ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៧៦- តើអ្វីទៅហៅថា អព្យាក្រឹត និង មិនចូលបក្សសម្ព័ន្ធ ? តើរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាបានគោរពគោលការណ៍នេះដែរឬទេ?
៧៧- មាត្រា ៥១ថ្មី នៃរដ្ឋធម្មនុញ្ញចែងថា អំណាចបែងចែកដាច់ពីគ្នារវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និង អំណាចតុលាការ ។ មូលហេតុអ្វីមជ្ឈដ្ឋាន និងជនអគតិមួយចំនួននិយាយថា អំណាចតុលាការមិនឯករាជ្យ ហើយដោះស្រាយរាល់សំណុំរឿងភាគច្រើនមានការលម្អៀង ។
៧៨- មាត្រា៥៣ ព្រះរាជាណាចក្រកម្ពុជា អនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សា ការរៀបចំនិងការប្រព្រឹត្តទៅនៃប្រព័ន្ធសេដ្ឋកិច្ចនេះ នឹងមានកំណត់ក្នុងច្បាប់ ប៉ុន្តែនៅប៉ៃលិននេះមានការធ្វើអាជីវកម្មផ្តាច់មុខ ។ ឧទាហរណ៍ ជ្រូក គោ ច្បាប់កំណត់អ្នកដេញថ្លៃបានគ្រាន់តែជាម្ចាស់ទីសត្តឃាត អ្នកផ្សេងទៀតមានសិទ្ធិធ្វើអាជីវកម្មហើយបង់តម្លៃឱ្យ ម្ចាស់សត្តឃាត តាមការកំណត់ក្នុងសៀវភៅបន្ទុក ដែលកំណត់ដោយក្រសួងសេដ្ឋកិច្ចតែអភិបាលខេត្តប៉ៃលិននេះ បែរជាឱ្យអ្នកមានលុយទិញសិទ្ធិផ្តាច់មុខ ហើយធ្វើអាជីវកម្មផ្តាច់មុខ ។ តើនេះជាការរំលោភលើរដ្ឋធម្មនុញ្ញដែរឬទេ ? មាត្រា ៦២ រដ្ឋយកចិត្តទុកដាក់ដោះស្រាយមធ្យោបាយផលិតផល ការពារថ្លៃផលិតផលជូនកសិករ និងជួយរកទីផ្សារលក់ផលិតផល ។ ប៉ុន្តែនៅប៉ៃលិនផលិតផលកសិករធ្វើបានមានឈ្មួញដែលទិញ និងនាំចេញទៅលក់នៅវៀតណាម ឬខាងថៃតាមខាងណាដែលមានតម្លៃល្អជាងពេលនាំចេញទៅថៃ ពេលឆ្លងដែនគាត់ត្រូវបង់ពន្ធ តាមការកំណត់របស់ច្រកព្រំដែនហើយ ប៉ុន្តែអភិបាលខេត្តបែរជាអនុញ្ញាតបង្កើតផែស្ងួត ដែលតាមការពិតទៅគឺជាការដាក់របាំងយកលុយមួយជាន់ទៀតតែប៉ុណ្ណោះ ។ តើនេះជាការដាក់បន្ទុកធ្វើឱ្យតម្លៃផលិតផលចុះទាបដែរឬទេ ? ហើយអាចជាការរំលោភរដ្ឋធម្មនុញ្ញមាត្រា ២៦ នេះដែរឬទេ ?
៧៩- បកស្រាយមាត្រា ៥៩ ជាពិសេពន្យល់ពាក្យភោគោត្តសាស្ត្រ និង ពាក្យភូគព្ភសាស្ត្រ ។
៨០- តាមមាត្រា ៥៦ ព្រះរាជាណាចក្រកម្ពុជាអនុវត្តសេដ្ឋកិច្ចទីផ្សារ ។ ប៉ុន្តែនៅពេលថ្មីៗនេះ មានប្រកាសអន្តរក្រសួងមួយដែរបានកំណត់តម្លៃសេវាកម្មទូរស័ព្ទ តើហេតុអ្វីបានជាប្រកាសនេះអាចអនុវត្តបាន ?
ចម្លើយ
៧៦- តាមរយះកិច្ចព្រមព្រៀងទីក្រុងប៉ារីស រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣បានចែងថា ប្រទេសកម្ពុជាប្រកាន់ភ្ជាប់របបនយោបាយអព្យាក្រឹត និងមិនចូលបក្សសម្ព័ន្ធ ។ ម្យ៉ាងវិញទៀត ទាក់ទងនឹងគោលជំហរនយោបាយអព្យាក្រឹត និងមិនចូលបក្សសម្ព័ន្ធរបស់រាជរដ្ឋាភិបាល យើងអាចឃើញជាក់ស្តែងថា តើកម្ពុជាបានចូលបក្សសម្ព័ន្ធយោធាណាមួយហើយឬនៅ ។
៧៧- យើងកំពុងស្ថិតក្នុងដំណាក់កាលធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ច្បាប់ និង តុលាការ ។ ឥឡូវយើង បង្កើតបានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ សម្រាប់បណ្តុះបណ្តាលចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា ព្រោះយើងត្រូវការធនធានមនុស្ស ដោយសារយើងវិវឌ្ឍរហ័សពេក ។ រឿងដល់តុលាការវាតែងតែមានចាញ់ មានឈ្នះហើយចៀសមិនរួចទេ ។ អ្នកឈ្នះគេថាយុត្តិធម៌ អ្នកចាញ់មិនដែលទទួលស្គាល់ថាយុត្តិធម៌ទេ ប្រទេសណាក៏ដូចប្រទេសណាដែរ ។
៧៨- បញ្ហានេះជាភារកិច្ចរបស់ថ្នាក់ដឹកនាំខេត្ត ដោយមានក្រសួងពាណិជ្ជកម្មសហការជាមួយផង ។ ដូច្នេះ ការងារនេះ ត្រូវរួមគ្នាដោះស្រាយ ព្រោះក្រុមប្រឹក្សាខេត្តកើតមានហើយ ។ ការនេះមិនទាន់ចាត់ចូលជាការរំលោភសិទ្ធិរបស់ពលរដ្ឋទេ ព្រោះយើងអនុវត្តរបបទីផ្សារសេរី ដូច្នេះវាត្រូវមានការប្រកួតប្រជែងគ្នាបែបនេះហើយ ។ ប៉ុន្តែទោះជាយ៉ាងណា ក៏រដ្ឋត្រូវធ្វើយ៉ាងណាឱ្យមានការប្រកួតប្រជែងមួយស្របច្បាប់ ហើយរដ្ឋយកចិត្តទុកដាក់ដោះស្រាយមធ្យោបាយផលិតផល ការពារថ្លៃផលិតផលជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់ផលិតផល ។
៧៩- ពាក្យ "ភូគព្ភសាស្ត្រ ” គឺជាវិទ្យាសាស្រ្តដែលសិក្សាពីវត្ថុធាតុនៅក្រោមដី មានរ៉ែជាដើម ពាក្យបារាំងថា Géologie អង់គ្លេសថា Geology ។
៨០- ការប្រកួតប្រជែងដោយសេរីត្រូវតែមាន ប៉ុន្តែវាមានសម្លាប់គ្នាទៅវិញទៅមកដែរ ដូច្នេះរដ្ឋក៏ត្រូវធ្វើអន្តរាគមន៍ដែរ ឧទាហរណ៍ ក្រុមហ៊ុនមួយវាបញ្ចុះថ្លៃទូរស័ព្ទច្រើនមែនទែន ប៉ុន្តែបើចង់ហៅចេញទៅក្រៅប្រព័ន្ធវាកាត់ចោលតែម្តង វាមិនភ្ជាប់ឱ្យ ដូច្នេះ ត្រូវមានអន្តរាគមន៍ខ្លួន ។