Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦១- ឧទាហរណ៍ថាបុគ្គលម្នាក់ជំពាក់ប្រាក់គេ និងត្រូវម្ចាស់បំណុលទារ តែគាត់មិនព្រមសងហើយម្ចាស់បំណុលគំរាមថាបើគាត់មិនសងលុយត្រូវបិទអាជីវកម្ម ។ ករណីនេះប្រសិនបើម្ចាស់បំណុលបិទអាជីវកម្ម កូនបំណុលហើយសួរថា កូនបំណុលអាចរួចខ្លួនបានទេ ?

៦២- សំណួរសួរថា ចុះបើនៅពេលគេបិទអាជីវកម្មទៅ តើកូនបំណុលនោះនឹងរួចខ្លួនទេ ?

៦៣- ករណីនេះប្រសិនបើគាត់គ្មានប្រាក់សងទៅម្ចាស់បំណុល តើកូនបំណុលនោះអាចមានទោសដែរទេ ?

៦៤- ចុះបើ ទ្រព្យសម្បត្តិ ដែលត្រូវរឹបអូសដល់ពេលលក់ឡាយឡុងទៅវាអត់គ្រប់បំណុលនោះ តើគេធ្វើយ៉ាងម៉េច ?

៦៥- ករណីនេះបើម្ចាស់បំណុលមិនសុខចិត្ត ហើយប្តឹងទៅតុលាការតើបានទេ ?

ចម្លើយ

៦១- ទាក់ទងនឹងការបិទអាជីវកម្មវាទាក់ទងនឹងលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណដែលជាក្រុមហ៊ុនធ្វើអាជីវកម្មណាមួយវាសុទ្ធតែទាក់ទងនឹងផ្លូវច្បាប់​។ ចំពោះថា ករណីគេបិទអាជីវកម្មរបស់កូនបំណុលណាមួយលុះណា តែគេរកឃើញថាក្រុមហ៊ុន ឬអាជីវកម្មណាមួយនោះគាត់ធ្វើខុសច្បាប់ ។ អាហ្នឹងអ្នកដែលគេផ្តល់អាជ្ញាប័ណ្ណឲ្យនោះគឺមានសិទ្ធិបិទ ។ អាហ្នឹងយើងនិយាយពីការបិទក្រុមហ៊ុន ឬអាជីវកម្ម ។ ករណីមួយទៀតការបិទក្រុមហ៊ុន ឬអាជីវកម្មណាមួយនោះគឺធ្វើឡើងតាមផ្លូវតុលាការ ។ មានន័យថា ភាគីម្ខាងទៀតអាចធ្វើពាក្យបណ្តឹងទៅតុលាការ ដើម្បីសុំបិទអាជីវកម្មនោះមួយរយៈសិនដោយគេយល់ថា អាជីវកម្មនោះធ្វើមិនត្រឹមត្រូវទៅតាមច្បាប់ ។ ករណីការបិទជំនួញណាមួយនោះ មិនសំដៅលើក្រុមហ៊ុនធំៗទេ គឺសិប្បកម្មអាជីវកម្មក៏បានដែរ ។ ឧទាហរណ៍ថា សិប្បកម្មមួយផលិតទឹកកក ក៏ប៉ុន្តែសិប្បកម្មនោះគាត់មិនគោរពទៅតាមលក្ខខណ្ឌការធ្វើអាជីវកម្ម គឺអាចបញ្ជាឲ្យផ្អាកបណ្តោះអាសន្នសិន ឬបិទតែម្តង ។ ករណីមួយទៀតវាមានពាក់ព័ន្ធនឹងរឿងបុគ្គលដូចករណីជំពាក់លុយកាក់គេ ហើយគាត់មិនព្រមសងគេ គឺអាចបិទអាជីវកម្មនោះបាន ប្រសិនបើយើងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃនោះ ។ ឧទារហណ៍ថា ម្ចាស់អាជីវកម្មនោះគាត់ជំពាក់ប្រាក់គេមិនសង គឺម្ចាស់បំណុលនោះអាចប្តឹងទៅតុលាការ ដើម្បីឲ្យតុលាការចេញដីការក្សាការពារមួយបង្គាប់ឲ្យផ្អាកបណ្តោះអាសន្ន ។

៦២- បញ្ហានេះគឺកូនបំណុលនោះមិនរួចខ្លួនទេ ការជំពាក់លុយគេ គឺសំណងនៅតែសងជំពាក់នៅតែជំពាក់ដដែល ចំពោះការបិទអាជីវកម្មនោះ គឺគ្រាន់តែជាការទប់ស្កាត់សកម្មភាពមិនឲ្យបន្តតែប៉ុណ្ណោះ ។ បញ្ហានេះអាចជាការដាក់ពិន័យដែលមានន័យថា បើយើងនៅបន្តសកម្មភាពហេតុអ្វីបានជាគ្មានប្រាក់សងគេ ។ នេះនិយាយពីការជំពាក់លុយកាក់ទាក់ទងនឹងកិច្ចសន្យាទាក់ទងនឹងការធ្វើអាជីវកម្មជាដើម ។

៦៣- បើយើងនិយាយពីរឿងទាក់ទងនឹងកិច្ចសន្យាជំពាក់លុយកាក់គ្នា គឺកូនបំណុលអត់មានទោសទេ ប៉ុន្តែគេអាចរឹបអូសអាជីវកម្មរឹបអូសទ្រព្យសម្បត្តិ ដើម្បីទូទាត់សងម្ចាស់បំណុលជាសំណង ។ ទាក់ទងនឹងទោសព្រហ្មទណ្ឌ បើយើងពិនិត្យទាក់ទងនឹងរឿងជំពាក់បំណុល ដែលមិនមែនជាលក្ខណៈឆបោកអីទេអាហ្នឹងគឺស្ថិតក្នុងរឿងរដ្ឋប្បវេណី ។ រឿងរដ្ឋប្បវេណី គឺគេអត់និយាយពីរឿងទោសព្រហ្មទណ្ឌទេគេនិយាយពីរឿងសំណង បើយើងអត់លុយសងគេទេ គឺគេរឹបអូសយកទ្រព្យសម្បត្តិ ដើម្បីយកទៅលក់ឡាយឡុងសងម្ចាស់បំណុល ។ រឿងបែបនេះមួយរយភាគរយគឺគ្មានទោសព្រហ្មទណ្ឌទេនេះ បើរឿងនោះជារឿងរដ្ឋប្បវេណីសុទ្ធសាធ ។

៦៤- ករណីនេះយើងមានទ្រឹស្តីមួយចែងថា បើអ្នកនោះក្បាលគាត់ត្រងោល តើមានថៃមកពីណាដូច្នេះគេទុកឲ្យគាត់ដុះសក់សិនក្រែងលោបុគ្គលនោះមានថៃ ។ មានន័យថា បើបុគ្គលនោះអស់ត្រឹមលក់ទ្រព្យសម្បត្តិហើយតើឲ្យគាត់ទៅរកលុយមកពីណាទៀត ។ បើយកគាត់ទៅដាក់ពន្ធនាគារក៏អត់មានអីទៀតដែរ ប៉ុន្តែរឿងរដ្ឋប្បវេណី គឺអត់មានបង្ខំដាក់គុកបានទេច្បាប់ហាមឃាត់ ។ គេឲ្យរឹបអូសតែទ្រព្យសម្បត្តិទេបើអស់ត្រឹមណា គឺទុកសិនដើម្បីទុកឲ្យបុគ្គលនោះ រកលុយបន្តទៀតសិន ។

៦៥- តុលាការ គឺជាស្ថាប័នសម្រាប់ដោះស្រាយរកយុត្តិធម៌បើភាគីម្ខាងមិនសុខចិត្តទេ គឺគាត់ត្រូវប្តឹងទៅតុលាការ ថាតើគេមករឹបអូសយកទ្រព្យសម្បត្តិតើវាត្រឹមត្រូវដែរឬអត់ ? អាហ្នឹងហើយដែលត្រូវតុលាការដោះស្រាយ ព្រោះធម្មតាអ្នកជំពាក់លុយមួយចំនួន គាត់ថាគាត់បានសងលុយខ្លះទៅម្ចាស់បំណុល ហើយចុះហេតុអ្វីបានជាគាត់ទារទាំងដើមទាំងការទៀត ។ បើគាត់មិនសុខចិត្តបែបនេះគាត់ត្រូវប្តឹងទៅតុលាការ​ ។ ប៉ុន្តែគោលការណ៍រឹបអូសនេះមិនមែនអ្វីៗឲ្យតែកូនបំណុលនោះមានសូម្បីតែខោអាវក៏រឹបអូសដែរទេ គឺគេមានគោលការណ៍គេដែរ ។ រឿងរបស់ផ្ទាល់ខ្លួនរបស់ជាទីសក្ការៈគោរពបូជា ឧទាហរណ៍ដូចជាព្រះដែលមានតម្លៃរាប់ម៉ឺនដុល្លារ គឺរឹបអូសមិនបានទេនៅក្នុងច្បាប់គេហាម ។ ប៉ុន្តែបញ្ហាអស់ទាំងនេះមានតែតុលាការទេដែលជាអ្នកសម្រេច ។ ប៉ុន្តែបើកូនបំណុលនោះមានដី ឬមានអចលនទ្រព្យនៅកន្លែងណា គឺនៅពេលម្ចាស់បំណុលដឹងគឺអាចប្តឹងទៅតុលាការ ដើម្បីរឹបអូសបានរហូតដល់នៅបរទេសគឺធ្វើតាមរយៈច្បាប់បរទេស ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login