Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២៧៦- តើការធ្វើវិសោធនកម្មច្បាប់ផ្សេងៗ ដូចជាច្បាប់ព្រហ្មទណ្ឌ... អាចហៅថាវិសោធនកម្មរដ្ឋធម្មនុញ្ញឬទេ ?

២៧៧- ចំពោះពាក្យខាងក្រោមមានន័យដូចម្តេច ?

-ពាក្យថា បរិការណ៍

-ពាក្យថា អាទិកាល

-ពាក្យថា បច្ឆាកាល

២៧៨- សូមជួយបកស្រាយអ្វីទៅជាបទល្មើសពាក់ព័ន្ធនឹងកិច្ចការយោធា (បទល្មើសយោធា) ?

២៧៩- សូមអនុញ្ញាតពន្យល់សំរាយខ្លឹមសារ និងវិសាលភាពសេចក្តីប្រកាសជាសកល កិច្ចព្រមព្រៀង សន្ធិសញ្ញ ។ ២៨០- សូមពន្យល់ពាក្យ អញ្ញត្រកម្ម ។

ចម្លើយ

២៧៦- ច្បាប់ព្រហ្មទណ្ឌ គឺជាច្បាប់នៅក្រោមរដ្ឋធម្មនុញ្ញ ច្បាប់ពីរនេះមិនអាចច្រឡំគ្នាបានទេ ។ ឋានានុក្រមនៃច្បាប់ គឺរដ្ឋធម្មនុញ្ញនៅខ្ពស់ជាងគេហើយ បន្ទាប់មកមានច្បាប់ មានព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និងសេចក្តីសម្រេច ។

២៧៧- អត្ថន័យនៃពាក្យ ៖

  • បរិការណ៍ ៖ ក្នុងលក្ខខណ្ឌនៃសង្គមបរិយាកាស ឬស្ថានភាពបច្ចុប្បន្នណាមួយ ដែលវាអាចមាន (contexte) ។
  • អាទិកាល ៖ ពេលមុន (a priori) ។
  • បច្ឆាកាល ៖ ពេលក្រោយ (a posteriori) ។

២៧៨- មិនមានពាក់ព័ន្ធនឹងក្រុមប្រឹក្សាធម្មនុញ្ញទេ ប៉ុន្តែប្រសិនបើមានសំណើសុំឱ្យបកស្រាយច្បាប់ ប្រហែលជាក្រមព្រហ្មទណ្ឌថ្មីអាចមានហ្នឹងចាំយើងខ្ញុំបកស្រាយ ។

២៧៩- ការពន្យល់សំរាយខ្លឹមសារ និងវិសាលភាពសេចក្តីប្រកាសជាសកល កិច្ចព្រមព្រៀង សន្ធិសញ្ញ គឺ ៖

  • សេចក្តីប្រកាសជាសកល ៖ មានតែមួយទេ គឺសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស ក្រោយ សង្គ្រាមលោកលើកទី២ គឺនៅឆ្នាំ១៩៤៨ ។
  • កិច្ចព្រមព្រៀង ៖ ជាការព្រមព្រៀងគ្នាទ្វេភាគី ត្រីភាគី ចតុភាគី រវាងបុគ្គលនិងបុគ្គល ឬ នីតិ បុគ្គលនិងនីតិបុគ្គល ឬ រដ្ឋនិងរដ្ឋ ។
  • សន្ធិសញ្ញា ៖ មានវិសាលភាពខ្ពស់ ច្រើនតែជាសន្ធិសញ្ញាអន្តរជាតិ ឬ ជាសន្ធិសញ្ញារវាងរដ្ឋមួយ និង រដ្ឋមួយ ។

២៨០- អញ្ញត្រកម្ម មានន័យថា ដោយឡែក លើកលែង ករណីពិសេស ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login