Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

វិញ្ញាសាសិស្សពូកែផ្នែកអក្សសិល្ប៍ គណិតវិទ្យា និងរូបវិទ្យា

សម័យប្រឡង ២២.មករា.២០១៤

ថ្នាក់ទី១២ (វិ.ហ.ស សេរីភាព)

១.តាមព្រះរាជក្រឹត្យលេខ នសរ.រកត.០៣០៥.១៤៩ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ បានកំណត់យកសត្វ និងរុក្ខជាតិប៉ុន្មានប្រភេទជានិមិត្តនៃព្រះរាជាណាចក្រកម្ពុជា? ចូររៀបរាប់។

២.តើប្រាសាទព្រះវិហាមានទីតាំងនៅកន្លែងណា? ចូររៀបរាប់ពីប្រវត្តិសំខាន់ៗខ្លះស្តីពីប្រាសាទព្រះវិហារ។

៣.ព្រះសម្មាសម្ពុទ្ធទូន្មានថា “អត្តាហិ អត្តនោ នាថោ” តើមានន័យដូចម្តេច?

៤.តើបាវចនាជាតិខ្មែរមានពាក្យអ្វីខ្លះ? មានទំនាក់ទំនងគ្នាដូចម្តេច? ចូរពន្យល់។

 

ចម្លើយ

១.តាមព្រះរាជ្យក្រឹត្យលេខ នសរ.រកត.០៣០៥.១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ ២០០៥ បានកំណត់យកសត្វនិងរុក្ខជាតិប៉ុន្មានប្រភេទជានិមិត្តនៃព្រះរាជាណាចក្រកម្ពុជាមាន៧ប្រភេទគឺ៖

ក.ផ្នែកសត្វមានបួនគឺ

  • សត្វចតុប្បាតរួមមាន៖ គោព្រៃ ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
  • សត្វបក្សីរួមមាន៖ សត្វត្រយង ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
  • សត្វមច្ឆជាតិរួមមាន៖ ត្រីគលរាំង ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
  • សត្វឧរង្គរួមមាន៖ សត្វអណ្តើហ្លូង ជានិមិត្តរូបនៃព្រះរាជាណាចកត្រកម្ពុជា

ខ.ផ្នែករុក្ខជាតិមានបីប្រភេទគឺ

  • រុក្ខជាតិដើមមានដូចជា ដើមត្តោត ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
  • រុក្ខជាតិផ្កាមានដូចជា ដើមផ្ការំដួល ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា

រុក្ខជាតិមានដើមមានស្រទាប់មានដូចជា ចេកពងមាន់ ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។

 

២.ប្រាសាទព្រះវិហារតាំងនៅលើជូរភ្នំដងរែក(ពីជំរាលភ្នំដល់កំពូលភ្នំ)។ ប្រាសាទព្រះវិហារស្ថិតក្នុងខេត្តព្រះវិហារ

ប្រវត្តិសំខាន់ៗស្តីពីប្រាសាទព្រះវិហារ

  • លើកទី១៖ ព្រះបាទយសោវរ្ម័នទី១ គ.ស ៩០០
  • លើកទី២៖ ព្រះបាទសូរ្យវរ្ម័នទី១ គ.ស ១០៥០
  • លើកទី៣៖ ព្រះបាទសូរ្យវរ្ម័នទី៣ គ.ស ១១៥០
  • សៀមឈ្លានពានលើកទី១ នៅឆ្នាំ ១៩៥៤
  • តុលាការអន្តរជាតិសម្រេចឱ្យកម្ពុជាឈ្នះក្តីលើប្រាសាទព្រះវិហារថ្ងៃទី១៥ មិថុនា ឆ្នាំ ១៩៦២ (ទីក្រុង ឡាអេ ប្រទេសឡាអេ)
  • សៀមដកទ័ពតាមបញ្ជាចេញថ្ងៃទី ១៥ កក្កដា ១៩៦២
  • បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកថ្ងៃទី ០៧ កក្កដា ឆ្នាំ ២០០៨
  • សៀមឈ្លានពានលើកទី២​ថ្ងៃទី១៥ កក្តដា ឆ្នាំ ២០០៨។

 

៣.ទស្សនៈរបស់ខ្លួនព្រះអង្គអប់រំមនុស្សទាំងអស់៖

  • មានជំនឿលើខ្លួនឯង ចេះធ្វើម្ចាស់លើខ្លួនឯង
  • ចេះតស៊ូព្យាយាម អត់ធ្មត់ចេះជំនះនឹងឧបសគ្គ
  • តម្កល់ចិត្តអារម្មណ៍ សតិ ដោយភ្ញាក់រលឹក និងការប្រុងប្រយ័ត្ន
  • ពឹងលើសមត្ថភាព និងកម្លាំងផ្ទាល់ខ្លួនជាជាងពឹងលើកម្លាំងក្រៅខ្លួន
  • អប់រំមិនឱ្យជឿលើព្រេងវាសនា ឬព្រហ្មលិខិត
  • មានគំនិតសុទិដ្ធិនិយមនិងសម្មាទិដ្ធិ
  • រកវិធីសង្គ្រោះខ្លួនដោយខ្លួនឯង
  • មិនពឹងលើអបិយជំនឿ មិនសមហេតុផល
  • ឱ្យប្រើអស់លទ្ធភាព(ទាំងកម្លាំងកាយ ចិត្ត និងប្រាថ្នា) ដើម្បីដោះស្រាយបញ្ហាដោយខ្លួនឯង។

ឧទាហរណ៍​៖ សិស្សត្រូវខិតខំរៀនសូត្រ សិក្សាស្រាវជ្រាវ បង្កើនសមត្ថផាពផ្ទាល់ខ្លួន ពេលប្រឡងត្រូវពឹងលើ ចំណេះខ្លួនឯង មិនពឹងលើការបែរបន់ មន្តអាគម ស្រោចទឹក... ឬពឹងលើការលួចចម្លងឯកសារ ឬលួចចម្លងពីអ្នកដទៃនោះឡើយ។

ប៉ុន្តែពុទ្ធភាសិតនេះមិនមែនអប់រំឱ្យមនុស្សេកោ ឬមានមោទនៈភាពចំពោះខ្លួនឯងហួសហេតុដោយមិនពឹងពាក់អ្នកដទៃនោះទេ តែលោកឱ្យយើងមានទម្លាប់ពឹងលើខ្លួនឯងជាមុនសិន ដូចជាពំនោលថា “ចូរអ្នក ជួយខ្លួនឯងជាមុនសិនទើបទេវតាជួយអ្នកជាក្រោយ”។

 

៤.បាវចនាជាតិខ្មែរមានពាក្យ ជាតិ សាសនា ព្រះមហាក្សត្រ ឬ ជាសរណដ្ធានដែលប្រជាពលរដ្ធប្រកាន់យកយ៉ាងខ្ជាប់ព្រោះថា៖

ក.ជាតិ សំដៅយកបរិវេទនៃកំណើតរបស់មនុស្សដែលកើតមានក្នុងប្រទេស ឬរដ្ធរបស់ខ្លួន។ មនុស្សច្រើន លាយឡំគ្នាក្នុងប្រទេសតែមួយមានលក្ខណៈរួមគ្នាតែមួយគេហៅថា ជាតិ។ ជាតិសម្កាល់ដូចខាងក្រោម៖

  • ភូមិសាស្ត្រ​ ទឹកដី ទីកន្លែង ក្នុងប្រទេសរបស់ខ្លួនរស់នៅ
  • ជនជាតិផ្សេងៗរស់នៅប្រទេសរបស់ខ្លួនពីបុព្វបុរសដើមររៀងមក
  • ភាសាកំណើតផ្សេងៗគ្នា តែគោរពតាមភាសាដើមតែមួយ គឺភាសាខ្មែរ
  • មានមុខរបរផ្សេងៗគ្នា តែមានការរស់នៅប្រមូលផ្តុំលក្ខណៈខ្មែរ
  • មានប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា អរិយធម៌ ជាជាតិខ្មែរ។

និយាយរួម មានការបន្តពូជពង្ស និងទទួលមរតករួមពីបុព្វបុរសដើម ជាជាតិខ្មែរតែមួយ។

ខ.សាសនា គឺជាវិន័យ បញ្ញាតិ្ត ប្រព័ន្ធជំនឿ សំរាប់អប់រំទូន្មាន ប្រៀបប្រដៅមនុស្សឱ្យដើរតាមគន្លងល្អ។

សាសនាជាជំនឿមួយដែលដក់ជាប់ស្ថិតក្នុងផ្នត់គំនិតខ្មែរមានដូចជា៖

  • អប់រំមនុស្សឱ្យស្គាល់បុណ្យ បាប កម្មផល និងសម្មាធិបញ្ញា
  • អប់រំមនុស្សមិនឱ្យមានលោភៈ ទោសៈ មោហៈ និងវៀរចាកបច្ច័យដែលនាំទៅរកសេចក្តីទុក្ខជាដើម
  • អប់រំមនុស្សទាំងផ្លូវកាយ ផ្លូវចិត្ត វាចា ឱ្យចេះខន្តិ សច្ចៈ កតញ្ញូ
  • អប់រំមនុស្សឱ្យមានព្រហ្មវិហារធម៌ មេត្តា ករុណា មុទិតា ឧបេក្ខា
  • អប់រំមនុស្សឱ្យចេះគោរពសក្ការៈនិងប្រតិបត្តិនូវជំនឿដើម្បីបំភ្លឺផ្លូវទៅរកសេចក្តីសុខរំរើនក្នុងបច្ចុប្បន្ននិងអនាគត។
  • ដោយសារប្រជាពលរដ្ធមានជំនឿលើព្រះពុទ្ធសាសនា បានជារដ្ធធម្មនុញ្ញកំណត់ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ធ។

គ.ព្រះមហាក្សត្រ គឺជាអង្គដែលមានវីរភាពដ៏ឧត្តុង្គឧត្តមបំផុត សម្រាប់ដឹកនាំប្រទេស និងប្រជាពលរដ្ធទៅរកភាពរីចំរើនរុងរឿងក្នុងសង្គម។ ព្រះមហាក្សត្រជាអង្គដែលមានបារមីខ្ពស់ដែលប្រជាជនថ្វាយអំណាចឱ្យធ្វើជាប្រមុខរដ្ធសម្រាប់ដឹកនាំ កសាង ការពារទឹកដីឱ្យបានគង់វង្ស។ ព្រះមហាក្សត្រជាអំណាចកំពូល៖

  • ព្រះមហាក្សត្រ ជានិមិត្តរូបរបស់ជាតិ ជាម្លប់ដ៏ត្រជាក់សម្រាប់កូនចៅប្រជារាស្ត្រ
  • ព្រះមហាក្សត្រ ធានាឱ្យមានយុត្តិធម៌ជួនកូនចៅប្រជារាស្រ្ត
  • ព្រះមហាក្សត្រ ជាអគ្គមេបញ្ជាការជាន់ខ្ពស់
  • ព្រះមហាក្សត្រ ជាអ្នកធានាឯកភាពជាតិ និងបូរណភាពទឹកដី
  • ព្រះមហាក្សត្រ ជាអ្នកធានានូវបបរាជាតិនិយម

ឮដូចនេះ ព្រះមហាក្សត្រ ជាប្រមុខរដ្ធអស់មួយជីវិត។ អំណាចព្រះមហាក្សត្រអាស្រ័យរដ្ធធម្មនុញ្ញមិនធ្វើនយោបាយ។ អំណាចនីតិប្រតិបត្តិប្រគល់ឱ្យប្រមុខរដ្ធរដ្ធាភិបាល ដែលមាននារយករដ្ធមមន្ត្រីជាអ្នកដឹកនាំ។

ទំនាក់ទំនងគ្នារវាង ជាតិ សាសនា ព្រះមហាក្សត្រ មានភាពស្អិតរមួត មិនអាចខ្វះខាតបានពីព្រោះសង្គមមួយដែលបង្កើតជារដ្ធនៃប្រទេសមួយត្រូវមាន៖

  • ប្រជាជន ទឹក ដី ភូមិសាស្ត្រ និងរដ្ធាភិបាល របស់ខ្លួនច្បាស់លាស់
  • ប្រព័ន្ធជំនឿ សាសនា ទំនៀមទម្លាប់ និងច្បាប់របស់សង្គមសម្រាប់គ្រប់គ្រង
  • រដ្ធដែលជាប្រមុខរដ្ធ មានសិទ្ធិ ធ្វើទំនាក់ទំនងអន្តរជាតិ
  • មានភាសាជាម្ចាស់លើខ្លួនឯង ​ឯករាជ្យជាតិ ឯកភាពអំណាចដើម្បីឱ្យប្រទេសមានការរីកចំរើន។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login