Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អត្តសញ្ញាណជាតិៈ អត្ត + សញ្ញាណ + ជាតិ

អត្តៈ គ្រឿងសម្គាល់ខ្លួន វត្ថុណាមួយ

សញ្ញាណៈ សេចក្តីដឹកជាក់ ការយល់ច្បាស់

ជាតិៈ កំណើតនៃមនុស្សដែលមានសញ្ញាតិផ្សេងៗ

          អត្តសញ្ញាណជាតិៈ ជាក្រុមមនុស្សដែលមានកំណើតក្នុងដែនដីជាមួយគ្នា មានប្រវត្តិដូចគ្នា ឬជាមួយគ្នាមានភាសានិយាយតែមួយដូចគ្នា លក្ខណៈវប្បធម៌ ( ទំនៀមទម្លាប់ ប្រពៃណី សាសនា សិល្បៈ ) ដូចគ្នា ចិត្តគំនិតឆន្ទៈរួមតែមួយ ។ រូបសម្បត្តិ ចរិយា សម្បត្តិដូចគ្នា ( ឧទាហរណ៍ ខ្មែរមានសម្បុរសណ្តែកបាយ បបូរមាត់ក្រាស់ ហើយរឺមព័ទ្ធជុំវិញ ច្រមុះមិនទាល មិនស្រួច ត្របកភ្នែកមានពីរផ្នត់ ចូលចិត្តធ្វើម្ហូប សម្លម្ជូរ កកូរ ប្រហើរ ប្រហុក មុំា ) ។

          លក្ខណៈធម្មជាតិមាន ដើមត្នោត ទន្លេ បឹងបួរ ទន្លេសាប ទន្លេបួនមុខ ។

          សម្បត្តិវប្បធម៌  សម្បូរទៅដោយប្រាង្គប្រសាទសីលា អង្គរវត្ត បាយ័ន ។

          សារសំខាន់នៃអត្តសញ្ញាណជាតិរបស់ប្រទេសកម្ពុជាមានៈ

  • ស្គាល់ពីប្រភពលក្ខណៈ និងតម្លៃរបស់ព្រលឹងជាតិបានច្បាស់លាស់ក៏ដូចឈានទៅស្គាល់ អរិយធម៌ជាតិខ្មែរជាហេតុនាំឲ្យមនុស្សខ្មែរមានមោទនភាពមិនសិការជាតិ ពិសេសស្គាល់ពីអត្ថប្រយោជន៍របស់ជាតិ និងប្រជាជន
  • ស្គាល់ពីតម្លៃអរិយធម៌ជាតិ
  • ចេះថែរក្សា ការពារ អត្តសញ្ញាណជាតិខ្មែរ
  • ចេះទប់ស្កាត់រាល់អរិយធម៌បរទេសដែលអសកម្ម និងអ្វីដែលជាចំណុចអាក្រក់ ។

លក្ខណៈពិសេសនៃអរិយធម៌ខ្មែរមានពីរយ៉ាងគឹៈ

  • លក្ខណៈជាតិៈ ជាលក្ខណៈស្ថិតស្ថេររបស់ប្រជាជនខ្មែរ មានទំនៀមទម្លាប់ប្រពៃណី ភូមិសាស្រ្ត ទឹកដី ។ ឥទ្ធិពលណាដែលមិនសមស្របតាមវប្បធម៌ អរិយធម៌ខ្មែរ យើងមិនអាចទទួលយកបានឡើយ
  • លក្ខណៈសំយោគៈ ជាលក្ខណៈបត់បែនទៅតាមប្រទេសរីកចម្រើននានា មានលក្ខណៈវិទ្យាសាស្រ្តទំនើប ។ អ្វីដែលមិនមែនជារបស់ជាតិខ្លួនយកមកកែច្នៃក្រឡៃឲ្យសមស្របទៅតាមចំណងចំណូលចិត្តរបស់ប្រជាជនឲ្យមកជារបស់ជាតិខ្លួន «​ជាតូបនីយកម្ម » ខ្មែរមិនទទួលយកអរិយធម៌បរទេសទាំងស្រុងឡើយ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login