ប្រឡងជ្រើសរើសសិស្សពូកែប្រចាំអន្តរទ្វីប អាមេរិកកាំង
ផ្នែកអក្សសិល្ប៍ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី១២
សម័យប្រឡង ២១ ខែធ្នូ ឆ្នាំ ២០១៣
វប្បធម៌ទូទៅ រយៈពេល ១២០ នាទី
១.តើសេចក្តីសុខរបស់មនុស្សតាមទស្សនៈព្រះពុទ្ធសាសនាមានប៉ុន្មានប្រការ? គឺអ្វីខ្លះ? ចូរពន្យល់។
២.បច្ចុប្បន្នរាជរដ្ធាភិបាលកំពុងពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឱ្យបានទទួលប្រសិទ្ធភាពខ្ពស់។ តើគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពមានអ្វីខ្លះ? ចូរពន្យល់។
៣.តាមព្រះរាជក្រឹត្យលេខ នសរ.រកត.០៣០៥.១៤៩ ចុះថ្ងៃទី២១ ខែមិនា ឆ្នាំ២០០៥ បានកំណត់យកសត្វនិងរុក្ខជាតិប៉ុន្មានដំណាក់? ចូររៀបរាប់។
៤.តើពុទ្ធប្រវត្តិសង្ខេបចែកចេញជាប៉ុន្មានដំណាក់? ចូររៀបរាប់ដំណាក់កាលនីមួយៗ
៥.ព្រះរាជពិធីដង្ហែ ព្រះបរមសព ព្រះបរមរតនកោដ្ធ ដែលបានធ្វើឡើងតាំងពីព្រឹករហូតដល់រសៀលថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០១៣ ដោយដង្ហែចេញពីព្រះបរមរាជវាំង យាងទៅដាក់លើបញ្ឆា ស្តិតនៅក្នុងបរិវេណព្រះមេរុបានប្រព្រឹត្តទៅដោយរលូនពុំមានអ្វីរាំងស្ទះឬមានភាពមិនប្រក្រតីណាមួយកើតឡើងនោះឡើយបូករួមទាំងបញ្ហាសន្តិសុខ។ តើពិធីដង្ហែនេះចែកចេញជាប៉ុន្មានផែន? គឺផែនអ្វីខ្លះ?
ចម្លើយ
១.សេចក្តីសុខរបស់មនុស្សតាមទស្សនៈរបស់ព្រះពុទ្ធសាសនាមាន៥ប្រការគឺ
- អត្ថិសុខ៖ សេចក្តីសុខព្រោះមានទ្រព្យសម្បត្តិ មាសប្រាក់
វត្ថុជំនួយសំរាប់តម្រូវការរស់នៅគ្រប់គ្រាន់ មានទាំងអស់៤គឺ
១.មានសំលៀកបំពាក់ សំពត់ខោអាវសំរាប់បិទបាំង និងតុបតែងខ្លួនឱ្យបានសមរម្យ និងសមគួរ
២.មានម្ហូបអាហារ បាយទឹក ស្រូវអង្ករ មើមឈើ បង្អែម ចំអាបសំរាប់បំបាត់ការស្រេកឃា្លន និងធ្វើឱ្យរាងកាយ ចំរើនលូតលាស់។
៣.មានគេហដ្ធានសមរម្យជារបស់ខ្លូន និងតំរូវការផ្សេងៗទៀតដូចជា គ្រែដេក កៅអី ភ្លើង តុ ទូ និងយានជំនិះផ្សេងៗ។
៤.មានថ្នាំសង្កូវសំរាប់ព្យាបាល និងមានគ្រូពេទ្យព្យាបាលជំងឺ។ ពាក្យដែលថា “មាន” នេះមានន័យថា មានល្មមនឹងមត្រូវការរបស់មនុស្ស គ្មានព្រំដែន ដូចពាក្យគេពោលថា តម្រូវរបស់មនុស្សដូចថង់ធ្លុះបាតដាក់ប៉ុនណាក៏មិនពេញដែរ
- ភោគសុខ៖ សេចក្តីសុខដែលកើតពីការបានប្រើប្រាស់ទ្រព្យសម្បត្តិដោយក្តីរីករាយសប្បាយចិត្តគឺថា ខ្លួនបានប្រើប្រាស់ទ្រព្យសម្បត្តិដែលខ្លួនបានមកដោយសុចរិត ចិញ្ចឹមគ្រួសារខ្លួន ធ្វើបុណ្យ ធ្វើទាន និងជួយអ្នកដទៃ។
- អនណសុខ៖ សេចក្តិសុខព្រោះគ្មានបំណុល (មិនជំពាក់គេ មិនមែនជាខ្ញុំដាច់ថ្លៃនរណាម្នាក់) ជាសេចក្តីសុខកើតពីទ្រព្យសម្បត្តិដែលខ្លួនឯងមានហើយមិនប្រើប្រាស់ទ្រព្យនោះដោយខ្ចះខ្ជាយ។
- អនវជ្ជសុខ៖ សេចក្តិសុខកើតពីការប្រព្រឹត្តតាមគន្លងធម៌ មានការងារសុចរិតធ្វើជាបង្គោលជាប់លាប់សំរាប់ធានារាបរង ទ្រព្យសម្បត្តិប្រាក់កាស មិនជំពាក់បំណុលកេ។
- សន្តិ៖ ប្រែថាស្ងប់ មិនមានភាពវឹកវរច្របូកច្របល់ មិនមានភាពក្តៅក្រហាយ គ្មានសង្គ្រាម គ្មានការលំបាក គ្មានសេចក្តីទុក្ខ។
២.គោលនយោបាយភូមិឃុំមានសុវត្ថិភាពមានដូចខាងក្រោម៖
- គ្មានអំពើចោរកម្ម លួច ប្លន់ ឆក់
- គ្មានក្មេងទំនើងគ្រប់ប្រភេទ
- គ្មានល្បែងស៊ីសងគ្រប់ប្រភេទគ្មានអំពើហិស្សានិងគ្មានបទល្មើសគ្រប់ប្រភេទ
- គ្មានការជួញដូរគ្រឿងញៀនចែកចាយនិងផលិត
- គ្មានការជួញដូរកុមា ពេស្យាចារ និង គ្មានការជួញដូរមនុស្ស
៣.តាមព្រះរាជ្យក្រឹត្យលេខ នសរ.រកត.០៣០៥.១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ ២០០៥ បានកំណត់យកសត្វនិងរុក្ខជាតិប៉ុន្មានប្រភេទជានិមិត្តនៃព្រះរាជាណាចក្រកម្ពុជាមាន៧ប្រភេទគឺ៖
ក.ផ្នែកសត្វមានបួនគឺ
- សត្វចតុប្បាតរួមមាន៖ គោព្រៃ ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
- សត្វបក្សីរួមមាន៖ សត្វត្រយង ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
- សត្វមច្ឆជាតិរួមមាន៖ ត្រីគលរាំង ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
- សត្វឧរង្គរួមមាន៖ សត្វអណ្តើហ្លូង ជានិមិត្តរូបនៃព្រះរាជាណាចកត្រកម្ពុជា
ខ.ផ្នែករុក្ខជាតិមានបីប្រភេទគឺ
- រុក្ខជាតិដើមមានដូចជា ដើមត្តោត ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
- រុក្ខជាតិផ្កាមានដូចជា ដើមផ្ការំដួល ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
- រុក្ខជាតិមានដើមមានស្រទាប់មានដូចជា ចេកពងមាន់ ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។
៤.ពុទ្ធប្រវត្តិចែកចេញជា ៤ ដំណាក់កាលធំៗមានដូចខាងក្រោម៖
កំណើត
- បិតាព្រះនាមសុទ្ធោទន៍ និងមាតា សិរិមហាមាយា
- បដិសន្ធិ ថ្ងៃព្រហស្បតិ៍ ទី១៥កើត ខែអាសាធ ឆ្នាំ រកា
- ប្រសូត នៅថ្ងៃសុក្រ ទី១៥កើតខែពិសាខឆ្នាំ ច
- ប្រសូតបាន៥ថ្ងៃ មានព្រាហ្ម៤នាក់ ថ្វាយនាមថា សទ្ធោថ៍ ប្រែថា អ្នកសម្រេចប្រយោជន៍
ត្រាស់ដឹង
- ព្រះជន្ម១៦ព្រះវស្សា រៀបអភិសេកជាមួយព្រះនាងពិម្តាយយសោធរា
- ព្រះបិតាសង់ប្រាសាទ៣ថ្វាយ តម្រូវតាមរដូវ (ក្តៅ រងារ រំហើយ)
- ទេពនិមិត្ត៤យ៉ាង គឺមនុស្សជរា ឈឺ ស្លាប់ និងរបួស
- ព្រះជន្ម២៩ព្រះវស្សា ព្រះអង្គចេញសាងផ្នូស
- ព្រហ្មកោណ្ឌញ និងកូន៤នាក់ទៀត មានសទ្ធាបួសដែរ “បញ្ចវគីយ”
- សាកល្បងរៀនធម៌ជាមួយតាបសពីរនាក់ ឈ្មោះថាអាឡាតាបង និងឧទកតាបង មិនបានលទ្ធផល
- ព្រះអង្គធ្វើទុក្ខរកិរិយា៦វស្សា
- ព្រះអង្គទ្រង់ត្រាស់ដឹងនៅឆ្នាំរកា ក្នុងព្រះជន្ម៣៥វស្សា
ធម្មទេសនា៖ ព្រះអង្គបំពេញពុទ្ធកិច្ច៥យ៉ាងក្នុងរយៈពេល៤៥វស្សា
- ពេលព្រឹកបិណ្ឌបាត
- ពេលរសៀលសម្តែងធម្មទេសនា
- ពេលព្រលប់ទ្រង់ប្រទានឱវាទធម៌ដល់ភិក្ខុសង្ឃ
- ពេលពាក់កណ្តាលអាធ្រាតុដោះប្រស្នាពួកទេវតា
- ពេលទៀបភ្លឺប្រមើលមើលនិស្ស័យសត្វលោក
ព្រះនិព្វាន
- ព្រះអង្គចូលបរិព្វាន នៅថ្ងៃទី ១៥កើត ខែ ពិសាខ ឆ្នាំម្សាញ់ ក្នុងព្រះជន្ម៨០ព្រះវស្សា។
៥.ចែកចេញជា១១ផែនគឺ៖
- ផែនទី១. ជាផែន ជ័យបង្ហាញពីភាពរុងរឿង និងមោទនភាព ជាតិក្រោមបាវចនា “ជាតិ សាសនា ព្រះមហាក្សត្រ”
- ផែនទី២. បង្ហាញពីសក្តានុពល នៃអំណាចកម្លាំងទ័ពគ្រប់ប្រភេទនិងកម្លាំងយុវជន។
- ផែនទី៣. អំពីអត្ថិភាព នៃព្រះរាជ ប្បវេណី និងព្រះរាជកេតនភណ្ឌ
- ផែនទី៤. បង្ហាញអំពីក្បូន មន្ត្រីក្រសួងនានា
- ផែនទី៥. ភ្លេង និងសមាគមជនជាតិនានា។
- ផែនទី៦. មន្រ្តីរាជធានី-ខេត្ត
- ផែនទី៧. ព្រះពុទ្ធសាសនា
- ផែនទី៨. ក្បូននាំមុខ ព្រះបរមសព
- ផែនទី៩. ព្រះទីនាំបុស្បុកតម្កល់ ព្រះតម្កល់ ព្រះបរមសព
- ផែនទី១០. ក្បួនរបស់ព្រះរាជ វង្សានុវង្សក្សត្រី ប្រជាពលរដ្ធ
- ផែនទី១១. ផែនរក្សាសន្តិសុខ សុវត្ថិផាពកន្ទុយក្បួន។