ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
វិញ្ញាសាសិស្សពូកែផ្នែកអក្សសិល្ប៍ គណិតវិទ្យា និងរូបវិទ្យា
សម័យប្រឡង ២២.កុម្ភៈ.២០១៤
ថ្នាក់ទី១២ (ខេត្តកណ្តាល)
១.តើអ្នកណានិពន្ធបទចម្រៀងគោរពទង់ជាតិខ្មែរ? ចែកចេញជាប៉ុន្មានផ្នែក? តើផ្នែកនីមួយៗមានខ្លឹមសារដូចម្តេចខ្លះ?
២.តើបុត្រត្រូវមានវិន័យនិងឥរិយាបថដូចម្តេចខ្លះចំពោះគ្រួសារ?
៣.តើសីលធម៌មានន័យដូចម្តេច? ក្នុងការរស់នៅមនុស្សត្រូវប្រកាន់សីលធម៌ប៉ុន្មានយ៉ាង? អ្វីខ្លះ?
៤.តើថ្ងៃទី១៤ ខែ កុម្ភៈ ប្រជាជននៅលើពិភពលោកប្រារព្ធពិធីបុណ្យអ្វី? តើបុណ្យនោះមានន័យដូចម្តេច? ចូរបង្ហាញពីប្រវត្តិបុណ្យនេះ? មួលហេតុអ្វីបានជារាដ្ធាភិបាលខ្មែរយើងតែងរំលឹកដល់ យុវជនឱ្យមានការប្រុងប្រយ័ត្នពេលថ្ងៃនោះជិតមកដល់? តើសេចក្តីក្រើនរំលឹកនោះមានអត្ថប្រយោជន៍ដូចម្តេចខ្លះ?
៥.តើសម្បត្តិវប្បធម៌ខ្មែរមានប៉ុន្មានប្រភេទ? ចូររៀបរាប់ពីសម្បត្តិវប្បធម៌ទាំងនោះ? តើសម្បត្តិវប្បធម៌ ខ្មែរបានរួមចំណែកអភិវឌ្ឃន៍ប្រទេសជាតិដូចម្តេចខ្លះ? ក្នុងនាមប្អូនជាពលរដ្ធខ្មែរ តើត្រូវធ្វើដូចម្តេចចំពោះសម្បតិ្តវប្បធម៌ទាំងនោះ?
៦.តើពាក្យចាស់ដែលលើកឡើងថា “បើដើរឱ្យមានបី បើស្រដីឱ្យមានបួន” មានន័យដូចម្តេច? ចូរពន្យល់ឱ្យបានច្បាស់លាស់។
ចម្លើយ
១.បទចម្រៀងគោរពទង់ជាតិនិពន្ធដោយសម្តេចសង្ឃ ជួន ណាត។ បទចម្រៀងនេះចែកចេញជាបីវគ្គគឺ៖
២.បុត្រត្រូវមានវិន័យនិងឥរិយាបថចំពោះគ្រួសារដូចជា៖
៣.សីលធម៌មានន័យថា “ដំណើរប្រព្រឹត្តទៅដោយសេចក្តីល្អ វៀរចាកនូវអំពើអាក្រក់ផងទាំងឡាយ ឬធម៌នៃ សេចក្តីទូន្មានដែលនាំឱ្យប្រព្រឹត្តចេញចាកពីអំពើបាប។
ក្នុងការរស់នៅមនុស្សត្រូវប្រកាន់នូវសីលធម៌៥យ៉ាងគឺ៖
៤.ថ្ងៃទី ១៤ ខែ កុម្ភៈ ប្រជាជននៅលើពិភពលោក ប្រារព្ធបុណ្យនៃសេចក្តីស្រឡាញ់។
ក.បុណ្យមានន័យថា ជាការបង្ហាញនូវសេចក្តីស្រឡាញ់ចំពោះ ឪពុកម្តាយ ជីដូនជីតា មិត្តភក្តិ ឬអាណាព្យាបាល ភរិយានិងជាថ្ងៃដែលមនុស្សគ្រប់រូបសម្តែងនូវទឹកចិត្តភក្តីភាពចំពោះអ្នកដែលជាទីស្រឡាញ់របស់ខ្លួន។
ខ.ប្រវត្តិនៃបុណ្យនៃសេចក្តីស្រឡាញ់
នៅថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២៦៩ នៃគ្រិស្តសករាជ មានជនជាតិរ៉ូម៉ាំងម្នាក់ឈ្មោះវ៉ាឡង់ទីន គាត់បានបាត់បង់ជីវិតដោយសារការប្រឆាំងដាច់ខាតមិនលះប៉ងគ្រិស្តសាសនា។ បន្ទាប់មកគេបានថ្ងៃ ១៤ ខែ កុម្ភៈ គឺជាថ្ងៃគោរពវិញ្ញាណក្ខ័ន្ធរបស់លោក វ៉ាឡង់ទីន ដែលជាលោកអាចារ្យនៃគ្រិស្តដែលរស់នៅទីក្រុងរ៉ូម នៅក្នុង ស.វទី៣នៃគ.ស។ នៅគ្រានោះផលដែរលោកអាចារ្យ វ៉ាឡង់ទីន គឺជាអ្នកផ្សំនិងរៀបអាពាហ៍ពិពាហ៍ឱ្យក្មេងប្រុសដែលមិនចង់ធ្វើជាទាហានដើម្បីបំរើជាតិ។ ដោយមូលហេតុអស់ទាំងនេះហើយ ទើបលោក វ៉ាឡង់ទីន បានសំរេចចិត្តធ្វើជាអាចារ្យដើម្បីរៀបចំពីធីរៀបការជាសំងាត់ឱ្យក្មេងកំលោះទាំងអស់នោះ។ លុះក្រោយមកការលូចលាក់រៀបអាពាហ៍ពិពាហ៍បែបនេះ ត្រូវបានអាជ្ញាធរនៅទីតាំងដឹង ហើយក៏ចាប់ខ្លួនលោក វ៉ាឡង់ទីន ទៅដាក់គុករហូតដល់ស្លាប់នាថ្ងៃទី ១៤ ខែ កុម្ភៈ។ ក្រោយមកនៅរៀងរាល់ថ្ងៃទិ១៤ ខែ កុម្ភៈ បានរៀបចំឧទ្ទិសទិវានៃសេចក្តិស្រលាញ់សម្រាប់មនុស្សគ្រប់រួបនៅថ្ងៃទី ១៤ កុម្ភៈ ត្រូវបានកំណត់ដើម្បីផ្ញើពាក្យកាព្យនិងជូនបាច់ផ្កាដល់មនុស្សជាទីស្រលាញ់សម្រាប់មនុស្សគ្រប់រូប។ នៅថ្ងៃទី ១៤ កុម្ភៈ ត្រូវបានកំណត់ដើម្បីផ្ញើរពាក្យកាព្យនិងជូនបាច់ផ្កាដល់មនុស្សជាទីស្រលាញ់របស់គេ។
គ.បានជារាជរដ្ធាភិបាលខ្មែរយើង តែងតែរំលឹកដល់យុវជនឱ្យមានការប្រុងប្រយ័ត្នពេលថ្ងៃនោះជិតមកដល់ព្រោះ៖
ឃ.អត្ថប្រយោជន៍នៃសេចក្តីស្រលាញ់ក្រើបរំលឹក៖
៥.សម្បតិ្តរប្បធម៌ខ្មែរមានពីប្រភេទគឺ សម្បត្តិរប្បធម៌ធម្មជាតិ និងសម្បត្តិរប្បធម៌លទ្ធកម្ម។
ក.សម្បត្តិរប្បធម៌ខ្មែរបានចូលរួមចំណែកអភិវឌ្ឃន៍ប្រទេសជាតិដូចតទៅ៖
ខ.ចំពោះសម្បតិ្តវប្បធម៌ទាំងនោះក្នុងនាមខ្ញុំជាពលរដ្ធខ្មែរខ្ញុំត្រូវថែរក្សាសម្បត្តិវប្បធម៌ទាំងនោះឱ្យគង់វង្សដោយ៖
៦.ពាក្យ “ដើរឱ្យមានបី ស្រដីឱ្យមានបួន”
ក.ពាក្យ “ដើរឱ្យមានបី” ជាចំនួនអ្នករួមដំណើរដាច់ឆ្ងាយពីមនុស្សម្នា ដើម្បីអាចយកអាសាគ្នាក្នុងគ្រាមានអាសន្ន។ មានន័យថា ដើរគ្នាបីនាក់បើម្នាក់មានគ្រោះថ្នាក់អ្វីមួយ នៅមានពីរនាក់ទៀតជួយយកនាំមកផ្ទះ។ ប៉ុន្តែបើទៅជាមួយគ្នាហើយមានការទាស់ទែងគ្នានោះ ក៏មានម្នាក់ជួយសំរុះសំរួលឱ្យបានស្រួលនឹងគ្នាដែរ។
ការដឹកនាំប្រទេសក៏គេត្រូវបែងចែកអំណាចជាបីដែរ ដើម្បីឱ្យប្រទេសជាតិមានការរីកចំរៀនជៀនលឿន គឺអំណាចនីតិប្រតិបត្តិ អំណាចនីតិបញ្ញាតិ្ត និងអំណាចតុលាការ ហើយអំណាចទាំងបីត្រូវមានទំនាក់ទំនងគ្នាជានិច្ច។
ខ.ពាក្យ “ស្រដីឱ្យមានបួន” គឺក្នុងការនិយាយស្តីគ្មាននរណាម្នាក់និយាយចេញទៅហើយសុទ្ធត្រឹមត្រូវទាំងអស់នោះទេ គឺវាអាមានពាក្យសំដីខ្លះប៉ះពាល់អារម្មណ៍អ្នកដទៃឬនិយាយដោយប្រើពាក្យអសុរសនោះវានាំឱ្យកើតទំនាស់រវាងគ្នានិងគ្នា។ ដូចនេះ ក្នុងការនិយាយស្តីយើងត្រូវប្រកបដោយអង្គ៤៖
ការបញ្ចេញវាចាប្រកបដោយធម៌បួនយ៉ាងនេះ វាមិនមានធ្វើឱ្យអ្នកដទៃមានការមួរហ្មងក្នុងចិត្តដែលនាំអោយកើត ជាទំនាស់អ្វីឡើយ។ ផ្ទុយទៅវិញថែមទាំងនាំឱ្យយើងចេះស្រលាញ់រាប់អានគ្នានិងធ្វើដំណើរជាមួយគ្នាបានសុខសប្បាយប្រកបដោយជោគជ័យទៀតផង។