Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ដូចម្តេចដែលហៅថាបរិស្ថាន ? មានអ្វីខ្លះ ?

២.​លក្ខណៈអ្វីខ្លះដែលចាត់ទុកថាជាការបំផ្លាញបរិស្ថាន ? តើការបំផ្លាញបរិស្ថានមានផលវិបាកអ្វីខ្លះ ?

៣. តើបញ្ហាបរិស្ថានសំខាន់ៗនៅលើពិភពលោកមានអ្វីខ្លះ ?

៤. តើយើងត្រូវមានមធ្យោបាយ អ្វីខ្លះ ដោះស្រាយបញ្ហាបរិស្ថានដែលកើតពីកំណើនប្រជាជនពិភពលោក ?

៥.តើច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិជាច្បាប់ដូចម្តេច ? មានប៉ុន្មានជំពូក ? ចូររៀបរាប់ ។​

ចម្លើយ

១. ​បរិស្ថាន គឺជាអ្វីៗដែលនៅជុំវិញខ្លួនរបស់យើង ដែលយើងមានទំនាក់ទំនងដោយផ្ទាល់ ឬដោយប្រយោលជាមួយវាហើយជីវីតយើងត្រូវការវាមិនអាចខ្វះបានឡើយ ។

បរិស្ថានមាន ៣ មានគឺបរិស្ថានធម្មជាតិ បរិស្ថានសង្គមវប្បធម៌ និងបរិស្ថានមនុស្ស ។

ទី១ បរិស្ថានធម្មជាតិ ( មានជីវីត និងឥតជីវីត )

គឺជាអ្វីៗដែលកើតឡើងដោយឯងៗក្រៅពីសកម្មភាពពលកម្ម ផលិតកម្មរបស់មនុស្សគឺវាកើតឡើងដោយធម្មជាតិខ្លួនេងផ្ទាល់ ។ និយាយម្យ៉ាងទៀត គឺរាល់សរីរាង្គ ដែលកើតឡើងដោយភាវធម្មជាតិដែលផ្សំបង្កើតឲ្យមានឡើង​ ។

ឧទាហរណ៍ៈ

  • បរិស្ថាន ធម្មជាតិគ្មានជីវីត ទឹក ដី ព្រៃ ភ្នំ ភ្លើង ខ្យល់ សមុទ្រ  បឹង ទន្លេ ។
  • បរិស្ថានធម្មជាតិមានជីវីត រុក្ខជាតិនានា សត្វគ្រប់ប្រភេទរាប់ជំពូក ។

ទី២ បរិស្ថានសង្គមវប្បធម៌ ( មានជីវីតឥតជីវីត )

គឺអ្វីៗ ដែលកើតមានជារូបរាងឡើងដោយផ្ទាល់ដៃពលកម្ម ផលិតកម្មប្រក​បដោយការប៉ិនប្រសប់ និងច្នៃប្រឌិតរបស់មនុស្ស ដើម្បីបម្រើសំណូមពរ និងតម្រូវការក្នុងជីវភាពរស់នៅ ។ ដោយសមិទ្ធផលនៃបរិស្ថានសង្គមវប្បធម៌នេះ បានញុំាងឲ្យមនុស្សចាកផុតពីភាពចំណុចធម្មជាតិ និងដកខ្លួនឲ្យចេញផុតពីស្ថានភាពពីសត្វ ។ ប៉ុន្តែនូវរាល់សមិទ្ធិផលទាំងនោះមនុស្សបានច្នៃបង្កើតឡើងដោយការធ្វើការកែច្នៃបរិស្ថានធម្មជាតិ គឺមិនអាចមានបរិស្ថានសង្គមវប្បធម៌បានឡើយ ។

ឧទាហរណ៍ៈ

  • បរិស្ថានសង្គមវប្បធម៌មានជីវីត អគារ ផ្លូវថ្នល់ ស្ពាន ក្រុង ភូមិ ឧបករណ៍ ប្រព័ន្ធធារាស្រ្ត មធ្យោបាយផលិតកម្ម ។
  • បរិស្ថានសង្គមវប្បធម៌ឥតជីវីតសកម្មភាពសង្គម ស្ថាប័ន នយោបាយ ការរាំកម្សាន្ត សាសនា ការអប់រំ ប្រវត្តិសាស្រ្ត ។

ទី៣ បរិស្ថានមនុស្ស ( មានជីវីត និងឥតជីវីត )

គឹជាមនុស្សជាតិទូទៅ ដែលរស់នៅលើភពផែនដីយើងនេះ ។

ឧទាហរណ៍ៈ

· បរិស្ថានមនុស្សមានជីវីត  មនុស្សដែលកំពុងរស់នៅប្រកបមុខរបរ ចិញ្ចឹមជីវីតប្រចាំថ្ងៃ

· បរិស្ថានមនុស្សឥតជីវីត មនុស្សដែលបាត់បង់ជីវីតទៅ ( បុព្វបុរស ) និងមនុស្សជំនាន់មុន ឬភាវៈឥតជីវីត ។

២. លក្ខណៈដែលចាត់ទុកថាជាការបំផ្លាញបរិស្ថានៈ

( បរិស្ថានមានៈ ធម្មជាតិ មនុស្ស សង្គមវប្បធម៌ )

បរិស្ថានធម្មជាតិ

  • បំផ្លាញព្រៃឈើ
  • បំពុលទឹក
  • បំពុលខ្យល់
  • បំផ្លាញសត្វព្រៃ
  • សំឡេង ( លំញ័រ )
  • បំពុលដី

បរិស្ថានមនុស្ស

  • ការបើកខារ៉ាអូខេ
  • ការប្រើប្រាស់គ្រឿងញៀន
  • ល្បែងស៊ីសង
  • ជួញដូរភេទ
  • ជំងឺអេដស៍ កាមរោគ
  • ខ្វះសីលធម៌
  • ខ្វះសេវាសុខាភិបាល
  • អំពើហឹង្សាក្នុងគ្រួសារ សង្គម

បរិស្ថានសង្គម វប្បធម៌

  • ជួញដូរវត្ថុបុរាណ បំផ្លាញវត្ថុបុរាណ
  • បំផ្លាញប្រពៃណីជាតិ
  • នាំចូលវប្បធម៌បរទេស
  • បំផ្លាញអត្តសញ្ញាណជាតិ...។ល។

ផលវិបាកនៃការបំផ្លាញបរិស្ថានៈ

· គ្រោះធម្មជាតិ

· ជីវីតមនុស្សខ្វះតុល្យភាព

· សុខភាពទ្រុឌទ្រោម

· បាត់តតុល្យភាពក្នុងធម្មជាតិ

· បាត់បង់សត្វព្រៃ

· បាត់បង់កម្លាំងពលកម្ម

· សង្គមច្របូកច្របល់

· បាត់បង់វប្បធម៌ជាតិ

· បាត់បង់អត្តសញ្ញាណជាតិ.... ។ល។

ដូចនេះការបំផ្លាញបរិស្ថាន គឺជាការបំផ្លាញខ្លួនឯង ផងនិងមនុស្សជំនាន់ក្រោយផង ។

៣. បញ្ហាបរិស្ថានសំខាន់ៗនៅលើពិភពលោកមានដូចជាៈ  កំណើនប្រជាជន ការដុតឥន្ទនះផូស៊ីល ការបំផ្លាញព្រៃឈើការបំពុលខ្យល់ ការបំពុកទឹក ការបំពុលដី ការចាក់សំណលចោល និងការបាត់បង់ប្រភេទសត្វ និងរុក្ខជាតិនានា ។

៤. ដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើងពីកំណើនប្រជាជនយើងត្រូវៈ

  • កាត់បន្ថយកាកសំណល់ ឬសំរាមនិងកាត់បន្ថយការបំពុល ឬការធ្វើឲ្យកខ្វក់បរិស្ថានការផលិតឡើងវិញនូវសម្ភារៈដែលជាកាកសំណល់ផ្សេងៗដែលអាចនាំទៅរកការកាត់បន្ថយកាកសំណល់ឧស្សាហកម្ម ដែលប្រកបដោយគ្រោះថ្នាក់ ។ លើសពីនេះការផលិតរថយន្តប្រភេទថ្មី ដែលមានកម្រិតនៃការបំពុកអាកាសទាបនិងប្រើប្រាស់ជាតិគឺមីណាដែលធ្វើខូចសុខភាពដី ។​
  • ពង្រីកប្រភពថាមពលថ្មីដូចជាថាមពលវារីអគ្គិសនីថាមពលខ្យល់ ជំនួយការប្រើប្រេងឥន្ធនៈ ឧស្ម័ន និងធ្យូងថ្មហើយនិងពង្រីកការកែច្នៃម៉ាស៊ីនរថយន្ត ដោយប្រើអាគុយឬឧស្ម័ន
  • រៀបចំផែនការសម្រាប់តុល្យភាពសេដ្ឋកិច្ច នយោបាយ និងសង្គម ដើម្បីឈានទៅដល់សភាពមួយដែលមានតុល្យភាពសកល ការធ្វើឲ្យមានលំនឹងនូវចំនួនមនុស្សសរុបនៅលើពិភពលោក ការកំណត់ផលិតផលឧស្សាហកម្មសម្រាប់បម្រើតម្រូវការរបស់មនុស្សការបញ្ឈបការធ្វើឲ្យហិនហោចធម្មជាតិ កម្រិតនៃការបំពុលបរិស្ថានការបង្កើនចំណីអាហារសម្រាប់មនុស្សជាតិ ។ ជាទិដ្ឋភាពនយោបាយ កម្មវិធីនេះគួរតែបង្កើតអាជ្ញាធរសកលមួយសម្រាប់ធ្វើការបង្ខំឲ្យ​មានសមភាពជាងមុនក្នុងការចែកចាយផលិតផល
  • ការដោះស្រាយបញ្ហាបរិស្ថានតាមបែបពុទ្ធសាសនា ដោយត្រូវអប់រំមនុស្សគ្រប់រូបឲ្យបោះបង់ចោលនូវសេចក្តីលោភលន់ ហើយត្រូវតាំងចិត្តរស់នៅក្នុងជីវីតសាមញ្ញបំផុត ។

៥. ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិជាច្បាប់កំពូលគ្របដណ្តប់លើច្បាប់នានាដែលទាក់ទងនឹងកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ។

           ច្បាប់នេះរួមមាន១១ជំពូក ដែលរៀបរាប់អំពីៈ​ បទប្បញ្ញត្តិទូទៅ ផែនការបរិស្ថានជាតិ និងផែនការបរិស្ថានតំបន់ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិកិច្ចការពារបរិស្ថាន ការត្រួតពិនិត្យកំណត់ត្រានិងអធិការកិច្ច ការចូលរួមរបស់សាធារណៈជន និងការស្រង់យកព័ត៌មាន មូលនិធិទាយជ្ជទានបរិស្ថាន ទោសប្បញ្ញត្តិ អន្តរប្បញ្ញត្តិ និងអវសានប្បញ្ញត្តិ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login