Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

បុរសចំណាស់ជនជាតិចិនម្នាក់មានថូពីរធ្វើពីដីឥដ្ឋដែលគាត់ ប្រើសម្រាប់រែកទឹកជារៀងរាល់ថ្ងៃ។ ថូមួយមានសភាពប្រេះ ស្រាំ ហើយថូមួយទៀតមានលក្ខណៈល្អដែលអាចផ្ទុកទឹក បានពេញ។ ក្នុងពេលរែកទឹកចម្ងាយឆ្ងាយពីអូរមកដល់ផ្ទះវិញ ថូដែលប្រេះស្រាំអាចនៅសេសសល់ទឹកតែពាក់កណ្តាល ប៉ុណ្ណោះ។

បុរសចំណាស់រែកទឹកបែបនេះជារៀងរាល់ថ្ងៃរយៈពេល ២ឆ្នាំ ដោយយកទឹកមកដល់ផ្ទះតែមួយថូកន្លះប៉ុណ្ណោះ។

ជាការពិត ថូល្អមានមោទនភាពចំពោះសមិទ្ធផលរបស់ខ្លួន។ ប៉ុន្តែ ថូប្រេះស្រាំមានការអៀនខ្មាស់ចំពោះភាពមិនល្អ ឥតខ្ចោះរបស់ខ្លួន ហើយមានអារម្មណ៍អាណិតអាសូរខ្លួនឯង ដែលអាចយកទឹកបានតែពាក់កណ្តាល។ បន្ទាប់ពីរយៈពេល ២ឆ្នាំនេះ ថូប្រេះស្រាំចាត់ទុកថាជាការបរាជ័យដ៏ជូរចត់របស់ខ្លួន ហើយបាននិយាយទៅកាន់បុរសចំណាស់ថា «ខ្ញុំមានការអៀនខ្មាស់ ដោយហេតុថាស្នាមប្រេះផ្នែកខាងខ្ញុំធ្វើឱ្យទឹក ជ្រាបចេញ នៅពេលធ្វើដំណើរត្រឡប់មកផ្ទះវិញ»។

បុរសចំណាស់ញញឹមរួចនិយាយថា «តើឯងបានសង្កេត ឃើញទេថា មានផ្កានៅតាមដងផ្លូវផ្នែកខាងឯង ប៉ុន្តែគ្មានផ្កាទេ នៅតាមដងផ្លូវផ្នែកខាងថូមួយទៀត?»។ «នេះក៏ព្រោះតែខ្ញុំ ដឹងថាថូឯងមានស្នាមប្រេះ ដូច្នេះខ្ញុំព្រួសពូជផ្កានៅតាមដងផ្លូវ ផ្នែកខាងថូឯង ហើយជារៀងរាល់ថ្ងៃនៅពេលខ្ញុំរែកទឹកត្រឡប់មកផ្ទះវិញ ថូឯងបានស្រោចលើផ្កាទាំងនោះជារៀងរាល់ថ្ងៃ»។ «រយៈពេល២ឆ្នាំនេះ ខ្ញុំបានបេះផ្កាដ៏ស្រស់ស្អាតទាំងនោះមកតែងលម្អលើតុ។ បើគ្មានថូប្រេះស្រាំដូចជាឯងទេ ក៏គ្មានភាពស្រស់ស្អាត ដើម្បីលម្អផ្ទះនោះទេ»។

យើងម្នាក់ៗមានចំណុចខ្វះខាតដោយឡែកពីគ្នារៀងៗខ្លួន។ ប៉ុន្តែ គឺចំណុចខ្វះខាតទាំងអស់ដែលយើងរាល់គ្នាមាននោះ ហើយដែលធ្វើឱ្យជីវិតយើងទាំងអស់គ្នារស់នៅជុំគ្នា គួរឱ្យចាប់អារម្មណ៍ និងរីកចម្រើនបែបនេះ។ អ្នកត្រូវតែទទួលយក មនុស្សម្នាក់ ក្នុងនាមគេជាខ្លួនគេ ហើយស្វែងរកចំណុចល្អ ដែលគេទាំងនោះមាន។

ដូច្នេះ ជូនចំពោះមិត្តភ័ក្តិជាថូប្រេះស្រាំទាំងឡាយ សូមសំណាងល្អ ហើយកុំភ្លេចស្រង់ក្លិនផ្កានៅតាមដងផ្លូវដែល អ្នកធ្វើដំណើរផង! 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login