Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

បុណ្យចូលឆ្នាំចិន ឬ ហៅម្យ៉ាងទៀតថា បុណ្យនានិទាឃរដូវ គឺថ្ងៃឈប់សំរាកដ៏សំខាន់បំផុត សំរាប់ជនជាតិចិន។ មានប្រជាជនមួយចំនួន ជាពិសេសជនជាតិចិននៅក្រៅប្រទេស បានហៅពិធីបុណ្យនេះថា បុណ្យចូលឆ្នាំច័ន្ទគតិថ្មី ។ ជាប្រពៃណី ពិធីបុណ្យនេះ ចាប់ផ្ដើមនៅថ្ងៃទីមួយ នៃខែទីមួយតាមច័ន្ទគតិ (ភាសាចិន៖ 正月, pinyin៖ zhēng yuè) ក្នុងប្រតិទិនចិន ហើយបញ្ចប់ទៅវិញ នៅថ្ងៃទី១៥ ដែលគេហៅថ្ងៃនេះថា ពិធីបុណ្យបង្ហោះគោម។ ពេលល្ងាច នៅថ្ងៃបុណ្យចូលឆ្នាំចិន ត្រូវគេឲ្យឈ្មោះថា ជូស៊ី (除夕, ជាពាក្យកាត់ របស់ពាក្យ 年除夕 នៀនជូស៊ី, ហើយពាក្យជូស៊ី សម្រាប់ប្រើក្នុងប្រទេសតៃវ៉ាន់)។ ពាក្យនេះមានន័យថា “ពេលល្ងាចឆ្លងឆ្នាំ”។

 

 

ពិធីបុណ្យនេះ ត្រូវប្រារព្ធឡើង នៅតំបន់ដែលមានចំនួនប្រជាជន ដ៏ច្រើនសន្ធឹកសន្ធាប់ ដូចជាប្រទេសកម្ពុជាយើងជាដើម។ ពិធីបុណ្យចូលឆ្នាំចិន ត្រូវបានចាត់ទុកជាថ្ងៃដ៏មានសារៈសំខាន់ សម្រាប់ប្រជាជនចិន ហើយវាក៏មានឥទ្ធិពល ទៅលើពិធីបុណ្យចូលឆ្នាំថ្មី របស់ប្រទេសជិតខាងផងដែរ ជាពិសេសចំណងវប្បធម៌ ជាមួយប្រជាជន ដែលជនជាតិចិនធ្វើអន្តរកម្មជាមួយ។
ប្រទេសទាំងនោះ រួមមានប្រជាជនដើមនៃជនជាតិតៃវ៉ាន់, ជនជាតិកូរ៉េជនជាតិម៉ុងកូលជនជាតិនេប៉ាល់ជនជាតិប៊ូតង់ជនជាតិយួន, និងអតីតជនជាតិជប៉ុននៅមុនឆ្នាំ១៨៧៣។ ពិធីបុណ្យចូលឆ្នាំចិន ក៏បានប្រារព្ធធ្វើផងដែរ នៅក្នុងប្រទេសសិង្ហបុរីឥណ្ឌូនេស៊ីម៉ាឡេស៊ីភីលីពីនថៃកម្ពុជា ក៏ដូចជាប្រទេសដទៃទៀត ដែលមានប្រជាជនចិនរស់នៅដោយស្របច្បាប់ ភាគច្រើន គឺប្រទេសស្ថិតនៅក្បែរសមុទ្រចិន។ ពិធីបុណ្យនេះ នឹងត្រូវផ្លាស់ប្ដូរកំរិត ហើយក្លាយទៅជាផ្នែកមួយ នៃវប្បធម៌ប្រពៃណី របស់ប្រទេសទាំងនោះ។ នៅក្នុងប្រទេសកាណាដា ទោះបីជា ពិធីបុណ្យចូលឆ្នាំចិន មិនមែនជាថ្ងៃឈប់សំរាកជាផ្លូវការក៏ដោយ ក៏ប្រជាជនចិនជាច្រើន នៅតែប្រារព្ធពិធីនេះ យ៉ាងទូលំទូលាយ ហើយប្រៃសណីយយ៍នៃប្រទេសកាណាដា បានចែកចាយតែមសម្រាប់ប្រើនៅឆ្នាំថ្មី នៅតាមគេហដ្ឋាននីមួយៗផងដែរ។

ជាទំនៀមទំលាប់ ទោះបីជា ប្រតិទិនចិន មិនបានបង់លេខឆ្នាំបន្តក៏ដោយ ក៏ឥលូវឆ្នាំរបស់វាត្រូវបានគេរាប់ ចាប់ពីរជ្ជកាលនៃស្ដេច ហ៊ូងឌី នៅក្រៅប្រទេសចិន។ ប៉ុន្តែឥលូវនេះ ការរាប់ បីឆ្នាំខុសគ្នាយ៉ាងតិច ជាលេខ១ ត្រូវអ្នកនិពន្ធនីមួយៗ យកទៅប្រើប្រាស់ ពីព្រោះតែ ឆ្នាំចាប់ផ្ដើមនៅឆ្នាំ២០០៨ គឺឆ្នាំ ៤៧០៦, ៤៧០៥, ឬ ៤៦៤៥។

 

កាលបរិច្ឆេទ នៃថ្ងៃចូលឆ្នាំថ្មី

 

ប្រតិទិនចិនតាមច័ន្ទគតិ និងសុរិយគតិ គឺជាគោលមួយ សម្រាប់កំណត់កាលបរិច្ឆេទ នៃបុណ្យចូលឆ្នាំចិន។ ប្រតិទិននេះ ក៏ត្រូវបានប្រើនៅក្នុងប្រទេស ដែលយល់ព្រមទទួល ឬក៏បានទទួលឥទ្ធិពលពីវប្បធម៌ នៃជនជាតិហាន (ជាពិសេស ប្រជាជនតៃវ៉ាន់, ជនជាតិកូរ៉េ, ជនជាតិជប៉ុន និងជនជាតិយួន) ហើយប្រហែលជាមានពូជពង្សដ៏សមញ្ញមួយ ជាមួយនឹងពិធីបុណ្យចូលឆ្នាំ ស្រដៀងគ្នាដែរ នៅក្រៅតំបន់អាស៊ីខាងកើត (ដូចជា ប្រទេសអ៊ីរ៉ង់ និងក្នុងប្រវត្តិសាស្ត្រនៃទឹកដីនៃប៊ុលកា)។

នៅក្នុងប្រតិទិនគ្រីកូរី (ប្រតិទិនដែលប្រើក្នុងប្រទេសកម្ពុជាយើង និងនៅប្រទេសមួយចំនួនធំទៀត) បុណ្យចូលឆ្នាំចិនស្ថិតនៅថ្ងៃខុសៗគ្នា រៀងរាល់ឆ្នាំ គឺនៅចន្លោះថ្ងៃទី២១ ខែមករា ដល់ថ្ងៃទី២០ ខែកុម្ភៈ។ នេះមានន័យថា ជានិច្ចកាល ថ្ងៃបុណ្យស្ថិតនៅថ្ងៃទីពីរកើត (កំរនឹងថ្ងៃទីបីណាស់) បន្ទាប់ពីថ្ងៃដែលខ្លីជាងគេប្រចាំឆ្នាំ។ នៅក្នុងវប្បធម៌ប្រពៃណីចិន លីចុនគឺជាពេលវេលា សម្រាប់ព្រះអាទិត្យចាប់ផ្ដើមនិទាឃរដូវ ដែលកើតឡើងនៅថ្ងៃទី៤ ខែកុម្ភៈ។

កាលបរិច្ឆេទថ្ងៃបុណ្យចូលឆ្នាំចិន ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ ២០១៩ (តាមប្រតិទីនគ្រីកូរី) នៅខាងស្ដាំដៃនេះ គឺធ្វើទៅតាមចក្ររាសី នៃឆ្នាំរបស់សត្វនៅក្នុងតំរាទាំង១២ និងមែកធាងលោកិយរបស់វា។ ឈ្មោះនៃមែកធាងលោកិយ មិនមែនជាការបកប្រែឈ្មោះសត្វជាភាសាចិនទេ។ នៅក្បែររង្វង់១២ឆ្នាំ នៃចក្ររាសីសត្វក្នុងតំរា មានរង្វង់១០ឆ្នាំនៃមែកធាងឋានសួគ៌។ មែកធាងនីមួយៗ នៃមែកធាងឋានសួគ៌ទាំងដប់ ត្រូវបានបញ្ចូលគ្នាជាមួយធាតុមួយ ក្នុងចំណោមធាតុទាំង៥ នៃហោរាសាស្ត្រចិន ដែលមានដូចជា ធាតុឈើធាតុភ្លើងធាតុដីធាតុដែក និងធាតុទឹក។ ធាតុទាំងនោះ ត្រូវបង្វិលចុះឡើង ក្នុងរយៈពេលពីរឆ្នាំម្ដង នៅពេលដែលការចូលរួមមួយនៃធាតុញី និង ធាតុឈ្មោល ឆ្លាស់គ្នារៀងរាល់ឆ្នាំ។ ធាតុប្លែកៗ រួមមាន៖ ធាតុឈើឈ្មោល, ធាតុឈើញី, ធាតុភ្លើងឈ្មោល, ធាតុភ្លើងញី ជាដើម។ ធាតុទាំងអស់នេះ បង្កើតឲ្យមានរង្វង់រួមផ្សំមួយ ដែលកើតឡើងរៀងរាល់៦០ឆ្នាំម្ដង។ ជាឧទាហរណ៍ ឆ្នាំជូតធាតុភ្លើងឈ្មោល កើតឡើងនៅឆ្នាំ១៩៣៦ និងនៅឆ្នាំ ១៩៩៦ ដែលមានគំលាតគ្នា៦០ឆ្នាំ។

មានភាពភាន់ច្រឡំជាច្រើន ជាមួយឆ្នាំកំណើតចិន នឹងឆ្នាំកំណើតគ្រីកូរី (តាមប្រតិទិនគ្រីកូរី)។ ពេលដែល បុណ្យចូលឆ្នាំចិន ចាប់ផ្ដើម នៅចុងខែមករា ដល់ពាក់កណ្ដាលខែកុម្ភៈ កាលបរិច្ឆេទឆ្នាំចិន ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃនៅក្នុងឆ្នាំគ្រីកូរីថ្មី នៅសល់ ពីឆ្នាំគ្រីកូរីឆ្នាំមុន ដែលមិនអាចផ្លាស់ប្ដូរបាន។ ជាឧទាហរណ៍ ឆ្នាំរោង ត្រូវនឹងឆ្នាំ១៩៨៩ ចាប់ផ្ដើមនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ១៩៨៦។ ប្រជាជនខ្លះ បានចាត់ទុកឆ្នាំ១៩៩០ ជាឆ្នាំមមី។ យ៉ាងណាក៏ដោយ ឆ្នាំ១៩៨៩ ដែលជាឆ្នាំជូត ត្រូវបញ្ចប់ជាផ្លូវការ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ ១៩៩០។ វាមានន័យថា ការពិតអ្នកណាដែលកើតនៅចន្លោះថ្ងៃទី១ ខែមករា ដល់ថ្ងៃទី ២៥ខែមករា ឆ្នាំ១៩៩០ គឺពួកគេកើតក្នុងឆ្នាំរោង មិនមែនកើតក្នុងឆ្នាំមមីទេ។

 

 

ជំនឿ និងតំណមក្នុងថ្ងៃបុណ្យចូលឆ្នាំចិន

 

តាមប្រវត្តិសាស្រ្តចិន មានជំនឿលើការគោរពបុណ្យចូលឆ្នាំថ្មីយ៉ាងកប់ជ្រៅ។ គេមានតំណមជាច្រើន នៅក្នុងអំឡុងចូលឆ្នាំបីថ្ងៃ ជាពិសេសថ្ងៃទី១ ឫហៅថា ឈឺអ៊ិច។ ក្នុងរយ: ពេល ៣ ថ្ងៃនេះ គេចាត់ទុក ជាថ្ងៃពិសេសបំផុតដែលមិនត្រូវធ្វើអ្វីល្អក់កករនាំឱ្យប៉ះពាល់ដល់មង្គល ឫដល់ឆ្នាំថ្មីឡើយ។ គេត្រួវធ្វើ ឱ្យសប្បាយនាំសិរីសួស្តីចូលខ្លួន និងក្រុមគ្រួសារ។

 

តំណមមិនយំ

ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីជនជាតិចិនមានតំណមមិនឱ្យកើតរឿងយំសោកសៅ ពីព្រោះវាអាចនាំមក នូវរឿងអពមង្គលដល់ឆ្នាំថ្មី រហូតពេញមួយឆ្នាំ។ តំណមនេះសូម្បីតែកូនចៅ ដែលរឹងរូសក៏ឳពុកម្តាយ ឫមនុស្សចាស់មិនវាយប្រៀនប្រដៅដែរ គឺអត់ទ្រាំរហូតចប់បុណ្យចូលឆ្នាំថ្មីសិន។

 

តែងខ្លួនស្អាត ប៉ុន្តែមិនគួរកក់សក់

ការស្លៀកពាក់ខោអាវថ្មី និងខ្លួនស្អាតបាទជារឿងសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូបក្នុងការទទួល ឆ្នាំថ្មី។ ទោះបីយ៉ាងណាក្នុងអំឡុងពេលនេះ គេមានតំណមមួយគឺហាមកក់សក់ក្បាល ប៉ុន្តែកន្លែង ដទៃៗទៀតអាចធ្វើការសម្អាតបានធម្មតាពីព្រោះថា ការកក់សក់គេមានជំនឿថាហាក់បីដូចជាការ លាងជម្រះជោគសំណាងចេញពីខ្លួនដូច្នេះដែរ។ ចំពោះសម្លៀកបំពាក់ពណ៌ក្រហមជាទីពេញនិយម បំផុត ដែលគេប្រើសម្រាប់ស្លៀកពាក់ក្នុងអំឡុងចូលឆ្នាំចិន។ ពណ៌នេះគេចាត់ទុកជាពណ៌ងូវហេងនាំ ជោគលាភ និងសិរីសួស្តី។ សម្រាប់ក្មេង ឫមនុស្សនៅលីវ គេតែងឱ្យ អាំងប៉ាវ ដែលជាកញ្ចប់ លុយពណ៌ក្រហម ព្រមទាំងក្រដាសប្រាក់ថ្មីៗ ដើម្បីទទួលជោគលាភ។

 

ហាមចូលបន្ទប់របស់អ្នកដទៃ

ការចូលទៅរកនរណាម្នាក់ក្នុងបន្ទប់ដេករបស់គេក្នុងថ្ងែបុណ្យចូលឆ្នាំចិន ចាត់ទុកជាជោគសំណាង អាក្រក់។ ដូច្នេះទោះបីអ្នកមានរោគជំងឺដែលត្រូវចូលទៅសួរសុខទុក្ខ ក៏ចាំបាច់ត្រូវចេញមកអង្គុយ ក្នុងបន្ទប់ទទួលភ្ញៀវដែរ។ មិនគួរប្រើកាំបិត ឬកន្រ្តៃក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ព្រោះគេមានជំនឿថា នេះជាការកាត់ជោគលាភ ហើយបើមានមុតដៃជើងផង គឺកាន់តែជួបរឿងអាក្រក់ថែមទៀត។

 

មិនឱ្យបែកចាន ឬកែវ

ក្នុងថ្ងៃនេះគេមានការប្រយ័ត្នប្រយែងចំពោះការកាន់ចាន ឬកែវ ព្រោះបើមានបង្កឱ្យប្រេះស្រាំ ឬធ្លាក់ បែកជាការនាំឱ្យបាត់បង់ជោគលាភ ហើយជីវិតក្នុងឆ្នាំនោះនឹងជួបតែរឿងប្រេះឆាពុំសូវមានសេចក្តី សុខឡើយ។

 

ដកស្រង់ចេញពី វិគីភីឌា



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login