Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២០៦- តើសភាធម្មនុញ្ញ និងក្រុមប្រឹក្សាធម្មនុញ្ញខុសគ្នាដូចម្តេច ?

២០៧- តើក្រុមប្រឹក្សាធម្មនុញ្ញកាត់ក្តីតែទៅលើទំនាស់ផ្នែកនយោបាយ ឬក៏ដោះស្រាយទៅលើទំនាស់ព្រហ្មទណ្ឌ ឬ រដ្ឋប្បវេណីដែរ ?

២០៨- តើឯករាជភាពនៅត្រង់ណា បើកន្លងមកស្ថាប័ននេះត្រូវបានរំលោភនៅពេលមានវិបត្តិនយោបាយ នៅក្នុងប្រទេស ?

២០៩- តើក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចអ្វីខ្លះទាក់ទងព្រឹទ្ធសភា និងរដ្ឋសភា ?

២១០- ក្រុមប្រឹក្សាធម្មនុញ្ញយករូបព្រះនរាយណ៍ធ្វើជានិម្មិតសញ្ញា តើរូបភាពនេះមានអត្ថន័យតំណាងឱ្យដូចម្តេចខ្លះ ? ចម្លើយ

២០៦- សភាធម្មនុញ្ញ និងក្រុមប្រឹក្សាធម្មនុញ្ញមានលក្ខណៈខុសគ្នាស្រឡះ គឺសភាធម្មនុញ្ញមានតួនាទីក្នុងការតាក់តែង ពិភាក្សា និងអនុម័តរដ្ឋធម្មនុញ្ញ ។ ចំណែកឯក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចក្នុងការធានាការពារ ការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ ។

២០៧- ក្រុមប្រឹក្សាធម្មនុញ្ញពុំមានអំណាចក្នុងការកាត់ក្តីលើទំនាស់នយោបាយ ឬក៏ដោះស្រាយទំនាស់ព្រហ្មទណ្ឌ និង រដ្ឋប្បវេណីទេ ។ យោងតាមច្បាប់ ក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចក្នុងការដោះស្រាយវិវាទកម្ម ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងជ្រើសតាំងសមាជិកព្រឹទ្ធសភា ហើយទទួលសំណើក្នុងការពិនិត្យធម្មនុញ្ញភាពនៃច្បាប់ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់តែប៉ុណ្ណោះ។ ដូច្នេះក្រុមប្រឹក្សាធម្មនុញ្ញពុំមានសមត្ថកិច្ចដោះស្រាយទំនាស់នយោបាយទេ ។

២០៨- តាមពិតប្រទេសយើងមិនដែលមានវិបត្តិនយោបាយទេ ។ និយាយដោយស្មោះត្រង់ភាពជាប់គាំង ខាងនយោបាយមានវិបត្តិនយោបាយមិនទាន់មានទេ ។ ក្រុមប្រឹក្សាធម្មនុញ្ញមិនដែលមានស្ថាប័នណារំលោភបំពានទេ ហើយក៏គ្មានស្ថាប័នណាបង្គាប់ឱ្យក្រុមប្រឹក្សាធម្មនុញ្ញធ្វើបែបនេះធ្វើបែបនោះដែរ ។

២០៩- បើនិយាយពីចំណងទាក់ទងគ្នាខ្សែទទឹងបណ្តោយអត់មានទេ ព្រោះក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នមួយដោយឡែកមានសមត្ថកិច្ចខុសគ្នា ។ លោកជំទាវបានឧទ្ទេសនាមរួចហើយ រដ្ឋសភា ព្រឹទ្ធសភា ជាអ្នកធ្វើច្បាប់ ឯក្រុមប្រឹក្សាធម្មនុញ្ញជាអ្នកធានាការពារការគោរពរដ្ឋធម្មនុញ្ញ គឺចាប់បង្ខំឱ្យគេគោរព ហើយយើងបានដឹងហើយការសម្រេចទាំងឡាយណារបស់រដ្ឋសភាដែលផ្ទុយនឹងគោលការណ៍រក្សាការពារឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ហើយដែលនាំឱ្យប៉ះពាល់ដល់ឯកភាពនយោបាយ ឬការគ្រប់គ្រងរដ្ឋបាលរបស់ប្រទេសជាតិ នឹងត្រូវចាត់ទុកជាអសារសូន្យ ។ ក្រុមប្រឹក្សាធម្មនុញ្ញជាអង្គការតែមួយគត់ដែលមានសមត្ថកិច្ចសម្រេចពីមោឃភាពនេះ ។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចបិទផ្លូវតវ៉ា បើមិនគោរពមានទោសព្រហ្មទណ្ឌជាប់ពន្ធនាគារ ឬអាចត្រូវពិន័យថែមទៀត ។

២១០- មិនមែនព្រះនរាយណ៍ទេ គឺព្រះព្រហ្ម ព្រះព្រហ្មមុខ ៤ ជាអាទិទេពមួយអង្គ ព្រះព្រហ្មជាកំពូល អាទិទេព ជាអាទិទេពបង្កើតលោកក្នុងសាសនាព្រាហ្មណ៍ ។ និមិត្តសញ្ញានៃក្រុមប្រឹក្សាធម្មនុញ្ញ មានរូបព្រះព្រហ្ម មានព្រះភ័ក្រ ៤ និង ព្រះហស្ត ៤ កាន់កេតនភណ្ឌគង់លើបល្ល័ង្ក ។ ព្រះព្រហ្មជានិមិត្តរូបនៃអ្នកបង្កើតលោក ។ ព្រះភ័ក្ត្រព្រះព្រហ្មតំណាងឱ្យព្រហ្មវិហារធម៌ទាំងបួនគឺ មេត្តា ករុណា មុទិតា និង ឧបេក្ខា ។

  • ព្រះហស្តឆ្វេងខាងលើកាន់ផ្កាឈូក ៖ តំណាងការកកើត
  • ព្រះហស្តឆ្វេងខាងក្រោមកាន់សាស្ត្រា ៖ តំណាងគម្ពីរ ក្បួនច្បាប់
  • ព្រះហស្តស្តាំខាងលើកាន់ផ្គាំ ៖ តំណាងឱ្យការរំងាប់អារម្មណ៍ ការឧទ្ទិសកុសល ការចំរើនភាវនា រកអំពើល្អ ផ្លូវធម៌ ផ្លូវលោក ។
  • ព្រះហស្តខាងស្តាំខាងក្រោមកាន់ពួចទឹក៖ តំណាងទឹកអម្រឹតបោះព្រំឱ្យសុខសប្បាយត្រជាក់ត្រជុំឱ្យរស់។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login