ផ្នែកសំខាន់ៗទាំងបួនរបស់កុំព្យូទ័រ ( Monitor, Keyboard , Sytem Unit , Mouse )
- Monitor ជាឧបករណ៍សម្រាប់បង្ហាញព័ត៌មានដល់អ្នកប្រើប្រាស់ ឲ្យបានឃើញពីលទ្ធផល ដែលពួកគេបានធ្វើការងារតាមរយៈឧបករណ៍បញ្ចូលព័ត៌មានដើម្បីអាចឲ្យគេពិនិត្យទៅលើទិន្នន័យនោះ
- Keyboard ជាឧបករណ៍សម្រាប់បញ្ចូលព័ត៌មាន ដែលគេតែងតែប្រើប្រាស់ជាញឹកញាប់ សម្រាប់ផ្តល់ឲ្យអ្នកប្រើប្រាស់វាយបញ្ចូលព័ត៌មានឬពាក្យបញ្ជាដើម្បីឲ្យកុំព្យូទ័រអនុវត្តតាម
- Sytem Unit មានសមាសធាតុដែលអាចទទួលយកទិន្នន័យទុក និងដំណើរការទិន្នន័យ
- Mouse ជាឧបករណ៍បន្ថែមមួយដែលអាចឲ្យអ្នកប្រើប្រាស់បញ្ចូលព័ត៌មានឬជ្រើសរើស ltem ណាមួយរបស់កម្មវិធី ហើយអាចឲ្យយើងមើលឃើញនៅលើ Screen
- Printer ជាឧបករណ៍សម្រាប់ធ្វើការបោះពុម្ពឯកសារមកខាងក្រៅ ។