2019-10-01 04:44
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៨៦- តើនណាជា ជនល្មើស ?
៨៧- តើប្រភេទនៃសេចក្តីសម្រេចរបស់អំណាចតុលាការមានអ្វីខ្លះ ?
៨៨- អ្វីទៅជា ដីកា ?
៨៩- អ្វីទៅជា សាលក្រម ?
៩០- អ្វីទៅជា សាលក្រមចំពោះមុខ ?
ចម្លើយ
៨៦- ជនល្មើស គឺជាជនដែលបានប្រព្រឹត្តបទល្មើស ឬប្រជាជនដែលប្រព្រឹត្តអំពើណាមួយនាំអោយមានគ្រោះថ្នាក់ដល់សង្គម។
៨៧- ប្រភេទនៃសេចក្តីសម្រេចរបស់អំណាចតុលាការមានដូចជា ៖
៨៨- ដីកា គឺជាសេចក្តីសម្រេចរបស់អំណាចតុលាការដែលចេញដោយ ចៅក្រម ព្រះរាជអាជ្ញា ឬព្រះរាជអាជ្ញារង ។ អាចនិយាយម្យ៉ាងទៀតបានថា គឺជាប្រភេទនៃសេចក្តីសម្រេចមុនអង្គសេចក្តីរបស់តុលាការ ឬសម្រាប់បញ្ចប់នីតិវិធី ដោយមិនជំនុំជម្រះសេចក្តី ។ ឧទាហរណ៍ ដីកាតម្កល់រឿងទុកមិនចាត់ការ ដីកាលើកលែងការចោទប្រកាន់ ដីកាឃុំខ្លួន ដីកាចាប់ខ្លួន ។ល។
៨៩- សាលក្រម គឺជាសេចក្តីសសម្រេចចុងក្រោយបង្អស់របស់សាលាជម្រះក្តីជាន់ទាប រួមានតុលាការខេត្ត ក្រុង និងតុលាការយោធា ។ សាលក្រមមានច្រើនប្រភេទដូចជា ៖
៩០- សាលក្រមចំពោះមុខ គឺជាសាលក្រមដែលសម្រេចសេចក្តីចំពោះមុខគូរភាគីទាំងសងខាង នៅពេលដែលចេញសេចក្តីសម្រេច ។