋាន លំនៅដ្ឋាន និងប្រាសាទនានាជាដើម៏ជាផ្នែកមួយនៃបរិស្ថានដែរ ។
៤. បានជាគេថាភពផែនដីគឺជាភពដែលស្រស់ស្អាតជាងគេ នៅក្នុងប្រព័ន្ធព្រះអាទិត្យដោយសារតែភពផែនដីមានៈ
- វាលលំហពណ៌ត្នោត
- ទឹកសមុទ្រពណ៌ខៀវ
- ពពកស និងមានទម្រង់ស្រស់ស្អាត
- មានរុក្ខជាតិពណ៌បៃតង ។
លក្ខណៈពិសេសនៃភពផែនដីគឺ ទឹក និងអុកស៊ីសែន ។
៥. បញ្ហាសំខាន់ៗដែលពិភពលោកនិងរដ្ឋាភិបាលនានាកំពុងតែប្រឈមមុខនាពេលបច្ចុប្បន្ននេះរួមមានៈ
- បញ្ហកំណើតប្រជាជន
- ការបំពុលខ្យល់
- ការទុកដាក់សំណល់រឹង
- ការបាត់បង់ឋានប្រព័ន្ធ
- ការបំពុលទឹក
- បម្រែបម្រួលអាកាសធាតុ
- ការបាត់បង់ព្រៃឈើ
វិធានការនៃការកាត់បន្ថយសំណល់មានដូចជាៈ
- ចៀសវាងការប្រើប្រាស់ផលិតផលដេលមានផលិតសម្រាមច្រើន
- បន្ថយបរិមាណសំណល់រឹងនៅតាមគេហដ្ឋាន
- សំណល់នៅលំនៅដ្ឋានភាគច្រើនអាចកែច្នៃជាថ្មីបាន
- ការធ្វើជីកំប៉ុសពីសំណល់សរីរាង្គ ។ កំប៉ុស្តមានកម្មអាចកាត់បន្ថយសំណល់រឹងសរីរាង្គដែលត្រូវចាក់ចោលដោយផលិតបានយកទៅប្រើក្នុងការដាំដំណាំ
- កុំចោល ឬដុតសំណល់រឹងតាមផ្លុវក្បែរផ្ទះ
- ទុកសំណល់នៅចំណុចប្រមូលផ្តុំ ក្នុងរយៈពេលខ្លីមុនការប្រមូល ។