Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

វិញ្ញាសាសិស្សពូកែផ្នែកអក្សសិល្ប៍ គណិតវិទ្យា និងរូបវិទ្យា

សម័យប្រឡង ២២.កុម្ភៈ.២០១៤

ថ្នាក់ទី១២ (ខេត្តកណ្តាល)

I.១.ដូចម្តេចហៅថា អត្តសញ្ញាណជាតិ?

២.តើអ្វីខ្លះដែលជាភស្តុតាងបញ្ជាក់ពីអត្តសញ្ញាណជាតិខ្មែរយើង? ចូររៀបរាប់។

II.បច្ចុប្បន្នរាជរដ្ធាភិបាលកំពុងពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពឱ្យទទួលបានប្រសិទ្ធិភាពខ្ពស់។

១.តើគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពរួមមានគោលនយោបាយប៉ុន្មាន? អ្វីខ្លះ?

២.បើគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពទប់ស្កាត់មិនបាន តើមានបាតុភាពអវិជ្ជមាន នីមួយៗផ្តល់ផលវិបាកអ្វីខ្លះ?

៣.តើនរណាខ្លះឬស្ថានប័នណាខ្លះដែលមានភារកិច្ចអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព?

៤.តើមានសារសំខាន់អ្វីខ្លះចំពោះការដាក់ឱ្យអនុវត្តគោនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព?

 

ចម្លើយ

១.អត្តសញ្ញាណ = អត្ត +  សញ្ញាណ = ខ្លូន + គ្រឿងសម្គាល់ ឬសញ្ញាសម្គាល់ = គ្រឿងសម្គាល់ខ្លួន

  • អត្ថសញ្ញាណ = ជាសញ្ញាដែលអាចសម្គាល់បានថា ព័ត៍មាននោះពិតជាមានចំពោះរូបបុគ្គល ឬវត្ថុណាមួយ។

អត្តសញ្ញាណ = ជាកន្សោមធាតុដំបូងដែលត្រូវបានសន្មតថា ជាលក្ខណៈដោយឡែកៗនេះបុគ្គលឬវត្ថុណាមួយ ដើម្បីកុំឱ្យច្រឡំគ្នា។

 

២.បណ្តាភស្តុតាងទាំងឡាយដែលបញ្ជាក់ពីអត្តសញ្ញាជាតិខ្មែរ មានដូចជា៖

  • ភ្លេចជាតិ៖ ចម្រៀងជាតិ ទង់ជាតិ សញ្ញាជាតិ ឬព្រះលច្ឆករ ឬព្រះសង្ហារ
  • ភាសា៖ ភាសា អក្សរ លេខ គ្រាមភាសា ការនិយាយស្តី ពាក្យពេចន៍ សូរសៀង(សំនឿង)
  • សិល្បៈ៖ ប្រភេទសិល្បៈគំនិតនិយមទៅតាមតំបន់
  • ក្បាច់ចម្លាក់៖ ក្បាច់ភ្ញីវល្ល៍ ភ្ញីភ្លើង ភ្លីទេព...
  • របាំ៖ ឆៃយ៉ាំ ត្រុដិ គោះត្រឡោក គោះអង្រែ នេសាទ ជួនពរ ព្រះរាជទ្រព្យ ទន្សោងគោព្រៃ រាំវង់ រាំក្បាច់
  • តូរ្យតន្ត្រី៖ ពិណពាទ្យ ក្លងខែក អារក្ស គងស្គរ អាយ៉ៃ ចាប៉ី...
  • កាយវិកា៖ អាយៃរឿង យីកេ ល្ខោនបាសាក់ ល្ខោនខោល...
  • ស្ថាបត្យកម្ម៖ ផ្ទះប៉ិត ផ្ទះកន្តាំង ផ្ទះរោងដោល ផ្ទះរោងឌឿង ប្រាសាទ ទំនប់ទឹក គូទឹក អាងទឹក
  • សិល្បៈរូបភាព៖ ស្បែកធំ ស្បែកតូច...
  • ឧបករណ៍តន្រ្តី៖ ទ្រ សម្ភោរ ស្គរ រនាត ឃឹម សាដៀវ ខ្លុយ ប៉ី...
  • មធ្យោបាយផលិត៖ រទេះគោ រទេះសេះ ក្បាល់កិន ត្បាល់ក្កឿង ត្បាល់បុក កីតម្បាញ..
  • ខេត្តុបករណ៍៖ នង្គ័ល រនាស់ កណ្តៀវ ក្រង់ ជង្រុក សង្រែ បង្គីរ ដោក...
  • នេសាទុបរកណ៍៖ លប ទ្រូ លាយ ជុច អង្រុត ឈ្នាង សន្ទួច លាន់...

ឧបករណ៍៖ ប្រើប្រាស់ក្នុងផ្ទះ វែក ចង្ក្រាន ឆ្នាំង ខ្វាន់ ផ្តិលខាត់ ផ្តិលស្ពាន់ ត្រឡោក កញ្ច្រែង ភាជន៍ ក្អម ពួច ពាង ក្រឡរ ផើង ស្មុក សាជី តោក ហិបស្លាប ដន្លាប់...

 

II.

១.គោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពរួមមានគោលនយោបាយចំនួន៩គឺ

  • គ្មានសកម្មភាពលួច​ ឆក់ ប្លន់ គ្រប់ប្រភេទ
  • គ្មានការដាំដុះ ការផលិត​ ការចរាចរ ការជួញដូរ ការចែកចាយគ្រឿងញៀនខុសច្បាប់
  • គ្មានអំពើអាណាចារ្យ ការជួញដូរស្ត្រី និងកុមារនិងអំពើហិង្សាក្នុងគ្រួសារ
  • គ្មានក្មេងអំនើង
  • គ្មានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ
  • មានវិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព
  • គ្មានការត្រួតពិនិត្យខុសច្បាប់

២.ផលវិបាកកើតពីបាតុភាពអវិជ្ជមាននីមួយៗប្រសិនបើភូមិ ឃុំ-សង្កាត់ ទប់ស្កាត់មិនបានមានដូចជា៖

  • អំពើរចោរកម្ម៖ បង្កនាំឱ្យមានភ័យខ្លាច ការព្រួយបារម្ភ ការបាត់បង់ជំនឿទុកចិត្ត ការអស់សង្ឃឹម...

១.ធ្វើឱ្យភូមិ ឃុំ-សង្កាត់កើតមានភាពច្របូកច្របល់ ចលាចល ខ្វះសុវត្ថិភាព

២.បាត់បង់សិទ្ធិរស់នៅដោយសុវត្ថិភាព សិទ្ធិធ្វើម្ចាស់លើកម្មសិទ្ធិ

  • គ្រឿងញៀន៖​ នាំឱ្យខូចសុខភាព ចំណាយប្រាក់ឥតប្រយោជន៍ ប៉ះពាល់សេដ្ធកិច្ចគ្រួសារ និងសង្គម

១.បង្កឱ្យមានការវង្វេងស្មារតី បាត់បង់សតិ ប្តូរអត្តចរិក សាហាវ ឃោរឃៅ ព្រៃផ្សៃ មិនអាចគ្រប់គ្រងខ្លួនឯង ក្លាយានខុសទំនង

២.រំលោភសិទ្ធិអ្នកដទៃ រំលោភច្បាប់ បាត់បង់សិទ្ធិរស់នៅថ្លៃថ្នូរ បង្កគ្រោះថ្នាក់

  • ភាពអានាចារ៖ ក្បត់ទំនៀមទម្លាប់ប្រពៃណីខ្មែរ ប្រាសចាកសីលសង្គម បាត់បង់ភាពថ្លៃថ្នូរ

១.ងាយឆ្លងមេរោគអេដស៍ ជំងឺអេដស៍ ឆ្លងកាមរោគ...

២.បាត់បង់សិទ្ធិរស់នៅថ្ងៃថ្នូរជាគ្រួសារ សង្គមគ្រួសារទទួលនូវភាពអាម៉ាស

  • ក្មេងទំនើង៖ បង្កចលាចលក្នុងភូមិ ឃុំ-សង្កាត់ រំខានការចរាចរ បាត់បង់សណ្តាប់ធ្នាប់សង្គម

១.បង្កគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដទៃ បំផ្លាញទ្រព្យសម្បតិ្តគ្រួសារ និងសាធារណៈ

២.រំលោភសិទ្ធិរស់រានមានជីវិត សិទ្ធិរស់នៅថ្លៃថ្នូរ

  • ល្បែងស៊ីសង៖ ខាតពេលប្រកបមុខរបរឬផលិត ខ្ជះខ្ជាយទ្រព្យសម្បតិ្ត លុយកាក់

១.បើចាញ់នាំឱ្យខកចិត្ត អស់សង្ឈឹម មូរម៉ៅ អាចកើតមានអំពើហិង្សាក្នុងគ្រួសារ ធ្លាក់ខ្លួនក្រ ខ្លះឈានទៅរកស៊ីផ្លូវភេទ ឬធ្វើអត្តឃាន ឬលួចឆក់ប្លន់។ បើឈ្នះ ចាយខ្ចះខ្ចាយ..

២.រំលោភច្បាប់សង្គម ទទួលទោសតាមច្បាប់កំណត់

  • គ្រោះថ្នាក់ចរាចរណ៍

១.ខាតពេលវេលា

២.ខាតទ្រព្យសម្បត្តិ

៣.បន្សល់ទុកជនពិការ

៤.បន្សល់ទុកក្មេងនិងស្រ្តិមេម៉ាយ ពោះម៉ាយ

៥.ខាតថរិកាជាតិ

៦.បាត់បង់ជីវិត

  • ជាតិផ្ទុះ

១.ខាតពេលវេលា

២.ខាតទ្រព្យសម្បត្តិ

៣.បន្សល់ទុកជនពិការ

៤.ខាតបង់ថវិកាជាតិ

៥.បាត់បង់អាយុជីវិត

៦.បន្យល់ទុកដីកសិកម្ម

  • គ្រោះមហន្តរាយ

១.ខាតថវិកា

២.ខាតទ្រព្យសម្បតិ្ត

៣.ខាតបង់ថរិកាជាតិ

៤.បាត់បង់អាយុជីវិត

  • ត្រួតពិនិត្យខុសច្បាប់

១.ភាពអាណាធិបតេយ្យ

២.ខាតពេលវេលា

៣.បង្កើនភាពពុករលួយ

៤.ខាតបង់ថរិកាគ្រួសារ និងជាតិ

 

៣.ការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពជាភារកិច្ចរបស់៖

  • អាជ្ញាធរដែនដី៖ គ្រប់គ្រងពលរដ្ធក្នុងភូមិសាស្ត្ររបស់ខ្លួនលើគ្រប់សកម្មភាព
  • កំណត់និងតាមដានមនុស្សចំឡែកឬក្តោបឱ្យបានមុខសញ្ញាដែលមានវត្តមានក្នុងភូមិសាស្ត្ររបស់ខ្លួន។

១.ចាត់វិធានការអប់រំផ្សព្វផ្សាយវិធានការរដ្ធបាល វិធានការច្បាប់

២.នគរបាល រាជអាវុធហត្ថ៖ អប់រំ បង្ការ បង្កើនការយល់ដឹងក្នុងស្រទាប់ពលរដ្ធ

៣.ទប់ស្កាត់ បង្ក្រាបអំពើដែលល្មើសច្បាប់

៤.ចាប់ខ្លួនជនប្រព្រឹត្តល្មើសបញ្ជូនទៅតុលាការធ្វើការកាត់ទោស

  • ពលរដ្ធគ្រប់រូប៖ ចូលរួមសង្កេត តាមដាន និងផ្តល់ព័ត៍មានទៅស្ថាប័នសមត្ថកិច្ចជាបន្ទាន់។
  • តុលាការ៖ អនុវត្តអំណាចនីតិវិនិច្ឆ័យ តាមនីតិវិធីដែលបានកំណត់
  • រូបខ្ញុំផ្ទាល់៖ ស្វ័យគ្រប់គ្រងខ្លួនឯងឱ្យបាន ហើយវៀរចាកអំពើទាំងអស់នោះឱ្យបាន

១.អប់រំ ផ្សព្វផ្សាយ ដល់មិត្តភក្តិឱ្យព្រឹត្តិតែអំពើល្អ អំពើស្របច្បាប់

២.ផ្តល់ព័ត៍មានទៅតាមសមត្ថកិច្ចនៅពេលឃើញកើតមានភាពមិនប្រក្រតី

 

៤.សារសំខាន់នៃការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពមានដូចជា៖

  • ភូមិ ឃុំ-សង្កាត់មាសុវត្ថិភាពសេដ្ធកិច្ចជាតិលូតលាស់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ធសម្បូរសប្បាយ ចំណូលផលទុនជាតិកើន (បន្ថយចំណាយលើការព្យាបាល ឬទិញឱសថ កាត់បន្ថយការជួសជុលទ្រព្យសម្បត្តិគ្រួសារ និងទ្រព្យសម្បត្តិសាធារណៈ បង្កើនផលិតករ និងផលិតភាព បង្កើនចំណូលផ្នែកទេសចរណ៍...)
  • ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពផ្តើមចេញពីភាពស្ងប់ស្ងាត់របស់បុគ្គលគ្រប់រូប (បុគ្គលស្ងប់..គ្រួសារ..សហគមន៍ស្ងប់...សង្គមជាតិស្ងប់...សន្តិភាពពិភពលោក)។
  • ប្រសិទ្ធភាពនៃគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ជាវិធានការមិនអាចខ្វះបាន និងជាមូលដ្ធានគន្លឹះនៃការកសាង និងអភិវឌ្ឃសង្គមកម្ពុជាយើងលើគ្រប់វិស័យ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login