ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
២៤៦- សម័យមុនឆ្នាំ១៩៧០ មានស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញឬទេ ?
២៤៧- ពេលក្រុមប្រឹក្សាធម្មនុញ្ញសម្រេចហើយ សេចក្តីសម្រេចនោះយកទៅណា អនុវត្តរបៀបដូចម្តេច ? (ខ្ញុំមិនដែលឃើញសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញទេ)
២៤៨- តើយកសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ យកទៅអនុវត្តរបៀបម៉េច? ដូចការអនុវត្តច្បាប់ផ្សេងៗឬទេ ? ២៤៩- មាត្រា ១៤៦ ហេតុអ្វីក៏មិនដាក់ភូមិនៅក្នុងអង្គការផង បើឃុំកើតឡើងដោយសារភូមិដែរ ?
២៥០- យោងតាមមាត្រា ១៤៥ថ្មី នៃរដ្ឋធម្មនុញ្ញ តើក្រសួងអភិវឌ្ឍន៍ជនបទបង្កើតគណៈកម្មាធិការអភិវឌ្ឍន៍ជនបទថ្នាក់ភូមិត្រឹមត្រូវឬទេ ? តើផ្ទុយមាត្រានេះដែរឬទេ ?
ចម្លើយ
២៤៦- អត់មានទេ ពីព្រោះរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ អត់មានចែង ។
២៤៧- ជាសំណួរល្អ ពីព្រោះគេមិនដែលធ្វើឱ្យប្រជារាស្ត្រ ហើយវិទ្យុ ទូរទស្សន៍ក៏មិនផ្សាយទាំងស្រុងដែរ ។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបញ្ជូនថ្វាយព្រះមហាក្សក្រតាមរយៈសម្តេចចៅហ្វាវាំង ផ្ញើជូនប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី ប្រធានតុលាការកំពូល និងចុះក្នុងរាជកិច្ច ។ ឥឡូវខ្ញុំមិនដឹងគេធ្វើដូចម្តេចទេពីដើមមេឃុំ ចៅសង្កាត់ត្រូវទទួលបានសៀវភៅរាជកិច្ចយ៉ាងទៀងទាត់ រួចហើយត្រូវយកទៅផ្សព្វផ្សាយជូនប្រជារាស្ត្រ ។ បើចង់ដឹងសូមទៅទាក់ទងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ឬក៏បើកអីុនធឺណេតមើលគេហទំព័ររបស់ក្រុមប្រឹក្សាធម្មនុញ្ញ ។ ២៤៨- ប្រធានព្រឹទ្ធសភាត្រូវជូនដំណឹងអំពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដល់សមាជិកព្រឹទ្ធសភាទាំងអស់ ប្រធានរដ្ឋសភាត្រូវជូនដំណឹងអំពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដល់សមាជិករដ្ឋសភាទាំងអស់ នាយករដ្ឋមន្រ្តីត្រូវជូនដំណឹងអំពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញដល់សមាជិករាជរដ្ឋាភិបាលទាំងអស់ ប្រធានតុលាការកំពូលត្រូវជូនដំណឹងអំពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដល់តុលាការសាមី ។ សេចក្តីសម្រេចនេះ ត្រូវយកទៅអនុវត្តចំពោះប្រធានបទណាដែលទាក់ទងនឹងវិស័យរបស់ខ្លួនជំនាញរបស់ខ្លួន ។ ចំពោះវិវាទទាក់ទងនឹងការបោះឆ្នោត គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតយកទៅអនុវត្ត ។
២៤៩- ភូមិមិនស្ថិតក្នុងរចនាសម្ព័ន្ធរដ្ឋបាលទេ ប៉ុន្តែយើងមានអនុក្រឹត្យដើម្បីកំណត់ការរៀបចំភូមិ ។
២៥០- តាមចំណាររបស់សម្តេចនាយករដ្ឋមន្ត្រី គឺមិនឱ្យធ្វើការបោះឆ្នោតរើសប្រធានគណៈកម្មាធិការអភិវឌ្ឍន៍ជនបទថ្នាក់ភូមិ ពីព្រោះវាជាន់ទៅលើសមត្ថកិច្ចរបស់មេភូមិ ។