Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-30 17:25

និយាយអំពីឫសគល់របស់សមាជជាតិ គឺមានប្រវត្តិនៅក្នុងអារ្យធម៌ក្រិចបុរាណ ស.វទី៦ មុនគ.ស ធ្វើនៅក្នុងបូរីអាតែន ហើយគំនិតដែលធ្វើសមាជបុរាណនោះ គឺក្រោយពេលដែលលោក សូឡក (៥៩៤ឆ្នាំមុនគ.ស) និង លោក គ្រិស្តតែន (៥០៨ឆ្នាំមុនគ.ស) បានធ្វើការកែទម្រង់រដ្ឋបាលគ្រប់គ្រងបូរីអាតែន ។ ប្រទេសក្រិចបុរាណគេប្រារព្ធធ្វើសមាជនៅទីលានអាបូរ៉ា ក្បែរវិមានអាត្រូប៉ូល និងវិមានប៉ាតេណុកនៃបូរីអាតែន។ អ្នកគ្រប់គ្រងបូរីចង់សម្រេចច្បាប់នីមួយៗ ក៏ដូចជាការតែងតាំងមន្ត្រីជាន់ខ្ពស់ តែងតាំងចៅក្រម គេត្រូវប្រជុំពលរដ្ឋភេទប្រុស ដែលកូរ៉ុមចាប់ពី ១/៦ ឡើងទៅ គឺអាចសម្រេចបាន។ អ្នកច្បាប់គេពន្យល់ថា សមាជពលរដ្ឋនេះ គឺជាទម្រង់នៃការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ ។ ពាក្យថា ប្រជាធិបតេយ្យដោយផ្ទាល់ បដិបក្ខទាំងស្រុងទៅនឹងប្រជាធិបតេយ្យដោយតំណាង ។ រដ្ឋធម្មនុញ្ញយើងអនុវត្តប្រជាធិបតេយ្យដោយតំណាង ប្រជារាស្រ្តប្រើអំណាចរបស់គាត់តាមរយៈព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងតុលាការ ។ ចំណែកសមាជជាតិ កើតចេញពីសមាជចលនាសង្គមរាស្ត្រនិយម ដែលបង្កើតឡើងនៅដើមឆ្នាំ១៩៥៥ ក្រោយពីប្រទេសយើងបានឯករាជ្យ ព្រោះថាតាមកិច្ចព្រមព្រៀងទីក្រុងសឺណែវ ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ១៩៥៤ គឺជាការបញ្ចប់សង្គ្រាមនៅឥណ្ឌូចិន ។ តាមកិច្ចព្រមព្រៀងនេះ បណ្តាប្រទេសនៅឥណ្ឌូចិនទាំងអស់ត្រូវធ្វើការបោះឆ្នោត ។ ដោយឡែកប្រទេសកម្ពុជាយើងបានទទួលឯករាជ្យនៅថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ១៩៥៣ គឺ ៨ខែ មុនកិច្ចព្រមព្រៀងទីក្រុងសឺណែវ (Genève) ហើយយើងរៀបចំធ្វើការបោះឆ្នោតនៅឆ្នាំ១៩៥៥ ។ ព្រះបាទនរោត្តម សីហនុ ព្រះអង្គបានដាក់រាជ្យនៅថ្ងៃទី ៣ ខែ មីនា ឆ្នាំ១៩៥៥ ថ្វាយរាជសម្បត្តិដល់ព្រះបិតា គឺព្រះបាទ នរោត្តម សុរាម្រឹត និងព្រះមហាក្សត្រយានី ស៊ីសុវត្ថិ កុសុមៈនារីរ័ត្ន លោកឡើងសោយរាជ្យនៅថ្ងៃទី ៥ ខែ មីនា ឆ្នាំ១៩៥៥ ។ ក្រោយពីព្រះបិតាឡើងសោយរាជ្យ ព្រះបាទ នរោត្តម សីហនុ បានបង្កើតចលនាមួយហៅថា ចលនាសង្គមរាស្ត្រនិយម នៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ១៩៥៥ ។ ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ១៩៥៥ សម្ដេចឪបានកោះសមាជសង្គមរាស្ត្រនិយមលើកដំបូងធ្វើនៅក្នុងបរិវេណព្រះបរមរាជវាំង រៀបចំកម្មវិធីនយោបាយទិសដៅដើម្បីធ្វើការបោះឆ្នោត ។ នៅថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ១៩៥៥ ក្នុងការបោះឆ្នោតសកលរើសតំណាងរាស្ត្រ គណបក្សសង្គមរាស្ត្រនិយម ដណ្តើមបានកៅអីទាំងអស់ក្នុងរដ្ឋសភា គណបក្សប្រជាធិបតេយ្យចាញ់ គណបក្សប្រជាជនក៏ចាញ់ ព្រោះមាន៣គណបក្សឈរឈ្មោះកាលហ្នឹង ។ សមាជលើកទី១ និងលើកទី២ ធ្វើនៅព្រះបរមរាជវាំង ដល់សមាជលើកក្រោយៗមកទៀតធ្វើនៅវាលព្រះមេរុ ។ នៅឆ្នាំ១៩៥៨ មានការកែប្រែរដ្ឋធម្មនុញ្ញ រដ្ឋសភាបានប្រែក្លាយសមាជសង្គមរាស្ត្រនិយមនេះទៅជាសមាជជាតិ ។ ដូច្នេះ សមាជជាតិដែលមានក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺកើតចេញពីពេលហ្នឹងមក ហើយសមាជជាតិកាលហ្នឹងអាចធ្វើបាន ព្រោះសង្គមរាស្ត្រនិយមតែមួយជារបបឯកបក្សដឹកនាំលើគ្រប់វិស័យក្នុងប្រទេសកម្ពុជាពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៧០ ។ ឥឡូវនេះយើងសួរថា តើអាចធ្វើបានទេបើសម័យពហុបក្សអីចឹង ? នេះហើយដែលជាបញ្ហា អ៊ីចឹងហើយបានជាសមាជនៅជាប់គាំងរហូតដល់សព្វថ្ងៃ ។ សមាជអាចធ្វើបានទាល់តែបង្កើតច្បាប់ រៀបចំសមាជមួយ ហើយប្រសិនបើមានភាពចាំបាច់រាជរដ្ឋាភិបាលអាចផ្តួចផ្តើមគំនិតធ្វើបាន ប៉ុន្តែមើលទៅពិបាកបន្តិចត្រង់យើងប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានគណបក្សនយោបាយច្រើនចូលរួម លើកគ្នាមកពេញសមាជ គឺគ្រប់គ្រងមិនកើតទេ សូម្បីតែសមាជគណបក្សនយោបាយខ្លះ ពេលសួរដេញដោលគ្នា កើតជាជម្លោះរហូតធ្វើឱ្យមានការបែកបាក់សាមគ្គីគ្នា ចុះទម្រាំបើមានគណបក្សច្រើនចូលរួមនោះ គឺប្រាកដជាមានការលំបាកច្រើន ហើយសួរថាខុសនឹងរដ្ឋធម្មនុញ្ញទេ គឺអត់ខុសទេ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login