ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ប្រសិនបើអ្នកមានសិលាប្រែកំណើតពីរមួយមានក្រាមហ្គាណែត ហើយមួយទៀតមានក្រាមក្លរីត ។តើសិលាមួយណាកើតឡើងនៅជម្រៅជ្រៅជាងគេ ។ ចូរពន្យល់ ។
២.តើវាយភាពសិលាមានសារៈសំខាន់ដូចម្តេចខ្លះ ?
៣. តើសិលាប្រែកំណើតមានវាយភាពប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
៤. តើសិលាប្រែកំណើតវាយភាពក្រោមបន្ទះនិងវាយភាពគ្មានក្រាមបន្ទះខុសគ្នាដូចម្តេច ?
៥. តើបៃអូទីតមីកាជាអ្វី ?
ចម្លើយ
១. សិលាប្រែកំណើតមានក្រាមហ្គាណែត កើតឡើងក្នុងជម្រៅជ្រៅជាងសិលាដែលមានផ្ទុកតែក្លរីត ព្រោះរ៉ែប្រែកំណើតដែលមានក្រាមហ្គាណែត និងមានក្រាមក្លរីតកើតឡើងក្នុងលក្ខខណ្ឌសីតុណ្ហភាព និងសម្ពាធពិសេសខុសគ្នា គឺសិលាមានក្រាមហ្គាណែត ទទួលរងលំនាំប្រែកំណើតនៅសីតុណ្ហភាពពី ៧០ ទៅ១២០០ អង្សាសេ និងសម្ពាធ ( ជម្រៅ ) ពី២៥ ទៅ ៦០គីឡូមែត្រ ។ ចំណែកសិលាមានក្រាមក្លរីតទទួលរងលំនាំប្រែកំណើតនៅសីតុណ្ហភាព ៤០០អង្សាសេ និងសម្ពាធ ( ជម្រៅ ) ៤ ទៅ ៣២ គីឡូម៉ែត្រតែប៉ុណ្ណោះ ។
២. វាយភាពសិលាមានសារៈសំខាន់ក្នុងការចាត់ថ្នាក់សិលាម៉ាក់ម៉ាសិលាកម្ទេចកំណ និងសិលាប្រែកំណើត ។
៣. សិលាប្រែកំណើតមានវាយភាព ២ប្រភេទគឺៈ
៤. សិលាប្រែកំណើតវាយភាពក្រាមបន្ទះ និងវាយភាពគ្មានក្រាមបន្ទះខុខគ្នាត្រង់ សិលាប្រែកំណើតវាយភាពក្រាមបន្ទះមានផ្ទុកគ្រាប់រ៉ែដែលតម្រៀបជាជួរដោយសារសម្ពាធ ។ឯសិលាប្រែកំណើតវាយភាពគ្មានក្រាមបន្ទះ គឺគ្មានការតម្រៀបជួរនៃគ្រាប់រ៉ែទេ ។ ជាទូទៅសិលាកើតឡើងពីរ៉ែមួយ ពីរ ឬបីប្រភេទ ។
៥. បៃអូទីតមីកា គឺជាសិលាប្រែកំណើតវាយភាពក្រាមបន្ទះដ៏រឹងមាំដែលមានផ្ទុករ៉ែរាងបន្ទះ ។