សំនួរ
១. ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ត្រូវបានរៀបចំដោយស្ថាប័នណា ? នៅក្នុងឆ្នាំណា ? ហើយត្រុវសភាជតិអនុម័តនៅឆ្នាំណា ?
២. តើមានរបៀបវារៈអ្វីខ្លះនៅក្នុងកិច្ចព្រមព្រៀងជាអន្តរជាតិស្តីពីបរិស្ថាននៅទីក្រុងរីយ៉ូដឺកសានេរ៉ូ ? តើកិច្ចព្រមព្រៀងនោះបានសម្រេចដូចម្តេចខ្លះ ?
៣. តើកំណើនផលផ្ទះកញ្ចក់នាំឲ្យមានផលប៉ះពាល់អាកាសធាតុនិងកសិកម្មយ៉ាងណាខ្លះ ?
៤. តើគេត្រូវធ្វើដូចម្តេចខ្លះ ដើម្បីកាត់បន្ថយល្បឿននៃការឡើងកម្តៅផែនដី ?
៥. តើអ្នកមានវិធានការដូចម្តេចខ្លះ ដើម្បីឲ្យបរិស្ថានក្នុងសហគមន៍អ្នកមានភាពស្រស់បំព្រង ជានិច្ចនិរន្តរ៍ ?
ចម្លើយ
១.ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិត្រូវបានរៀបចំដោយក្រសួងបរិស្ថាន នៅចន្លោះឆ្នាំ ១៩៩៣ ដល់ ១៩៩៥ ។ ហើយត្រូវបានសភាអនុម័តកាលពីថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ១៩៩៦ ។
២. នៅក្នុងកិច្ចព្រមព្រៀងជាអន្តរជាតិ ស្តីពីបរិស្ថាននៅទីក្រុង រឺយូដឈសានេរ៉ូមានរបៀបវារៈមួយចំនួនដូចជាៈ
- របៀបវារៈសម្រាប់សតវត្សទី២១ សន្ធិសញ្ញាជូវៈសម្រុះធម្មជាតិអំពីផែនដី អនុសញ្ញាផែនដីឡើងកម្តៅ សេចក្តីថ្លែងការអំពីការពារព្រៃឈើពិភពលោក និងមានកិច្ចព្រមព្រៀងអន្តរជាតិដទៃទៀត ។
កិច្ចព្រមព្រៀងនោះបានអោយប្រលងទាំងអស់ចូលរួមចុះហត្ថលេខា និងប្រតិបត្តិតាមកិច្ចព្រមព្រៀង ។
៣. កំណើនផលផ្ទះកញ្ចាក់នាំឲ្យមានផលប៉ះពាល់អាកាសធាតុ និងកិសកម្មដូចជាៈ
ក. ប៉ះពាល់លើអាកាសធាតុ
- ធ្វើឲ្យអាកាសធាតុប្រែប្រួល
- ផែនដីឡើងកំដៅ
- ធ្វើឲ្យរដូវមិនទៀងទាត់
- រដូវក្តៅអូសបន្លាយវែង ហើយរដូវត្រជាក់មានរយៈពេលខ្លី
- តំបន់មួយចំនួនមានភ្លៀងធ្លាក់ខ្លាំងរហូតក្លាយជាទឹកជំនន់ ឯតំបន់មួយចំនួនទៀតដែលមានភ្លៀងធ្លាកមិនតិចតួច ឬគ្មានភ្លៀងធ្លាក់ ។
ខ. ប៉ះពាល់លើវិស័យកសិកម្មៈ
- ផលិតកម្មស្រូវត្រូវថយចុះដោយសារកំណើនសីតុណ្ហភាព និងការប្រែប្រួលអាកាសធាតុ
- ដីដាំណាំខ្លះត្រូវលិចបាត់ដោយទឹកសមុទ្រ ហើយខ្លះទៀតត្រូវរាំងស្ងួតហែង
- តម្រូវការទឹកសម្រាប់ស្រោចស្រពហួសកម្រិតផ្គត់ផ្គង់
- កំណើតសីតុណ្ហភាពដែលកាត់បន្ថយពេលវេលាសម្រាប់ដំណាំទុំ
- កំណើនទឹកភ្លៀងធ្លាក់ ដែលនាំឲ្យមានសំណឹកនិងចម្រោះដី ជាហេតុធ្វើឲ្យបាត់បង់ដីមានជីជាតិសម្រាប់ផលិតកម្មស្រូវ ។
៤. ដើម្បីកាត់បន្ថយល្បឿននៃការឡើងកម្តៅផែនដីគឺត្រូវៈ
- កាត់បន្ថយការប្រើប្រាស់ឥន្ធនៈផូស៊ីល
- ត្រូវការពារព្រៃឈើដែលមានស្រាប់លើផែនដី និងដាំដើមឈើបន្ថែមទៀតឲ្យបានច្រើន ។ ដើមឈើ ១០០ លានដើមអាចទាញយកកាបូនបានប្រហែល ១៨លានតោនក្នុងទម្រង់ជាកាបូនឌីអុកស៊ីតចេញពីបរិយាកាសឮ
- ប្រើប្រាស់ថាមពលព្រះអាទិត្យ ទឹក ខ្យល់ ដើម្បីកាត់បន្ថយ ការប្រើប្រាស់ផូស៊ីលឥន្ធនៈ
- ជិះរថយន្តឯកជនរួមគ្នា ឬបន្ថយការប្រើប្រាស់យានយន្ត មកជិះកង់ជំនួសវិញ
- យកពន្ឌខ្ពស់ពីរោងចក្រឧស្សាហកម្ម ណាដែលបញ្ចេញកាកសំណល់ពុលច្រើនទៅក្នុងបរិយាកាស ។
៥. ដើម្បីឲ្យបរិស្ថានក្នុងសហគមន៍មានភាពស្រស់បំព្រងគឹៈ
- ដាំដើមឈើឲ្យបានច្រើន
- សម្អាតបរិស្ថានជុំវិញផ្ទះ ឬកន្លែងធ្វើការ
- ថែរក្សាដើមឈើមានស្រាប់ឲ្យបានគង់វង្ស
- ចាក់សម្រាមឲ្យមានរបៀប
- គ្រប់គ្រងកាកសំណល់ឲ្យបានប្រសើរ.... ។