ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១៩៦- តាមប្រសាសន៍ឧទ្ទេសនាមរបស់លោកជំទាវ ស៊ុំ នីផា ថាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានបុព្វសិទ្ធិស្នើប្រធានរដ្ឋសភា រីឯសមាជិកស្នើអនុប្រធានរដ្ឋសភា តើឯកឧត្តមប្រធានក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិប្រើរថយន្ត ស៊ីរ៉ែននាំមុខក្នុងការធ្វើដំណើរដែរឬទេ ? បើមានហេតុអ្វីឯកឧត្តមមិនប្រើ ?
១៩៧- តើសមាជិកក្រុមប្រឹក្សាធម្មនុញ្ញម្នាក់ៗមានអភ័យឯកសិទ្ធិដែរឬទេ ?
១៩៨- តើក្រុមប្រឹក្សាធម្មនុញ្ញអាចបកស្រាយពីលិខិតក្រោមច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តនានាដែលប្រក្រតីបានដែរឬទេ ?
១៩៩- តើក្រុមប្រឹក្សាធម្មនុញ្ញអាចបកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់នានា ដោយមានពាក្យបណ្ដឹង ឬពិនិត្យដោយខ្លួនឯង តើពិតមែនឬទេ ?
២០០- តើប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានជ្រើសរើសដោយរបៀបណា ?
ចម្លើយ
១៩៦- មានសិទ្ធិប្រើឡានស៊ីរ៉ែនបើកផ្លូវហើយមិនប្រើព្រោះពិបាកធ្វើដំណើរ ។
១៩៧- ជាគោលការណ៍ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញមិនមានអភ័យឯកសិទ្ធិដូចសមាជិកសភាទេ តែនៅក្នុងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ មានបទប្បញ្ញត្តិមួយចែងថា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញមិនត្រូវទទួលខុសត្រូវខាងបទព្រហ្មទណ្ឌ ឬបទរដ្ឋប្បវេណីណាមួយចំពោះការសម្រេចដែលបានធ្វើនៅពេលដែលបំពេញភារកិច្ចឡើយ ។ ករណីនេះមើលទៅហាក់ដូចជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញមានអភ័យឯកសិទ្ធិខ្លះដែរ ដែលច្បាប់បានការពារ ។
១៩៨- ក្រុមប្រឹក្សាធម្មនុញ្ញអាចបកស្រាយពីលិខិតក្រោមច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តនានាដែលប្រក្រតីមិនបានទេ ព្រោះគ្មានសមត្ថកិច្ច ។
១៩៩- បើគ្មានបណ្ដឹងត្រឹមត្រូវតាមនីតិវិធីដែលមានកំណត់ក្នុងច្បាប់ ក្រុមប្រឹក្សាធម្មនុញ្ញមិនអាចពិនិត្យបានទេ ។ ក្រុមប្រឹក្សាធម្មនុញ្ញមិនអាចធ្វើស្វ័យបណ្តឹងដោយខ្លួនឯងបានទេ ។
២០០- ប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានជ្រើសរើសដោយសមាជិករបស់ខ្លួន ០៨រូបទៀត និងដោយការបោះឆ្នោតជាសម្ងាត់ ។