ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ប្រឡងជ្រើសរើសសិស្សពូកែប្រចាំអន្តរទ្វីប អាមេរិកកាំង
ផ្នែកអក្សសិល្ប៍ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី១២
សម័យប្រឡង ២១ ខែធ្នូ ឆ្នាំ ២០១៣
វប្បធម៌ទូទៅ រយៈពេល ១២០ នាទី
១.ដូចម្តេចដែលហៅថាអគតិ? តើអគតិមានប៉ុន្មានយ៉ាង? អ្វីខ្លះ? ចូររៀបរាប់?
២.បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាកំពុងប្រឈមមុខនឹងបញ្ហាចរាចរណ៍ដែលតែងតែមានគ្រោះថ្នាក់ជារៀងរាល់ថ្ងៃ។
ក.តើគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីកត្តាអ្វីខ្លះ? ចូររៀបរាប់។
ខ.គ្រោះថ្នាក់ចរាចរណ៍មានច្រើនប្រភេទណាស់។ តើករណីណាខ្លះដែលអ្នកធ្លាប់ដឹង? ញឹកញាប់ជាងគេ?
គ.តើអ្នកមានយោបល់ដូចម្តេច ដើម្បីឱ្យប្រជាពលរដ្ធយើងជៀសផុតពីគ្រោះថ្នាក់ទាំងនេះ?
៣.ក្នុងចំណោមពិធីបុណ្យបែបព្រះពុទ្ធសាសនាមានបុណ្យមួយដែលគេប្រារព្ធឡើងដើម្បីឧទ្ទិសកុសលដល់ញាតិទាំងប្រាំងពីរសន្តាន។ តើបុណ្យនេះមានឈ្មោះអ្វី? មានរយៈពេលប៉ុន្មានថ្ងៃ? ពីថ្ងៃណាដល់ថ្ងៃណា? ញាតិទាំងប្រាំពីរសន្តានមានន័យដូចម្តេច?
៤.តើមគ្គុទេសគ៍ខ្មែររូបណាដែលបានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីទាមទារប្រាសាទព្រះវិហារពីការរំលោភបំពានពីថៃ? ហើយតុលាកាយុត្តិធម៌អន្តរជាតិដែលមានទីតាំងនៅទីក្រុងឡាអេបានបញ្ជាឱ្យថៃប្រគល់មកខ្មែរវិញនៅថ្ងៃ ខែ ឆ្នាំណា?
៥.ដូចម្តេចហៅថាអត្តសញ្ញាណ? ដើម្បីការពារអត្តសញ្ញាណជាតិខ្មែរឱ្យបានគង់វង្ស តើពលរដ្ធម្នាក់ៗមានវិធានការបែបណាខ្លះ?
ចម្លើយ
១.អគតិគឺជាសេចក្តីលំអៀង។ មានបួនយ៉ាងគឺ៖
២.ក.គ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពី៖
កត្តាមនុស្ស
កត្តាផ្លូវ
កត្តាយានយន្ត
កត្តាធម្មជាតិ
ខ.គ្រោះថ្នាក់ចរាចរណ៍មានច្រើនករណីដែលយើងធ្លាប់ដឹងលឺនិងឃើញញឹកញាប់មាន៖
គ.ដើម្បីឱ្យប្រជាពលរដ្ធជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ យើងមានយោបល់ដូចខាងក្រោម៖
៣.ក្នុងចំណោមពិធីបុណ្យបែបព្រះពុទ្ធសាសនា ពិធីបុណ្យមួយដែលគេប្រារព្ធឡើងឧទ្ធិសកុសលដល់ញាតិការទាំង ប្រាំពីរសន្តាន។ បុណ្យនេះមានឈ្មោះថាបុណ្យភ្ជុំបិណ្ឌ។ មានរយៈពេល១៥ថ្ងៃ។ ចាប់ពី ០១ រោច ដល់ ១៥ រោច ខែ ភទ្របទ។ ញាតិការទាំងប្រាំពីរសន្តានមាន៖
៤.មគ្គុទេសគ៍ដែលបានដាក់ពាក្យបណ្តឹងទៅតុលការយុត្តិធម៌អន្តរជាតិដើម្បីទាមទារប្រាសាទព្រះវិហារពីការរំលោភបំពានគឺព្រះបាទ នរោត្តមសីហនុ។ នៅថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ ១៩៦២។
៥.អត្តសញ្ញាណ = អត្ត + សញ្ញាណ = ខ្លួន + គ្រឿងសម្គាល់ ឬ សញ្ញាសម្គាល់ = គ្រឿងសម្គាល់ខ្លួន។
ដើម្បីការពារអត្តសញ្ញាជាតិឱ្យបានគង់វង្សយើងម្នាក់ៗត្រូវ៖