ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
២១៦- ហេតុអ្វីបានជាស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញនៅក្រៅអំណាចទាំងបី ?
២១៧- សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញបិទផ្លូវតវ៉ា តើមុននឹងសម្រេចយើងអាចតវ៉ាបានដែរឬទេ ? បើមានការតវ៉ាបានមុនសម្រេច តើដំណើរការតវ៉ានោះមានរបៀបរបបបែបណាខ្លះ ?
២១៨- តើក្រុមប្រឹក្សាធម្មនុញ្ញមានអាណត្តិប៉ុន្មានឆ្នាំ? ហើយសមាជិកទាំងនោះមានការចូលនិវត្តន៍ឬទេ? មានការចូលនិវត្តន៍ចាប់ពីអាយុប៉ុន្មាន ?
២១៩- តើក្រុមប្រឹក្សាធម្មនុញ្ញអាចពិនិត្យធម្មនុញ្ញភាពសន្ធិសញ្ញាអន្តរជាតិដែរឬទេ ?
២២០- តើមានច្បាប់ណាខ្លះដែលឆ្លងកាត់ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យធម្មនុញ្ញភាពដាច់ខាត ? ហេតុអ្វី?
ចម្លើយ
២១៦- រដ្ឋធម្មនុញ្ញចែងយ៉ាងដូច្នេះ ច្បាប់ក៏ចែងអីចឹងនៅដោយឡែកមែនជាស្ថាប័នទោលស្ថិតក្នុងបរិវេណព្រឹទ្ធសភា គ្មានខ្សែទទឹង ខ្សែបណ្តោយទេ តែទំនាក់ទំនងមាន បើមិនមានទំនាក់ទំនងបានប្រាក់មកពីណាចាយ ព្រោះដំណើរការត្រូវការថវិកា ។
២១៧- ប្រយ័ត្នប្រយែងណាស់មុននឹងសម្រេច ផ្អែកលើមូលដ្ឋានគតិយុត្ត មើលរដ្ឋធម្មនុញ្ញ មើលច្បាប់ មើលទាំងកតិការសញ្ញាទាំងឡាយក្រែងលោមានការពាក់ព័ន្ធ។ ក្រុមប្រឹក្សាធម្មនុញ្ញថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ មើលគ្រប់អស់ហើយ ពេលខ្លួនពិភាក្សាគ្នាសម្ងាត់នៅក្នុងបន្ទប់ពិភាក្សា គ្មានអ្នកណាចូលបានទេ សមាជិកក្មេងជាងគេ ជាលេខាធិការកត់ត្រា ពេលខ្លះជជែកគ្នាដាច់បាយរាប់ម៉ោង។ ធម្មតាទេ អ្នកឈ្នះសប្បាយចិត្ត អ្នកចាញ់មិនសប្បាយចិត្ត មានប្រតិកម្មអ៊ីចេះអ៊ីចុះ ។
២១៨- ក្រុមប្រឹក្សាធម្មនុញ្ញមាន៤រូប ៣រូបតែងតាំងពីព្រះមហាក្សត្រ ៣រូបជ្រើសតាំងដោយរដ្ឋសភា ៣រូបទៀតជ្រើសតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។ ជាធម្មតាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញមានអាណត្តិ ៩ឆ្នាំ លើកលែងតែអាណត្តិទីមួយ សមាជិក ៣រូបមានអាណត្តិ ៣ឆ្នាំ ៣រូបមានអាណត្តិ ៦ឆ្នាំ ៣រូបមានអាណត្តិ ០៩ឆ្នាំ ។ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ទទួលប្រាក់សោធននិវត្តន៍នៅពេលចប់អាណត្តិរបស់ខ្លួន។ គឺមានចែងក្នុងច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ មានន័យថា របបសោធននិវត្តន៍ដែលអនុវត្តចំពោះតំណាងរាស្ត្រ នឹងយកមកអនុវត្តចំពោះសមាជិកក្រុមប្រឹក្សាធម្មនុញ្ញដែរ ។ អាយុចូលនិវត្តន៍គិតពីអាយុ ៦០ឆ្នាំ ឡើងទៅ អាចសុំចូលនិវត្តន៍ដោយទទួលរបបសោធននិវត្តន៍ ។ ថវិកានេះជាថវិកាជាតិ ដែលបញ្ចូលទៅក្នុងថវិកាក្រុមប្រឹក្សាធម្មនុញ្ញប្រចាំឆ្នាំ ហើយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញត្រូវទៅបើកប្រាក់សោធននិវត្តន៍នៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ។
២១៩- ធម្មតាសន្ធិសញ្ញាត្រូវបញ្ជូនទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួចបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី បន្ទាប់មកដាក់ឆ្លងសុំរដ្ឋសភាឱ្យសច្ចាប័ន ។ ដូច្នេះ ក្រុមប្រឹក្សាធម្មនុញ្ញមិនអាចពិនិត្យធម្មនុញ្ញភាពសន្ធិសញ្ញាអន្តរជាតិបានទេ ។
២២០- ច្បាប់ដែលឆ្លងកាត់ក្រុមប្រឹក្សាធម្មនុញ្ញត្រួតពិនិត្យធម្មនុញ្ញភាពមុនប្រកាសឱ្យប្រើ គឺច្បាប់រៀបចំអង្គការ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភាផងដែរ ដែលត្រូវយកមកឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ គឺដោយមានចែងក្នុងច្បាប់ ច្បាប់តម្រូវយ៉ាងនេះ ។