ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការផ្សាយពាណិជ្ជកម្ម ត្រូវបានគេកំណត់ន័យថា គឺជាទំរងការចំណាយលើការទំនាក់ទំនងដោយគ្មានមនុស្សអំពីអង្គភាព ផលិតផល សេវាកម្ម ឬគំនិតតាមរយៈអ្នកឧបត្ថម្ភកម្មវិធី ។ ទំរងនៃការចំណាយ ន័យនេះឆ្លុះបញ្ចាំងពីភាពជាក់លាក់នៃគំលាត ឬពេលវេលាចំពោះសារដែលត្រូវផ្សាយតាមរយៈការទិញ ។ ធាតុផ្សំដែលមិនប្រើប្រាស់មនុស្សមានន័យថា ការផ្សាយពាណិជ្ជកម្ម ទាក់ទងនឹងប្រព័ន្ធឃោសនា ដែលអាចផ្ទេរសារទៅកាន់ក្រុមមនុស្សធំៗនៅក្នុងពេលតែមួយ ។
ការរផ្សាយពាណិជ្ជកម្ម វាមានសារៈសំខាន់ជាងគេក្នុងចំណោមឧបករណ៍ផ្សព្វផ្សាយលក់ទាំងអស់ជាពិសេស សំរាប់ក្រុមហ៊ុនដែលដាក់គោលដៅផលិតផល និងសេវាកម្មទៅកាន់ទីផ្សារអ្នកប្រើប្រាស់ឲ្យបានទូលំទូលាយ ។