Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ចូរនិយាយពីលំនាំនៃការប្រែប្រួលនៃថ្មភាជន៍ ។

២. តើសិលាផ្លាស់ប្តូរពីប្រភេទមួយទៅប្រភេទមួយតាមរយៈអ្វី ?

៣. តើវដ្តសិលា ជាអ្វី ?

៤. ចូររៀបរាប់ពីសារៈសំខាន់នៃសិលាចំពោះមនុស្ស ។

ចម្លើយ

១. ថ្មភាជន៍ ផ្សំឡើងពីរ៉ែដីឥដ្ឋច្រើនប្រទាប់ ។ ក្នុងលក្ខខណ្ឌសម្ពាធនិងកម្តៅខ្សោយ រ៉ែដីឥដ្ឋផ្លាស់ប្តូរទៅជារ៉ែមីកា ហើយថ្មភោជន៍បានក្លាយទៅជាសិលាប្រែកំណើតវាយភាពក្រាមបន្ទះ និងមានគ្រាប់ម៉ដ្ឋ ឈ្មោះថា សិលាឈ្មួន ។ សិលានេះក្លាយជាសិលាប្រែកំណើតផ្សេងទៀត ប្រសិនបើមជ្ឈដ្ឋានផ្លាស់ប្តូរម្តងទៀត ។ កំណើនកម្តៅនិងសម្ពាធធ្វើឲ្យសិលាឈ្នួនក្លាយជាសិលាប្រែកំណើតមួយប្រភេទទៀតឈ្មោះថា ភីលីត ។ នៅពេលសម្ពាធនិងកម្តៅកើនឡើងបន្ថែមទៀត ភីលីតក្លាយទៅជាសិលាប្រែកំណើតមួយប្រភេទទៀតឈ្មោះថា ស៊ីស ។ ការតម្រៀបនៃរ៉ែនៅក្នុងសិលាផ្លាស់ប្តូរនៅពេលកម្រិតនៃលំនាំប្រែកំណើតកើនឡើង ។ ជាមួយនិងកំណើនកម្តៅនិងសម្ពាធបន្តទៀត នោះស៊ីសនឹងក្លាយទៅជាសិលាប្រែកំណើតវាយភាពក្រាមបន្ទះ គ្រាប់គ្រើមឈ្មោះថា ណាយន៍ឬក្និស  ។

២. សិលាផ្លាស់ប្តូរពីប្រភេទមួយទៅប្រភេទមួយទៀតតាមរយៈ វដ្តសិលា ។

៣. វដ្តសិលា គឺជាដំណើរផ្លាស់ប្តូរនៃសិលាពីប្រភេទមួយទៅប្រភេទមួយផ្សេងទៀត ។

៤. សិលាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគឺៈ

  • មនុស្សសម័យដើមប្រើប្រាស់សិលាធ្វើញញួរ ចុងព្រួញ លំពែង កាំបិត ខ្នោស និងផលិតសម្ភារៈផ្សេងៗទៀត
  • គេប្រើសិលាដើម្បីធ្វើសំណង់ ផ្លូវ ស្ពាន អាគារ ប្រាសាទ វិមាន លំនៅដ្ឋានជាដើម ។
  • សម្រាប់អ្នកវិទ្យសាស្រ្ត សិលាអាចឲ្យយើងដឹងពីប្រវត្តិផែនដី និងប្រព័ន្ធព្រះអាទិត្យរបស់យើង
  • ផូស៊ីលក្នុងសិលាផ្តល់គន្លឹះអំពីកំណកំណើតជីវីតដែលបានរស់នៅតាំងពីរាប់លានឆ្នាំមុន ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login