Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-10 09:10

ក្រោយពីច្បាប់ណាមួយត្រូវបានរដ្ឋសភាអនុម័តរួចហើយ ប្រធានរដ្ឋសភាត្រូវបញ្ជូនអត្ថបទច្បាប់នោះមកព្រឹទ្ធសភាដើម្បីពិនិត្យនិងឱ្យយោបល់ ។ ក្រោយពីពិនិត្យ និងឱ្យយោបល់ដោយព្រឹទ្ធសភារួចមក ប្រធានព្រឹទ្ធសភាត្រូវបញ្ជូនអត្ថបទច្បាប់ត្រលប់ទៅរដ្ឋសភាវិញ ដើម្បីឱ្យរដ្ឋសភាបញ្ជូនទៅរាជរដ្ឋាភិបាល ប្រសិនបើអត្ថបទច្បាប់នោះមិនមែនជាប្រភេទច្បាប់រៀបចំអង្គការ។ បន្ទាប់ពីនេះ រាជរដ្ឋាភិបាលធ្វើសេចក្តីព្រាងព្រះរាជក្រម ស្នើសុំព្រះមហាក្សត្រឡាយព្រះហស្តលេខាដើម្បីប្រកាសឱ្យប្រើច្បាប់នោះ ។ ប៉ុន្តែបើជាប្រភេទច្បាប់រៀបចំអង្គការ មានដូចជាច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ រដ្ឋធម្មនុញ្ញតម្រូវឱ្យបញ្ជូនអត្ថបទច្បាប់នោះ មកក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីសុំពិនិត្យធម្មនុញ្ញភាពជាមុនសិនមុននឹងប្រកាសឱ្យប្រើ ។ ចំពោះករណីសេចក្តីព្រាងច្បាប់ធម្មនុញ្ញរាជរដ្ឋាភិបាល តាមរយៈព្រះមហាក្សត្រអាចស្នើសុំពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញមុននឹងយកមកដាក់ឆ្លងរដ្ឋសភាដើម្បីអនុម័ត ពីព្រោះក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នធានាការពារការគោរពរដ្ឋធម្មនុញ្ញ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login