Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦- តើអ្វីទៅជាប្រាក់ប្រដាប់ក្តីភាគី ?

៧- តើអ្នកណាជាអ្នកទទួលបន្ទុក ?

៨- តើការសម្រេចសេចក្តីលើបន្ទុកនៃប្រាក់ប្រដាប់ក្តីមានករណីអ្វីខ្លះ ?

៩- តើមាននីតិវិធីអ្វីខ្លះដើម្បីកំណត់ជាស្ថាពរនូវចំនួនប្រាក់ប្រដាប់ក្តី ?

១០- តើបន្ទុកនៃប្រាក់ប្រដាប់ក្តីមានអ្វីខ្លះ ?

១១- តើការលើកចោលពាក្យសុំមាននីតិវិធីអ្វីខ្លះ ?

១២- តើការជួយសង្គ្រោះលើបណ្តឹងមានអ្វីខ្លះ ?

ចម្លើយ

៦- ប្រាក់ប្រដាប់ក្តីភាគី គឺជាប្រភេទមួយនៃប្រាក់ប្រដាប់ក្តីដែលកំណត់ដោយតុលាការសម្រាប់ថ្លៃធ្វើលិខិតបណ្តឹង លិខិតពាក្យសុំ សោហ៊ុយធ្វើដំណើរ ឬសោហ៊ុយផ្សេងៗជាអាទិ៍ ។

៧- អ្នកដែលជាអ្នកទទួលបន្ទុកគឺ ៖

  • ភាគីចាញ់ក្តី ។ ប៉ុន្តែបើចាញ់មួយភាគ តុលាការត្រូវសម្រេចដោយឆន្ទានុសិទ្ធិ ។
  • ភាគីឈ្នះក្តី បើភាគីនោះប្រព្រឹត្តសកម្មភាពដែលមិន​ចាំបាច់ ឬធ្វើឲ្យនីតិវិធីយឺតយ៉ាវ ។
  • សហបណ្តឹងត្រូវទទួលបន្ទុកស្មើគ្នា ឬដោយសាមគ្គី ។ ប៉ុន្តែអាចឲ្យភាគីសហបណ្តឹងទទួលបន្ទុកច្រើនជាង សហបណ្តឹងផ្សេងទៀតបាន ករណីដែលភាគីសហបណ្តឹងនោះ ប្រព្រឹត្តសកម្មភាពដែលមិនចាំបាច់ ។
  • អ្នកតំណាងដែលច្បាប់កំណត់ អ្នកតំណាងដោយអាណត្តិ ឬក្រឡាបញ្ជីបានធ្វើឲ្យចំនួនទឹកប្រាក់ប្រដាប់ក្តីដែលគ្មានប្រយោជន៍កើតឡើង ដោយចេតនាឬដោយមានកំហុសធ្ងន់ធ្ងររបស់ខ្លួន ត្រូវសងប្រាក់ប្រដាប់ក្តីនោះវិញ ដោយដីកាសម្រេចតាមពាក្យសុំ ឬដោយឆន្ទានុសិទ្ធិ ។

៨- ការសម្រេចសេចក្តីលើបន្ទុកនៃប្រាក់ប្រដាប់ក្តីមានករណីដូចជា ៖

ក- ករណីរឿងក្តីបញ្ចប់ដោយសម្រេចសេចក្តី ៖

  • តុលាការត្រូវសម្រេចសេចក្តីអំពីបន្ទុកនៃប្រាក់ប្រដាប់ក្តីទាំងអស់នៃថ្នាក់នៃការជំនុំជម្រះក្តីនោះ ដោយឆន្ទានុសិទ្ធិ ។
  • បើតុលាការជាន់ខ្ពស់បានផ្លាសប្តូរសេចក្តីសម្រេចអង្គសេចក្តីតុលាការត្រូវធ្វើការសម្រេចអំពីបន្ទុកនៃប្រាក់ប្រដាប់ក្តីឡើងវិញ ។

ខ- ករណីរឿងក្តីចប់ដោយមិនធ្វើតាមសេចក្តីសម្រេច ៖

  • តុលាការនៃការជំនុំជម្រះលើកទី១ ត្រូវបង្គាប់ឲ្យទទួលបន្ទុកក្នុងការបង់ប្រាក់ប្រដាប់ក្តីនោះ តាមពាក្យសុំដោយដីការសម្រេច ។
  • ករណីសះជា ត្រូវបង់តាមការព្រមព្រៀង ។

៩- នីតិវិធីដើម្បីកំណត់ជាស្ថាពរនូវចំនួនប្រាក់ប្រដាប់ក្តីមានដូចជា ៖

  • ក្រឡាបញ្ជីត្រូវកំណត់ចំនួនប្រាក់ប្រដាប់ក្តីដែលត្រូវបង់តាមពាក្យសុំ នៅក្រោយពេលដែលសេចក្តីសម្រេចអំពីបន្ទុកនោះ បានបង្កើតអានុភាពនៃការអនុវត្ត ។
  • បើគូភាគីទាំងសងខាងទទួលបន្ទុកបង់ប្រាក់ប្រដាប់ក្តី ប្រាក់ដែលភាគីនីមួយៗត្រូវទទួលបន្ទុកបង់នោះ ត្រូវចាត់ទុកថាបានធ្វើការទូទាត់ជាមួយនឹងគ្នា ចំនួនទឹកប្រាក់ដែលត្រូវគ្នារួចហើយ ។
  • ការចាត់ចែងលើពាក្យសុំដែលបានកំណត់ក្នុងកថាខណ្ឌទី១ខាងលើ នឹងមានអានុភាពបន្ទាប់បានជូនដំណឹងដោយសមរម្យ ។
  • បណ្តឹងតវ៉ាចំពោះការចាត់ចែងត្រូវធ្វើឡើងក្នុងអំឡុងពេល១សប្តាហ៍ (មិនអាចពន្យា) ក្រោយពីបានទទួលដំណឹងទៅតុលាការដើម្បីសម្រេច ។

១០- បន្ទុកនៃប្រាក់ប្រដាប់ក្តីមានដូចជា​៖

  • ត្រូវបង់ចំនួន ៥,០០០រៀល ។
  • ប្រាក់ប្រដាប់ក្តីតុលាការក្រៅពីពន្ធ និងប្រាក់ប្រដាប់ក្តីភាគី គឺអនុវត្តដូចក្រមនីតិវិធីរដ្ឋប្បវេណីដែរ ។
  • ប្រាក់ប្រដាប់ក្តីជាបន្ទុករបស់អ្នកដាក់ពាក្យសុំ ។
  • ប្រាក់ប្រដាប់ក្តី ជាបន្ទុករបស់រដ្ឋចំពោះរឿងក្តីដែលតំណាងអយ្យការបានដាក់ពាក្យសុំ​ ឬរឿងក្តីដែលតុលាការបានចាប់ផ្តើមដោយឆន្ទានុសិទ្ធិរបស់ខ្លួន ។
  • បញ្ញត្តិនៃកថាខណ្ឌទី៣មាត្រា៦៤នៃក្រមនីតិវិធីរដ្ឋប្បវេណីត្រូវយកមកអនុវត្ត ចំពោះករណីដែលមានជនច្រើននាក់ដែលត្រូវទទួលបន្ទុកប្រាក់ប្រដាប់ក្តីដោយរួមគ្នា ។

១១- ការលើកចោលពាក្យសុំមាននីតិវិធីដូចជា ៖

+ នីតិវិធីនៃរឿងក្តីរដ្ឋប្បវេណី ៖

  • ដើមចោទមិនបង់ពន្ធសម្រាប់ដាក់ពាក្យបណ្តឹងទេ តុលាការត្រូវលើកពាក្យបណ្តឹងចោល ដោយដីកាសម្រេច ។
  • ដីកាសម្រេចអាចប្តឹងជំទាស់បាន

+ នីតិវិធីបណ្តឹងទាក់ទងនឹងឋានៈបុគ្គល ៖

  • ដើមចោទមិនបង់ពន្ធសម្រាប់ដាក់ពាក្យបណ្តឹងទេ តុលាការត្រូវលើកពាក្យបណ្តឹងចោល ដោយដីកាសម្រេច ។
  • ដីកាសម្រេចអាចប្តឹងជំទាស់បាន

+ នីតិវិធីរឿងក្តីរដ្ឋប្បវេណីដែលមិនមែនជាបណ្តឹង ៖

  • បើអ្នកដាក់ពាក្យសុំមិនមែនបង់ពន្ធទេ តុលាការត្រូវលើកលិខិតពាក្យសុំចោល ដោយដីកាសម្រេច ។
  • ដីកាសម្រេចលើកចោលនេះអាចប្តឹងជំទាស់បាន ។

១២- ការជួយសង្គ្រោះលើបណ្តឹងមានដូចជា ៖

ក- លក្ខខណ្ឌក្នុងការផ្តល់ជំនួយសង្គ្រោះលើបណ្តឹង

  • បុគ្គលដែលគ្មានលទ្ធផលទ្រព្យធននឹងបង់ប្រាក់ដែលចាំបាច់ដើម្បីរៀបចំ និងប្រព្រឹត្តទៅនីតិវិធីបណ្តឹង ឬបុគ្គលដែលមានការលំបាកយ៉ាងខ្លាំងក្នុងការទ្រទ្រង់ជីវភាព ដោយសារការបង់ប្រាក់នេះ ។
  • មិនច្បាស់ជាគ្មានលទ្ធភាពនឹងឈ្នះក្តី ។

ខ- វិធីសុំជំនួយសង្គ្រោះ

  • ការដាក់ពាក្យសុំ ។
  • ធ្វើសេចក្តីបញ្ជាក់ដំបូង អំពីមូលហេតុសុំជំនួយសង្គ្រោះ ។

គ- ការជំនួយសង្គ្រោះលើបណ្តឹង

+ ខ្លឹមសារនៃដីកាសម្រេច

  • ការពន្យាពេលបង់ប្រាក់ប្រដាប់ក្តីតុលាការ ។
  • ការអនុគ្រោះមិនបាច់ឲ្យបង់ប្រាក់ប្រដាប់ក្តីតុលាការ នៅក្រោយពេលដែលការពន្យាពេលត្រូវរលត់ ។

+ អានុភាព

  • មានអានុភាពទៅលើតែបុគ្គលដែលបានទទួលដីកានោះតែប៉ុណ្ណោះ ។
  • អាចលុបចោលវិញបាន នៅពេលលក្ខខណ្ឌសង្រ្គោះបាន ដោយតុលាការដែលមានសំណុំរឿង ។
  • អាចប្តឹងជំទាស់បាន​ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login