Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-01 08:38

ទោសបន្ថែម គឺជាទោសដែលចៅក្រមមិនអាចយកទៅសម្រេចដាក់តែឯងបានទេ ពោលគឺថាចៅក្រមនឹងសម្រេចទោសបន្ថែមណាមួយបានលុះត្រាតែបានសម្រេចមូលទោសណាមួយសិន ពីព្រោះទោសបន្ថែមគ្រាន់តែជាកម្មវិបាករបស់មូលទោសតែប៉ុណ្ណោះ ។ និយាយម្យ៉ាងទៀតថា ទោសបន្ថែមជាទោសដែលតុលាការប្រកាសបន្ថែមលើមូលទោស និងមានចែងយ៉ាងជាក់លាក់ដោយបញ្ញត្តិដែលបង្ក្រាបបទល្មើស ( មាត្រា ៥៣ និង ៥៥ នៃក្រមព្រហ្មទណ្ឌ) ។ ទោសបន្ថែម មានគោលដៅបំពេញបន្ថែមឲ្យមូលទោស ដើម្បីបង្ការការប្រព្រឹត្តបទល្មើសសាជាថ្មី ។ ដោយផ្អែកតាមលក្ខខណ្ឌនៃការប្រកាសទោស (មាត្រា ៥៤និង ១៦៩ នៃក្រមព្រហ្មទណ្ឌ) ទោសបន្ថែមអាចចែកចេញជាពីរប្រភេទគឺ ៖

  • ទោសបន្ថែមដែលអាចប្រកាសតាមជម្រើសរបស់ចៅក្រម
  • ទោសបន្ថែមដែលត្រូវប្រកាសជាកាតព្វកិច្ច

ទោសបន្ថែម និងអាចប្រកាសទោសបានលុះត្រាតែទោសនោះ ត្រូវបានចែងដោយជាក់លាក់ចំពោះបទឧក្រិដ្ឋបទមជ្ឈឹម ឬបទលហុដែលត្រូវចោទប្រកាន់ ។ ក្នុងករណីច្បាប់កំណត់ថា ទោសបន្ថែមត្រូវតែប្រកាសជាកាតព្វកិច្ចនោះតុលាការត្រូវតែប្រកាសទោសបន្ថែមជាដាច់ខាត (មាត្រា ៥៤ នៃក្រមព្រហ្មទណ្ឌ) ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login