Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៧១- មាត្រា ៥៥ "សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណាដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជាត្រូវលុបចោល " ។ តើកិច្ចព្រមព្រៀងត្រូវធ្វើតាមរដ្ឋធម្មនុញ្ញ ប៉ុន្តែគេឃើញថាជួនកាលត្រូវបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឱ្យស្របតាមសន្ធិសញ្ញា ។

៧២- សូមពន្យល់មាត្រា ៥១ វាក្យខ័ណ្ឌទី២ ។ តើប្រជាពលរដ្ឋខ្មែរទាំងអស់អាចជាម្ចាស់វាសនានៃប្រទេសជាតិបានឬទេ ? ប្រសិនបើប្រជាពលរដ្ឋតាមជនបទស្ថិតក្នុងអនក្ខរភាពមិនយល់ដឹងច្បាប់នោះ ?

៧៣- សូមបកស្រាយអំពីសន្ធិសញ្ញា អនុសញ្ញា ស្ថិតនៅឋានានុក្រមណាជាមួយរដ្ឋធម្មនុញ្ញ ?

៧៤- តើអ្វីជាគោលការណ៍សំខាន់បំផុតនៃការបែងចែកអំណាច ? ហើយផ្តល់ប្រយោជន៍អ្វីខ្លះរវាងអំណាចទាំងបី ?

៧៥- ខ្ញុំបាទសូមអនុញ្ញាតស្នើសុំការពន្យល់មាត្រា ៥១ ថ្មី ចំណុចត្រង់ថា ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួនតាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និង សាលាជម្រះក្តី ។ តើប្រើអំណាចរបស់ខ្លួនតាមវិធីណា ?

ចម្លើយ

៧១- បើតាមខ្ញុំដឹង តាំងពីឆ្នាំ១៩៩៣ ដល់ ឆ្នាំ២០០៨ មិនដែលឃើញមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ សម្របទៅតាមសន្ធិសញ្ញាណាមួយទេ ពីព្រោះសន្ធិសញ្ញាគឺជាកិច្ចព្រមព្រៀងរវាងរដ្ឋ និងរដ្ឋ ជាទ្វេភាគី ឬជាពហុភាគី ។ ការធ្វើសន្ធិសញ្ញាត្រូវគិតទៅដល់រដ្ឋធម្មនុញ្ញ ឧទាហរណ៍ ទៅធ្វើសន្ធិសញ្ញាចូលបក្សសម្ពន្ធ័យោធាណាមួយ បើប៉ះពាល់ដល់រដ្ឋធម្មនុញ្ញមិនបានទេ ។ ក្រុមប្រឹក្សាធម្មនុញ្ញជាអ្នកសម្រេច ។

៧២- បញ្ហានេះជាបញ្ហារបស់យើងទាំងអស់គ្នា យើងត្រូវទទួលស្គាល់អនក្ខរភាពក្នុងចំណោមប្រជាពលរដ្ឋយើង ប៉ុន្តែរាជរដ្ឋាភិបាលខិតខំណាស់តាំងពីឆ្នាំ១៩៧៩មក ក្នុងការលុបបំបាត់គ្រោះមិនចេះអក្សរ ។ ប៉ុន្តែពាក្យម្ចាស់វាសនានៃប្រទេសជាតិនេះ គឺគាត់ប្រើសិទ្ធិរបស់គាត់ក្នុងការជ្រើសរើសតំណាង ពោលគឺតំណាងរាស្ត្រនេះឯង ។

៧៣- ច្បាប់ដែលខ្ពស់ជាងគេ គឺមានតែរដ្ឋធម្មនុញ្ញទេ ។

៧៤- នេះប្រហែលជាយោងមាត្រា ៥១ថ្មីនៃរដ្ឋធម្មនុញ្ញ ។ គេបែងចែកអំណាចយ៉ាងនេះ គឺដើម្បីកុំឱ្យអំណាចនីមួយៗរំលោភលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ។ មានន័យថា នីតិបញ្ញត្តិជាអ្នកធ្វើច្បាប់ហើយនីតិប្រតិបត្តិជាអ្នកអនុវត្តច្បាប់ និង អំណាចតុលាការទាក់ទងនឹងយុត្តិធម៌ ការពារសិទ្ធិរបស់ពលរដ្ឋ ។ គោលការណ៍នៃការបែងចែកអំណាចជាបីដាច់ពីគ្នា ហើយអំណាចទាំងបីមានសមត្ថកិច្ចដោយឡែកៗពីគ្នា នេះជាគោលការណ៍សកលផ្ទុយពីសង្គមដែលអំណាចទាំងអស់ចេញពីមនុស្សតែម្នាក់ ។ បើកាលណា អំណាចច្របូកច្របល់វានាំឱ្យសង្គមច្របូកច្របល់ និងអាចឈានទៅរកអន្តរាយ ។

៧៥- ប្រទេសកម្ពុជាជាប្រទេសដែលកាន់របបប្រជាធិបតេយ្យដោយតំណាង មិនមែនប្រជាធិបតេយ្យដោយផ្ទាល់នោះទេ ។ ឧទាហរណ៍ ប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អ៊ីចឹងក្រុមប្រឹក្សាឃុំ សង្កាត់នោះហើយជាតំណាងប្រជាពលរដ្ឋក្នុងឃុំនោះ ។ ប្រជាពលរដ្ឋអាចប្រើអំណាចរបស់ខ្លួនតាមរយៈឃុំ សង្កាត់ ហើយឥឡូវនេះយើងមាន ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ដែលជាតំណាងប្រជាពលរដ្ឋក្នុងមន្ទេលរបស់ខ្លួន ។ ជាងនេះទៅទៀត យើងមានតំណាងរាស្ត្រដែលជាតំណាង ប្រជាពលរដ្ឋទូទាំងប្រទេស ។ រាជរដ្ឋាភិបាល តុលាការជាតំណាងប្រជាពលរដ្ឋ ដូច្នេះ រាជរដ្ឋាភិបាល តុលាការ បំពេញសមត្ថកិច្ចក្នុងនាមតំណាងឱ្យប្រជាពលរដ្ឋ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login