2019-10-01 04:45
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៩១- អ្វីទៅជា សាលក្រមកំបាំងមុខ ?
៩២- អ្វីទៅជា សាលក្រមសាពរ ?
៩៣- អ្វីទៅជា មូលសាលក្រម ?
៩៤- អ្វីទៅជាសម្រង់សាលក្រម ?
៩៥- អ្វីទៅជា សម្រង់សាលក្រមសាពរ ?
ចម្លើយ
៩១- សាលក្រមកំបាំងមុខ គឺជាសាលក្រមដែលសម្រេចសេចក្តីដោយពុំមានគូភាគីណាម្ខាង ឬគ្មានវត្តមានភាគីណាមួយក្នុងពេលកាត់សេចក្តី (ជាសាលក្រមដាច់ណាត់ ) ។
៩២- សាលក្រមស្ថាពរ គឺជាសាលក្រមដែលមានសេចក្តីសម្រេចដាច់ខាត ដែលគូភាគីពុំអាចប្តឹងតវ៉ាទៀតបានទេ ។ អាចនិយាយថាជាសាលក្រម ដែលអស់ផ្លូវប្តឹងតវ៉ាទៅថ្នាក់លើ ។
៩៣- មូលសាលក្រម គឺជាសេចក្តីដើមនៃការសម្រេចរបស់តុលាការ ដែលមានរក្សាទុកនៅក្នុងសំណុំរឿង (សាលក្រមដំបូង ឬសាលក្រមដើម) ដែលចៅក្រមប្រកាសក្រោយពេលសវនាការ ។
៩៤- សម្រង់សាលក្រម គឺជាសេចក្តីចម្លងពីមូលសាលក្រម ដែលជាធម្មតាគ្មានសេចក្តីបញ្ជាក់អោយអនុវត្តទេ (អនុសារសាលក្រម) ។
៩៥- សម្រង់សាលក្រមស្ថាពរ គឺជាសេចក្តីចម្លងពីមូលសាលក្រម ដែលមានសេចក្តីបញ្ជាក់រូបមន្តអោយអនុវត្ថ ហើយជាសម្រង់សាលក្រម ដែលអស់ផ្លូវប្តឹងតវ៉ាទៅថ្នាក់លើទៀត (សាធិកសាលក្រម) ។