Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២៣៦- តើក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចបកស្រាយលិខិតបទដ្ឋានរបស់អង្គនីតិប្រតិបត្តិឬទេ ?

២៣៧- ក្រុមប្រឹក្សាធម្មនុញ្ញ មានសមត្ថកិច្ចធំធេងណាស់ខាងផ្នែកច្បាប់ ។ មាត្រា ១៣៨ថ្មី ចែងពីសមាសភាពនៃក្រុមប្រឹក្សាធម្មនុញ្ញ ។ តើថ្ងៃក្រោយអាចមានសមាជិកក្រុមប្រឹក្សាធម្មនុញ្ញគ្មានសញ្ញាបត្រផ្នែកច្បាប់ឬទេ បើមាត្រានេះមិនចែងពីប្រភពនៃសញ្ញាបត្រឱ្យបានច្បាស់លាស់? តើមានយន្តការអ្វីដើម្បីឱ្យមានសមាសភាពនេះពីគ្រប់សញ្ញាបត្រ?

២៣៨- តើក្រុមប្រឹក្សាធម្មនុញ្ញនឹងធ្វើអន្តរាគមន៍យ៉ាងដូចម្តេច ប្រសិនបើស្ថាប័នកំពូលរបស់ប្រទេសធ្វើផ្ទុយពីគោលការណ៍សំខាន់ៗក្នុងរដ្ឋធម្មនុញ្ញ ?

២៣៩- ហេតុអ្វីបានជាក្រុមប្រឹក្សាធម្មនុញ្ញមានអាណត្តិរយៈពេលវែងរហូតដល់ ៩ឆ្នាំ ?

២៤០- កន្លងមក តើមានបទប្បញ្ញត្តិក្នុងមាត្រាណា ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថា មិនស្របនឹងរដ្ឋធម្មនុញ្ញ និងមិនអាចយកទៅប្រកាសឱ្យប្រើទេ ?

ចម្លើយ

២៣៦- ផ្អែកតាមច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាធម្មនុញ្ញ លិខិតបទដ្ឋានក្រោមច្បាប់ ក្រុមប្រឹក្សាធម្មនុញ្ញមិនពិនិត្យទេ ។ ប្រសិនបើបញ្ហានេះកើតមានឡើងនៅក្នុងពេលកំពុងដំណើរការនីតិវិធីតុលាការ ហើយចុងចោទ ឬដើមចម្លើយយល់ឃើញថា សេចក្តីសម្រេចណាមួយមានអធម្មនុញ្ញភាព គេអាចប្តឹងពីបញ្ហានេះបាន ។

២៣៧- សមាជិកក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានតែងតាំង និងជ្រើសតាំងមកពីស្ថាប័នផ្សេងៗគ្នា។ ដូច្នេះយើង ត្រូវគោរពសេចក្តីស្នើ ឬសេចក្តីសម្រេចចិត្តរបស់ស្ថាប័នទាំងនោះ ពីព្រោះស្ថាប័នទាំងនោះក៏ជាស្ថាប័នអធិបតេយ្យដែរ ។ ម្យ៉ាងវិញទៀត វាក៏ជាការលំបាកដែរដែលត្រូវយកលក្ខខណ្ឌទាំងនោះទៅឱ្យស្ថាប័ននីមួយៗគោរព ។

២៣៨- ក្រុមប្រឹក្សាធម្មនុញ្ញមិនមែនជានគរបាលយុត្តិធម៌ទេ ហើយក្រុមប្រឹក្សាធម្មនុញ្ញក៏មិនអាចធ្វើស្វ័យបណ្តឹងដោយខ្លួនឯងបានទេ។ ម្យ៉ាងវិញទៀត បើមានបណ្តឹងហើយក្រុមប្រឹក្សាធម្មនុញ្ញយកមកពិនិត្យបាន លុះត្រាតែបណ្ដឹងនោះស្ថិតនៅក្នុងសមត្ថកិច្ចទៀត ។ តាំងពីចាប់ផ្តើមដំណើរការបំពេញការងាររបស់ខ្លួនមករហូត មកដល់ឆ្នាំ២០០៩ ក្រុមប្រឹក្សាធម្មនុញ្ញបានទទួលបណ្តឹងដែលមិនចូលសមត្ថកិច្ចសរុបចំនួន ៤០  ។

២៣៩- ពីព្រោះរដ្ឋធម្មនុញ្ញបានកំណត់យ៉ាងដូច្នេះ ។ ម្យ៉ាងវិញទៀត ដោយសារតែកម្ពុជាបានទទួលមរតកពីប្រព័ន្ធច្បាប់បារាំង ដូច្នេះយើងអនុវត្តតាមច្បាប់បារាំងដែរ ។ កាលពីសរសេររដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ អ្នកសរសេររដ្ឋធម្មនុញ្ញក៏បានអានរដ្ឋធម្មនុញ្ញបារាំង និងបានស្រង់យកយន្តការដែលមានប្រើស្រាប់ជាមួយនឹងក្រុមប្រឹក្សាធម្មនុញ្ញបារាំងដែរ ។ ប៉ុន្តែដោយសារតែរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ កាលនោះមិនបានចែងពីស្ថាប័នព្រឹទ្ធសភានៅឡើយនោះ ហេតុដូច្នេះហើយបានជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួន បីរូប មិនបានមកពីស្ថាប័នព្រឹទ្ធសភា ដូចជាករណីនៅប្រទេសបារាំងទេ ហើយយើងផ្តល់សិទ្ធិនេះទៅឱ្យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមវិញជាអ្នកខុទ្ទេសនាមសមាជិក ចំនួន ០៣រូបនេះ ។ ទាក់ទងនឹងអាណត្តិរបស់សមាជិកនេះ គឺមិនមានការខុសគ្នាទេរវាងអាណត្តិសមាជិកក្រុមប្រឹក្សាធម្មនុញ្ញបារាំង និងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ពោលគឺ ៩ឆ្នាំដូចគ្នា ។ កន្លែងខុសគ្នា គឺនៅត្រង់ថាចំនួនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញបារាំង គឺមិនមែនមានតែ ០៩រូប ដូចយើងនោះទេ ពីព្រោះប្រធានាធិបតីបារាំង ក្រោយពេលចប់អាណត្តិរបស់ខ្លួន ត្រូវក្លាយទៅជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញជាស្វ័យប្រវត្តិ ។

២៤០- មាន ដូចជាច្បាប់ស្តីពីការរៀបចំអង្គជំនុំជម្រះវិសាមញ្ញ សម្រាប់កាត់ទោសមេដឹកនាំខ្មែរក្រហមទទួលខុសត្រូវខ្ពស់បំផុតបានកំណត់ដាក់ទោសប្រហារជីវិត ដែលរដ្ឋធម្មនុញ្ញបានកំណត់មិនឱ្យមានទោសប្រហារជីវិត ច្បាប់ស្តីពីការបង្កើតក្រសួងកិច្ចការនារីដែលចែងថារដ្ឋមន្ត្រីក្រសួងកិច្ចការនារីត្រូវតែជានារីដែលតាមរដ្ឋធម្មនុញ្ញ បុរស និងនារី មានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login