Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើផូស៊ីល ជាអ្វី ? ផូស៊ីលផ្តល់ព័ត៌មានអ្វីខ្លះ ?

២. តើលក្ខណៈពិសេសរបស់សិលាកម្ទេចកំណមានអ្វីខ្លះ ?

៣. តើស្រទាប់នីមួយៗនៃសិលាកម្ទេចកំណខុសគ្នាអាស្រ័យលើអ្វីខ្លះ ?

៤. តើសិលាប្រែកំណើតជាអ្វី ? ភាគច្រើនស្ថិតនៅឯណា ?

៥. តើសិលាអាចទទួលរងនូវលំនាំប្រែកំណើតដោយសារអ្វី ?

ចម្លើយ

១. ផូស៊ីល គឹជាសំណល់ ឬស្លាកស្នាមនៃរុក្ខជាតិនិងសត្វដែលកប់ក្នុងសិលាកម្ទេចកំណ ។ ផូស៊ីលភាគច្រើនគឺជាសត្វរស់នៅក្នុងមហាសមទ្រ ។ ផូស៊ីលផ្តល់ព័ត៌មានអំពីទម្រង់ជីវីតសម័យដើម និងរបៀបរស់នៅរបស់ពួកវា ។

២. លក្ខណៈពិសេសរបស់សិលាកម្ទេចកំណមាន ទម្រង់ស្រទាប់ស្នាមជ្រួញនិងស្នាមប្រេះនៃភក់ ។

៣. ស្រទាប់នីមួយៗនៃសិលាកម្ទេចកំណខុសគ្នាអាស្រ័យលើប្រភេទទំហំ និងពណ៌នៃកម្ទេចកំណ ។

៤. សិលាប្រែកំណើត គឺជាសិលាដែលផ្លាស់ប្តូរទម្រង់ វាយភាពឬសមាសធាតុផ្សំរបស់វា ។ សិលាប្រែកំណើតភាគច្រើនស្ថិតនៅក្រោមផ្ទៃដីយ៉ាងជ្រៅ ។

៥. សិលាអាចទទួលរងនូវលំនាំប្រែកំណើតដោយសារកម្តៅ និងសម្ពាធក្នុងសំបកផែនដី ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login