វិញ្ញាសាសិស្សពូកែផ្នែកអក្សសិល្ប៍ គណិតវិទ្យា និងរូបវិទ្យា
សម័យប្រឡង ២២.កុម្ភៈ.២០១៤
ថ្នាក់ទី៩ (រាជធានីភ្នំពេញ)
១.តើអ្នកបើកបរគ្រប់ប្រភេទត្រូវមានឥរិយាបថនិងសុជីវធម៌ក្នុងពេលកំពុងបើកបរដូចម្តេចខ្លះ?
២.ដូចម្តេចហៅថាបេតិកភណ្ឌពិភពលោក? តើមតិកវប្បធម៌ជាតិនៃប្រទេសកម្ពុជាអ្វីខ្លះដែលបានបញ្ចូលជាបេតិកភណ្ឌពិភពលោកនិងបេតិកភណ្ឌវប្បធម៌មនុស្សជាតិ? ចូរបញ្ជាក់ពីកាលបរិច្ចេទ។
៣.តើអ្វីខ្លះដែលជាសិទ្ធិមូលដ្ធានរបស់មនុស្ស? ចូររៀបរាប់។
៤.គោលគំនិតអប់របស់ព្រះពុទ្ធសាសនាភាគច្រើនជាគោលគំនិតទស្សនវិជ្ជានិងសីលធម៌សង្គម។ ចូររកអំណះអំណាងទាក់ទងនឹងគោលគំនិតទាំងពីរផ្នែកនេះមកបញ្ជាក់។
៥.ដើម្បីប្រទេសជាតិរីកចម្រើនយើងត្រូវមានអភិបាលកិច្ចល្អ។ ដូចម្តេចដែលហៅថាអភិបាលកិច្ចល្អ។ ចូរបញ្ហានិងលើកឧទាហរណ៍បញ្ជាក់ផង។
ចម្លើយ
១.អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវមានសីលធម៌និងសុវធម៌ដូចជា៖
ក.សុជីវធម៌ក្នុងការបើកបរ
- ត្រូវចេះកំណត់ល្បឿន បន្ថយល្បឿន ឱ្យបានសមស្របតាមផ្លូវនៃការកំណត់ល្បឿន
- មិនត្រូវជែងគ្នា ឬជែងចុះឡើង ឬកាច់ចង្កេះ បង្កការលំបាកដល់អ្នកធ្វើដំណើរជាមួយ
- ត្រូវចេះមើលភ្លើងសញ្ញានៅពេលមានគេសុំជែង មានធុរៈទៅមុន
- ត្រូវបន្ថយល្បឿននៅកន្លែងមានទឹកដក់ ឬភក់ជ្រាំ ដើម្បីកុំឱ្យទឹកភក់ខ្ចាត់ប្រឡាក់អ្នកដំណើរជាមួយតាមផ្លូវ
- មិនត្រូវខាកស្តោះ ឬបោះសំរាមចេញក្រៅដែលធ្វើឱ្យមានការប៉ះពាល់ ឬរំខានដល់អ្នកដំណើរដូចគ្នា
ខ.ឥរិយាបថក្នុងការបើកបរ
- ត្រូវអធ្យាស្រ័យ ចេះអត់ឱន អនុគ្រោះ យោគយល់គ្នាក្នុងការបើកបរ
- ត្រូវមានអារម្មណ៍នឹងនរ ស្មារតីប្រុងប្រយ័ត្ន អាកប្បកិរិយាស្ងប់ស្ងាត់ ខន្តី អត់ធន់ ចិត្តទូលាយ មិនឆេវឆាវ ក្រេវក្រោធ ចង់ឈ្នះគេឯទៀត
- ត្រូវគោរពច្បាប់ចរាចរណ៍ ដោយប្រកាន់ស្តាំ គោរពស្លាកសញ្ញា ភ្លើងសញ្ញា
- ត្រូវយល់ច្បាស់ពីស្ថានភាពផ្លូវ បន្ថយល្បឿនផ្លូវបំបែក ផ្លូវបត់ ផ្លូវកោង
- មិនត្រូវជិះ ឬបើកបររថយន្តទន្ទឹមគ្នា បង្កើនល្បឿនហួសហេតុ និងបង្ហោះយានយន្ត
- មិនត្រូវប្រើប្រាស់គ្រឿងស្រវឹង ឬគ្រឿងញៀនក្នុងពេលបើកបរ
- ត្រូវការពារសុវត្ថិភាពខ្លួនឯង “មួកមួយ ជីវិតមួយ”
- ត្រូវដាក់លេខទូរស័ព្ទនៅតាមរថយន្តរបស់ខ្លួន និងត្រូវចេះទទួលយកកំហុសនិងការកែលំអពីអ្នកដទៃ
ដូចនេះ ការបើកបរត្រូវមានសុជីវធម៌ល្អ ទើបផុតពីគ្រោះថ្នាក់ចរាចរណ៍ “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”
២.បេតិកភណ្ឌពិភពលោកគឺ
- ស្នាដៃរបស់មនុស្សនិងរាល់ផលិតផលរបស់ធម្មជាតិ ដែលមានចរិកវិទ្យាសាស្ត្រ សិល្បៈដែលទាក់ទង និងសាសនា ឆ្លុះបញ្ជាំងទៅតាមដំណាក់កាលវិវត្តន៍នៃអរិយធម៌និងធម្មជាតិ
- សម្បត្តិទ្រព្យ ឬកេរមរតកដែលជាប់មកពីម្តាយឪពុក ឬដំណវេន ពីជំនាក់មួយទៅជំនាន់មួយទៀត
ដូចនេះ បេតិកភណ្ឌពិភពលោកជាទ្រព្យសម្បត្តិឬផលិតផលរបស់មនុស្សដែលបំរើឱ្យផលប្រយោជន៍សាធារណៈ និងជាសកល។ បេតិកភណ្ឌនៃប្រទេសកម្ពុជាដែលបានបញ្ជូលក្នុងបេតិកភណ្ឌលោកមាន៖
ក.មរតកវប្បធម៌រូបិយ
- ប្រាសាទអង្គរវត្តចុះបញ្ជីរនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៩២
- ប្រាសាទព្រះវិហាចុះបញ្ជីរថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០០៨
ខ.មរតកវប្បធម៌ជាតិអរូបិយ
- របាំក្បាច់បុរាណខ្មែរ របាំព្រះរាជទ្រព្យ ចុះបញ្ជីថ្ងៃទី ៧ វិច្ឆិកា ឆ្នាំ ២០០៣
- ល្លោនស្រមោលស្បែកធំ ចុះបញ្ជីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០០៥។
៣.សិទ្ធិជាមូលដ្ធានរបស់មនុស្សមាន៖
ក.សិទ្ធិសេរីភាពសង្គម
- សិទ្ធិរស់រានមានជីវិត ជីវភាពរស់នៅ
- សិទ្ធិធ្វើដំណើរទៅមកដោយសេរី ចាកចេញនិងវិលត្រឡប់
- សិទ្ធិមានសញ្ជាតិមួយ សិទ្ធិសុំច្បាប់ការពារខ្លួន
- សិទ្ធិតាំងទីលំនៅ សិទ្ធិសុំជ្រកកោន
ខ.សិទ្ធិនយោបាយ
- សិទ្ធិបញ្ចេញមតិ ប្រជុំ ទទួលពត៌មាន និងផ្តល់ពត៌មាន
- សិទ្ធិបោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោតសាធារណៈ
- សិទ្ធិបង្កើតសមាគម សហាគមន៍ និងគណបក្សនយោបាយ
គ.សិទ្ធិសេដ្ធកិច្ច
- សិទ្ធិមានកម្មសិទ្ធិ ឯកជន និងសមូហភាព
- សិទ្ធិលក់ដូរចលនទ្រព្យ និងអចលនទ្រព្យ
- សិទ្ធិប្រកបមុខរបរវិជ្ជាជីវៈ
ឃ.សិទ្ធិសង្គមកិច្ច
- សិទ្ធិមានការសម្រាកនិងកំសាន្ត
- សិទ្ធិក្នុងការទទួលកំរៃស្មើរគ្នាចំពោះការងារដូចគ្នា
- សិទ្ធិក្នុងការជ្រើសរើសគូស្រករនិងគ្រួសារ
ង.សិទ្ធិវប្បធម៌
- សិទ្ធិមានជំនឿ និងគោរពជំនឿ
- សិទ្ធិមានការអប់រំ
- សិទ្ធិការពារ និងថែរក្សាវប្បធម៌ឬបរិស្ថាន
៤.គោលគំនិតអប់រំរបស់ព្រះពុទ្ធសាសនា៖
គោលគំនិតទស្សនៈវិជ្ជា
- អប់រំឱ្យមានជំនឿលើកម្មផល បុណ្យបាប និងសីល បញ្ញា សម្មាធិ
- អប់រំមិនឱ្យមានលោភៈ ទោសៈ មោហៈ និងចេះខន្តី មិនប្រើហិស្សា
- អប់រំមនុស្សឱ្យមានសាមគ្គីធម៌ និងមានព្រហ្មវិហារធម៌ដូចជា៖
១.មេត្តា ស្រឡាញ់ រាប់អាន
២.ករុណា អាណិតអាសូរ សណ្តោស សង្គ្រោះដោយមិនរើសអើង
៣.មុទិតា ត្រេកអរឃើញគេមានសេចក្តីសុខ ឈឺឆ្អាលពេលឃើញគេមានទុក្ខ
៤.ឧបេក្ខា ចិត្តជាកណ្តាល អព្យាក្រឹត្យ មិនលំអៀង
- អប់រំមនុស្សមិនឱ្យព្យាបាទគ្នា ពៀររំងាប់ដោយការមិនចងពៀរ
- អប់រំមនុស្សឱ្យមានសីលធម៌ល្អ ឱ្យប្រព្រឹត្តអំពើកុសល និងមិនប្រព្រឹត្តអំពើអបាយមុខ
ដូចនេះ ពុទ្ធសាសនាអប់រំមនុស្សឱ្យមានជំនឿនិងពឹងលើខ្លួនឯង “អត្តហិ អត្តនោ នាថោ”។
គោលទាក់ទងនឹងសីលធម៌សង្គម
ក.និច្ចសីល បញ្ចសីល ឬសីល៥
- បាណាតិបាត៖ ហាមដាច់ខាតការសម្លាប់សត្វលោក
- អទិន្ទាទាន៖ ការមិនលួចទ្រព្យគេ
- កាមរសុច្ឆាចារ៖ ការមិនលួចប្តី ឬប្រពន្ធ ឬកូនរបស់គេ
- មុសាវាទ៖ ការមិនភូតភរកុហក
- សុរា៖ ការមិនសេពគ្រឿងស្រវឹង និងមេវ័យ
ខ.ឧបោសថសីលឬសីល៨
- បន្ថែមពីរលើសីល៥ បីចំណុចទៀត ការៀកចាកនូវអាកប្បកិរិយាប្រព្រឹត្តធម៌មិនប្រសើរ គឺការសេព នូវមេថុនធម្ម និងថែមសិក្ខាបទបីទៀត
- ការវៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស
- ការវៀរចាកកិរិយារាំ ច្រៀង ការប្រគំ និងល្បែងដែលជាសត្រូវ
- ការវៀរចាកទីសេនាសនៈ ដ៏ខ្ពង់ខ្ពស់ហួសប្រមាណនិងទីសេនាសនៈដ៏ប្រសើរ
៥.អភិបាលកិច្ចល្អមានន័យថា “ជាវិធីសាស្ត្រគ្រប់គ្រងសេដ្ធកិច្ច ថែរក្សាសណ្តាប់ធ្នាប់សន្តិសុខសាធារណៈដើម្បីបំរើផលប្រយោជន៍របស់ប្រជាពលរដ្ធឱ្យបានល្អប្រសើរ។
អភិបាលកិច្ចរួមមាន៖
- ការចូលរួម៖ ការចូលរួមដោយផ្ទាល់និងចូលរួមតាមរយៈតំណាងប្រជាពលរដ្ធក្នុងការរៀបចំផែនការអភិវឌ្ឃប្រទេស។
- នីតិរដ្ធ៖ ការគោរពច្បាប់ ការគោរពបទដ្ធានគតិយុត្តិ ក្នុងការរកយុត្តិធម៌និងការពារផលប្រយោជន៍ប្រជាពលរដ្ធនិងបំបាត់អំពើពុករលួយ។
- តម្លាភាព៖ ព័ត៍មានពាក់ព័ន្ធ និងការសម្រេចចិត្ត និងការអនុវត្តសេចក្តីសម្រេចចិត្តត្រូវផ្សព្វផ្សាយជាចំហ។
- ការព្រមព្រៀងឯកភាពគ្នា៖ រាល់សេចក្តីសម្រេចចិត្តត្រូវមានការព្រមព្រៀងគ្នាលើជម្រើសដែលបំរើផលប្រយោជន៍សាធារណៈ
- សមធម៌៖ មានឱកាសគ្រប់គ្រាន់ក្នុងការចូលរួមបញ្ចេញយោបល់ ការទទួលផលប្រយោជន៍សមស្របណាមួយ។
- ប្រសិទ្ធិភាព៖ ប្រសិទ្ធិភាពលើការប្រើប្រាស់ធនធានមនុស្ស ហិរញ្ញវត្ថុ សម្ភារៈ ពេលវេលា។
- ការឆ្លើយតប៖ រួមមានការបំពេញសេវាកម្ម ការរកដំណោះស្រាយ ការបំភ្លឺ ការអន្តរាគមន៍ ពីស្ថាប័ន អង្គភាពមានសមត្ថកិច្ចទាន់ពេលវេលា។
- ចក្ខុវិស័យជាយុទ្ធសាស្ត្រ៖ អ្នកដឹកនាំទាំងអស់និងស្ថាប័នសាធារណៈនានាត្រូវមានទស្សនៈទូលំទូលាយ សម្រាប់រយៈពេលវែងអំពីអភិបាលកិច្ចល្អនិងការអភិវឌ្ឃធនធានមនុស្សនិងឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ធនានា។
ឧទាហរណ៍៖ ស្នូលនៃយុទ្ធសាស្ត្រចតុកោណគឺអភិបាលកិច្ចល្អដែលផ្តោតការយកចិត្តទុកដាក់កែទម្រង់បួនគឺ៖
១.ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ
២.កំណែទម្រង់ប្រព័ន្ធយុត្តិធម៌
៣.កំណែទម្រង់រដ្ធបាលសារធារណៈ
៤.កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ។