Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១០១- អ្វីទៅជាប្រកាស ?

១០២- អ្វីទៅជា សារាចរ ?

១០៣- តើអ្វីទៅជា សេចក្តីសម្រេច ?

១០៤- តើប្រភេទសេចក្តីសម្រេចរបស់ ព្រះមហាក្សត្រមានអ្វីខ្លះ ?

១០៥- ចុះអ្វីទៅជា ព្រះរាជក្រម ?

ចម្លើយ

១០១- ប្រកាស គឺជាសេចក្តីសម្រេចរបស់ក្រសួង ឬអន្តរក្រសួងដែលជាអង្គការនីតិប្រតិបត្តិ ។

១០២- សារាចរ គឺជាសេចក្តីណែនាំរបស់ក្រសួង ឬស្ថាប័នណាមួយ ។ ជាពិសេស វាគឺជាលិខិតសម្រាប់ណែនាំក្នុងការអនុវត្តច្បាប់ឲ្យបានច្បាស់លាស់ ។

១០៣- សេចក្តីសម្រេច គឺជាលិខិតដែលមានអនុភាពក្រោមច្បាប់តែស្របនឹងច្បាប់ ឬដូចច្បាប់ហើយចេញដោយអ្នកដឹកនាំនៃអង្គការនីតិប្រតិបត្តិ ឬអាជ្ញាធរមានសមត្ថកិច្ចដូចជា អភិបាលខេត្តអភិបាលក្រុងជាដើម ។

១០៤- ប្រភេទនៃសេចក្តីសម្រេចរបស់ព្រះមហាក្សត្រមានដូចជា ៖

  • ព្រះរាជក្រម
  • ព្រះរាជក្រឹត្យ
  • ព្រះរាជសារ

១០៥- ព្រះរាជក្រម គឺជាលិខិតបទដ្ឋានគតិយុត្ត ដែលចេញដោយព្រះមហាក្សត្រសម្រាប់ប្រកាសឲ្យប្រើច្បាប់ក្រោយពីរដ្ឋសភាបានអនុម័ត និងពិនិត្យដោយព្រឹទ្ធសភារួចហើយ ។ ឧទាហរណ៍ ក្រមព្រហ្មទណ្ឌត្រូវបានប្រកាសអោយប្រើដោយ ព្រះរាជក្រម លេខ នស/រកម/១១០៩/០២២ ចុះថ្ងៃទី ៣០ ខែ វិច្ឆិការ ឆ្នាំ ២០០៩។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login