Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៨១- ដូចម្តេចដែលហៅថា សាក្សី ? ហើយសាក្សីមានប៉ុន្មាប្រភេទ ? អ្វីខ្លះ ?

៨២- តើអ្វីទៅជា ជនសង្ស័យ ?

៨៣- តើនណាជា ពិរុទ្ធជន ?

៨៤- តើនណាជា ជនជាប់ចោទ ?

៨៥- តើនណាជា ទណ្ឌិត ?

ចម្លើយ

៨១- សាក្សី គឺជាមនុស្សដែលបានដឹង បានឮ បានឃើញ អំពីហេតុការណ៍ណាមួយដែលបានកើតឡើង ហើយសាក្សីនេះនឹងត្រូវធ្វើការឆ្លើយបំភ្លឺនៅក្នុងសាវនាការ ។ សាក្សីត្រូវបានចែកជាច្រើនប្រភេទដូចខាងក្រោម ៖

  • សាក្សីដាក់បន្ទុក (សាក្សីខាងដើមចោទ )
  • សាក្សីខាងដើមបណ្តឹងរដ្ឋប្បវេណី
  • សាក្សីដោះបន្ទុក (សាក្សីខាងការដោះស្រាយ )
  • សាក្សីតាមឆន្ទានុសិទ្ធិ ។

៨២- ជនសង្ស័យអាចអោយន័យពីរយ៉ាងគឺ ៖

  • តាមន័យចង្អៀត គឺជាជនដែលអយ្យការកោះហៅមកសួរ តាមបណ្តឹងដែលបានទទួល ឬដោយឆន្ទានុសិទ្ធិរបស់ព្រះរាជអាជ្ញា ឬព្រះរាជអាជ្ញារង ។
  • តាមន័យទូលាយ គឺជាជនសង្ស័ដែលតុលាការមិនទាន់ជំនុំជម្រះ ថាមានទោស ឬគ្មានទោសនៅឡើយ ឬអាចនិយាយម្យ៉ាងទៀតថា ជាជនដែលមិនទាន់មានសាលក្រមស្ថាពរនោះឡើយ ។

៨៣- ពិរុទ្ធជន គឺជាជនដែលព្រះរាជអាជ្ញាផ្តើមចោទប្រកាន់ ឬហៅថាជនដែល មានដីការសន្និដ្ឋានបញ្ជូនរឿងអោយស៊ើបសួរទៅចៅក្រមស៊ើបអង្កេត ។

៨៤- ជនជាប់ចោទ គឺជាជនដែលត្រូវអយ្យការចោទប្រកាន់បញ្ជូនមកតុលាការ ដើម្បីជំនុំជម្រះ ឬជនដែលត្រូវបានអយ្យការចោទ ប្រកាន់រួចហើយតាមដីការសន្និដ្ឋានស្ថាពរ ឬជនដែលឈរនៅមុខរង្វង់ក្រចកសេះពេលបើកសវនាការ ។

៨៥- ទណ្ឌិត គឺជាជនដែលតុលាការបានផ្តន្ទាទោសរួចហើយ និងមានសាលក្រមស្ថាពររួចហើយ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login