Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៧៦- អ្វីទៅជា ដើមបណ្ដឹងរដ្ឋប្បវេណី ?

៧៧- អ្វីទៅជា តំណាងដើមបណ្ដឹងរដ្ឋប្បវេណី ?

៧៨- តើអ្នកណាជាជនរងគ្រោះ ?

៧៩- អ្វីទៅជា អ្នកអាណាព្យាបាល ?

៨០- តើអ្នកទទួលខុសត្រូវខាងរដ្ឋប្បវេណីជាអ្នកណា ?

ចម្លើយ

៧៦- ដើមបណ្តឹងរដ្ឋប្បវេណី គឺសំដៅទៅលើបុគ្គលដែលដាក់ពាក្យប្តឹងទាមទារសំណងជំងឺចិត្ត ឬសំណងរដ្ឋប្បវេណីពីជនល្មើស ដែលបានបង្កឲ្យមានការខូចខាតទៅលើភាគីជនរងគ្រោះ ។ ការខូចខាតដែលត្រូវប្តឹងទាមទារសំណងរដ្ឋប្បវេណី ឬសំណងជំងឺចិត្តមានបីចំនុចគឺដូចជា ៖

  • ព្យសនកម្មតាម រូបវាងកាយ ៖ គឺជាការធ្វើអោយខូចខាត ឬប៉ះពាល់ដល់រូបរាងកាយរបស់ជនរងគ្រោះ ដែលបង្កើតឲ្យមានការឈឺចាប់ដោយប្រការណាមួយ ដោយសារទង្វើរបស់ជនល្មើសបានធ្វើទៅលើជនរងគ្រោះ ។
  • ព្យសនកម្មតាមផ្លូវចិត្ត គឺជាទង្វើមួយដែលជនល្មើសបានធ្វើឲ្យជនរងគ្រោះ ជួបបញ្ហាវិបត្តិផ្លូវចិត្តធ្វើអោយឈឺចាប់ក្នុងចិត្ត ឬក៏ការប៉ះពាល់ដល់សតិអារម្មណ៍របស់ជនរងគ្រោះ ។
  • ព្យសនកម្មតាមសម្ភារៈ ៖ គឺធ្វើអោយខូចខាតដល់របស់ប្រើប្រាស់ ឬវត្ថុផ្សេងៗ ដែលកើតចេញពីអំពើល្មើសរបស់ជនល្មើសប្រព្រឹត្តទៅលើជនរងគ្រោះ មានដូចជារបស់របប្រើប្រាស់សម្ភារៈ ទ្រព្យសម្បត្តិ ឬវត្ថុមានតម្លៃផ្សេងៗ ។

៧៧- តំណាងដើមបណ្តឹងរដ្ឋប្បវេណី គឺជាបុគ្គលដែលភាគីទាមទារសំណងរដ្ឋប្បវេណី បានស្នើសុំអោយជួយការពារក្តី ឬជាតំណាងរបស់ដើមបណ្តឹងរដ្ឋប្បវេណី ក្នុងករណីដែលជនម្នាក់នេះបានពឹងពាក់អោយធ្វើជាអ្នកតំណាងរបស់ខ្លួន ។

៧៨- ជនរងគ្រោះ គឺជាបុគ្គលដែលទទួលរងនូវការខូចខាត ឬទទួលរងនៅព្យសនកម្មពីជនល្មើស ដែលបានប្រព្រឹត្តមកលើខ្លួន ។

៧៩- អ្នកអាណាព្យាបាល គឺជាអ្នកគ្រប់គ្រងបីបាច់ថែរក្សាទ្រព្យសម្បត្តិ រូបការរបស់អនីតិជនដែលគ្មានអ្នកអនុវត្តអំណាចមេបា ឬរបស់អសមត្ថជន ។

៨០- អ្នកទទួលខុសត្រូវខឹងរដ្ឋប្បវេណី គឺសំដៅទៅលើអ្នកដែលប្រព្រឹត្តអំពើល្មើសប៉ះពាល់ដល់ប្រយោជន៍ជនរងគ្រោះ ដែលអ្នកទាំងនោះត្រូវតែទទួលសង ឬទទួលខុសត្រូវខាងសំណងរដ្ឋប្បវេណី ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login