Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
SpecialExams
2018-02-21 23:59

តួនាទីវត្តអារាមចំពោះសហគមន៍

  • ឃ្លាំងវប្បធម៌ = រក្សាទំនៀមទំលាប់ប្រពៃណី គម្ពីរក្បួនខ្នាត ក្បូនច្បាប់នានា ក្បួនតម្រាផ្សេងៗ។
  • កន្លែងដោះស្រាយទំនាស់ = ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដោយសន្តិវិធី និង ប្រកបដោយ ប្រសិទ្ធភាព ផ្សះផ្សាយបង្រូបបង្រួម ជីកកប់ទំនាស់។ ឧ.ចៅអធិការតែងតែមានឥទ្ធិពលទៅលើឧបាសកឧបាសិការ។
  • ប្រភពមូលនិធិសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមរយៈភាគទានឬបុណ្យផ្កាសាមគ្គី ដើម្បីយកប្រាក់កសាងឬជួសជុលផ្លូវលំ សាលារៀន ទំបន់ប្រឡាយ គិលានធ្ធានស្ពានសាលាឆទានជាដើម។
  •  កសាងកន្លែងព្យាបាលផ្លូវចិត្ត៖ ផ្តល់ប្រឹក្សា ពិគ្រោះយោបល់ រកមធ្យោបាយដោះស្រាយបញ្ហា លំបាកក្នុងគ្រួសារ ឬ ក្នុងសហគមន៍ អប់រំផ្លូវចិត្តតាមរយៈសមាធិ ឬ វិបស្សនាដើម្បីជំរះភាពសៅហ្មមពីក្នុងចិត្ត ផ្តល់ទស្សនៈទាន
  • ប្រមូលផ្តុំសាមគ្គី៖ ការជួបជុំបរិស័ទធ្វើបុណ្យ បង្កឱ្យមានសទ្ធាជ្រះថ្លា សប្បុរសធម៌ ករុណាធម៌សាមគ្គីធម៌ តាមផ្លូវកាយចិត្ត បញ្ញា វាចា និង សម្ភារ។
  • អប់រំផ្លូវចិត្តដល់យុវជន៖ តាមរយៈការបួស អប់រំសីលធម៌ អហិស្សា អប់រំផ្លូវចិត្តដល់យុវវ័យកុំឱ្យភ្លើតភ្លើន កុំឱ្យ ស្រើបស្រាលឱ្យចេះបង្រូបបង្រួមការវាចា ចិត្ត។
  • កន្លែងផ្តល់ចំណេះដឹង៖ នៅតាមជនបទ ទីដាច់ស្រយាល ពីបុរាណ មិនទាន់មានសាលារៀន ចំណេះទូទៅតាមរយៈ ការបួសររៀន សាមណេរ មានលទ្ធភាពរៀនលេខនព្វន្ត រៀនអក្សរររៀនច្បាប់ផ្សេងៗពីរត្តអារាម។
  • បន្ទាយបណ្តុះបណ្តាលវិជ្ជាជីវៈ៖ បណ្តុះជំនាញជាក់ស្តែងតាមរយៈសកម្មភាព ប្រតិបត្តិ សិប្បកម្មបណ្តុះកូនឈើ ដាំកូនឈើ ធ្វើតុទូ កៅអី...
  • មណ្ឌលអប់រំសុខភាព និង អនាម័យ៖ ផឹកទឹកឆ្អិន បន្ទោរបង់ក្នុងបង្គន់ អនាម័យក្នុងការហូបចុក
  • មណ្ឌលអប់រំមហាជនទូទៅ៖ ផ្តល់ធម្មទាន ជាសំណងអាមិលទាន ដែលបរិស័ទយកទៅវត្ត ទូន្មានប្រៀនប្រដៅ ក្រើនរំលឹកបរិស័ទឱ្យយល់ដឹងខុសត្រូវ ស្គាល់គុណ ស្គាល់ទោស ស្គាល់បុណ្យ ស្គាល់បាប កុសល និងអកុសល រៀរចាកផុតកិលេស អរិជ្ជា និងតណ្ហា និងផ្សព្វផ្សាយមេត្តាធម៌
  • កន្លែងសក្ការៈបូជា៖ តំកល់ពុទ្ធបដិមា តំកល់អដ្ឋិធាតុបុព្វការីជន កន្លែងបញ្ចុះសព។
  • កន្លែងមានធុរៈមហាជន៖ ឱ្យខ្ចីចាន ឆ្នាំង ខ្ទះ កន្ទេល ខ្នើយ ប្រដាប់ប្រដាប្រើប្រាស់ដទៃទៀតពេលបរិស័ទមាន ធុរៈរវល់ដូចជា ពិធីបុណ្យ អាពាហ៍ពិពាហ៍
  • រមណីយដ្ឋានលទ្ធកម្ម៖ សម្រាប់ការកំសាន្ត ការលំហែ ការបំបាត់អផ្សុក ជាពិសេសពេលបុណ្យទានដែលមាន ល្បែងប្រជាប្រិយ ឬសិល្បៈកំសាន្ត កន្លែងបន្ធូរអារម្មណ៍ជាដើម។

Answer 2


user icon
Khmer Literature
2018-02-22 00:00

វត្តអារាមមានតួនាទីសំខាន់ក្នុងការចូលរួមអភិវឌ្ឃន៍សង្គមជាតិដូចតទៅ៖

  • ជាឃ្លាំងផ្ទុកនូវវប្បធម៌ អរិយធម៌(ក្បូនច្បាប់ គម្ពីរ អក្សរសាស្ត្រ និងចំណេះវិជ្ជាផ្សេងៗ)
  • ជាទីជម្រកដល់ជនក្រីក្រ កម្សត់ទុគ៌តគ្មានទីពឹង មកជ្រកកោន និងទីស្នាក់អាស្រ័យនៃនិសិត្ស សិស្ស ដែលបន្តការសិក្សា
  • ជាកន្លែងដុសខាត់ចិត្តឱ្យជ្រះថ្លាបរិសុទ្ធ ក្នុងការកសាងកុសល
  • ជាកន្លែងអប់រំសតិបញ្ញា ស្មារតីទាំងផ្លូវលោកនិងផ្លូវធម៌
  • ជាទីដែលពុទ្ធបរិស័ទតែងនាំគ្នាមកបរិច្ចាកធនធាននិងកម្លាំងកាយ កម្លាំងចិត្ត ដើម្បីកសាងប្រយោជន៍សាធារណៈ
  • វត្តអារាមចូលរួមកសាងសង្គមតាមរយៈធ្វើបុណ្យទានប្រមូលបច្ច័យមកកសាងសមិទ្ធផលផ្សេងៗ ដូចជាសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់...
  • ជាកន្លែងសម្រាប់ថែរក្សានិងផ្សព្វផ្សាយទំនៀមទម្លាប់ប្រពៃណីជាតិ
  • ជាទីប្រជុំនៃពុទ្ធបរិស័ទក្នុងការប្រារព្ធធ្វើពិធីបុណ្យទានផ្សេងៗតាមប្រពៃណី
  • ជាអាវាសរបស់បព្វជិតក្នុងការប្រតិបត្តិធម៌អាថ៍វិន័យតាមពុទ្ធោវាទ
  • ជួយបណ្តុះទឹកចិត្តមនុស្សធម៌ក្នុងការដោះស្រាយទុក្ខលំបាករបស់មនុស្សក្នុងសង្គម។

ដកស្រង់ http://khsearch.com/qna/2374


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login