2019-09-16 08:57
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១- អ្វីទៅជាប្រាក់ប្រដាប់ក្តី ?
២- តើបទប្បញ្ញត្តិនៃប្រាក់ប្រដាប់ក្តីមានអ្វីខ្លះ ?
៣- តើការគណនាកម្មវត្ថុបណ្តឹងមានអ្វីខ្លះ ?
៤- តើអ្វីទៅជាពន្ធដាក់ពាក្យសុំ ?
៥- អ្វីទៅជាប្រាក់ប្រដាប់ក្តីតុលាការក្រៅពន្ធ ?
ចម្លើយ
១- ប្រាក់ប្រដាប់ក្តី គឺជាប្រាក់ពន្ធ ឬសោហ៊ុយដែលភាគីត្រូវបង់សម្រាប់ចាត់ការរឿងក្តីរបស់ខ្លួនទៅតុលាការតាមបញ្ញត្តិច្បាប់ ។
២- បទប្បញ្ញត្តិនៃប្រាក់ប្រដាប់ក្តីមានដូចជា ៖
+ ក្រមនីតិវិធីរដ្ឋប្បវេណី ៖
+ ប្រកាសរបស់ក្រសួងយុត្តិធម៌ ៖
+ នីតិវិធីបណ្តឹងទាក់ទងនឹងឋានៈបុគ្គល ៖
+ នីតិវិធីនៃរឿងក្តីរដ្ឋវប្បវេណីដែលមិនមែនជាបណ្តឹង ៖
+ តារាងនៃពន្ធដាក់ពាក្យបណ្តឹង ពន្ធដាក់បណ្តឹងឧទ្ធរណ៍ និងពន្ធដាក់ពាក្យបណ្តឹងសារទុក្ខ តាមតម្លៃកម្មវត្ថុនៃបណ្តឹង ។
៣- ការគណនាកម្មវត្ថុបណ្តឹងមានដូចជា ៖
៤- ជាពន្ធដាក់ពាក្យសុំ គឺជាប្រាក់ពន្ធដែលភាគីត្រូវបង់ក្នុងការដាក់ពាក្យបណ្តឹង ឬពាក្យសុំសម្រាប់ចាត់ការរឿងក្តីរបស់ខ្លួនទៅតុលាការតាមបញ្ញត្តិច្បាប់ រួមមាន ពន្ធដាក់ពាក្យបណ្តឹង និងពន្ធដាក់ពាក្យសុំ ។
៥- ប្រាក់ប្រដាប់ក្តីតុលាការក្រៅពន្ធ គឺជាប្រាក់ប្រដាប់ក្តីតុលាការដែលភាគី ឬបុគ្គលដែលទាក់ទងនឹងរឿងក្តីត្រូវបង់ជាមុនសម្រាប់ការចំណាយរបស់តុលាការដែលធ្វើសកម្មភាពតាមនីតិវិធីនៅក្នុងបណ្តឹងរដ្ឋវប្បវេណី ។