Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៨៦- តើមានស្ថាប័នណាខ្លះដែលចំណុះឱ្យក្រុមប្រឹក្សាធម្មនុញ្ញដែរឬទេ ?

១៨៧- ប្រជាពលរដ្ឋដែលកើតទុក្ខមិនសុខចិត្តនឹងការជំនុំជម្រះរបស់តុលាការកំពូល អាចប្តឹងឱ្យក្រុមប្រឹក្សាធម្មនុញ្ញជួយពិនិត្យរឿងក្តីនោះឡើងវិញបានឬទេ ?

១៨៨- ហេតុដូចម្តេចបានជាបណ្តឹងរបស់គណបក្សនយោបាយ ត្រូវបញ្ចប់នៅត្រឹមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ?

១៨៩- តើសមត្ថកិច្ចបកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ជាសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញតែមួយ ឬមានស្ថាប័នដទៃផ្សេងទៀតដែរ ?

១៩០- តើពេលណាដែលប្រជាជនអាចមានសិទ្ធិប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ នៅពេលទទួលបានសាលក្រមពីតុលាការខេត្ត សាលាឧទ្ធរណ៍ ឬពីតុលាការកំពូល ?

ចម្លើយ

១៨៦- អត់មានទេ ។ គ្មានខ្សែបណ្តោយ និងខ្សែទទឹងទេ ។ ក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នឯករាជ្យ ប៉ុន្តែថវិកាសម្រាប់ដំណើរការ គឺបានមកពីថវិការដ្ឋ ។

១៨៧- មិនបានទេ ព្រោះច្បាប់មិនអនុញ្ញាតឱ្យក្រុមប្រឹក្សាធម្មនុញ្ញធ្វើកិច្ចការនេះទេវាចែកដាច់ពីគ្នា។ គឺបញ្ហានីត្យានុកូលភាពជាសមត្ថកិច្ចរបស់តុលាការទុកឱ្យតុលាការជាអ្នកសម្រេច ។

១៨៨- ព្រោះច្បាប់បោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មិនផ្តល់សមត្ថកិច្ចឱ្យដល់ក្រុមប្រឹក្សាធម្មនុញ្ញ ។ ដូច្នេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើរតួនាទីជាសាលាឧទ្ធរណ៍ និងបិទផ្លូវតវ៉ា ។ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ដូច្នោះដែរ ដូចឯកឧត្តម សឺន ស៊ូបែរ្តិ៍ បានលើកឡើងហើយថា ក្រុមប្រឹក្សាធម្មនុញ្ញមិនមានសមត្ថកិច្ចដោះស្រាយវិវាទកម្មនៃការបោះឆ្នោតថ្នាក់ក្រោមជាតិនោះទេ ប៉ុន្តែគឺនៅជំពាក់ការធ្វើបច្ចុប្បន្នភាពបញ្ជីអ្នកបោះឆ្នោតក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចដោះស្រាយវិវាទ ក្នុងករណីមានការតវ៉ានឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលសម្រេចលុបឈ្មោះ ឬក៏សម្រេចចុះឈ្មោះ ឬមិនចុះឈ្មោះប្រជាពលរដ្ឋក្នុងពេលធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ប្រជាពលរដ្ឋអាចប្តឹងឡើងរហូតមកដល់ក្រុមប្រឹក្សាធម្មនុញ្ញបាន។ បច្ចុប្បន្នភាពបញ្ជីគេធ្វើរៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី ០១ ខែ តុលា រហូតដល់ថ្ងៃទី ៣១ ខែ ធ្នូ ។

១៨៩- រដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ បានកំណត់ហើយថាក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នផ្តាច់មុខក្នុងការបកស្រាយរដ្ឋធម្មនុញ្ញ និងបកស្រាយច្បាប់ ហើយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ មានអានុភាពអនុវត្តលើអំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ។ បើមិនអនុវត្ត សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ឬរារាំងដល់កិច្ចប្រតិបត្តិការរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានទោសព្រហ្មទណ្ឌ ហើយអាចត្រូវពិន័យជាប្រាក់ថែមទៀត ។

១៩០- គឺមិនមានសិទ្ធិប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញទេ ។ ហើយបើមានការប្តឹងទៅដល់ក្រុមប្រឹក្សាធម្មនុញ្ញ យើងខ្ញុំធ្វើការប្រជុំគ្នារួចធ្វើការជូនដំណឹងទៅវិញថា មិនស្ថិតក្នុងសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញទេ ។ សូមមើលក្នុងលិខិតផ្នត់ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login