Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-11-04 13:56

ទោសបញ្ញត្តិនៅក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មាននៅក្នុងជំពូកទី ១១ ចាប់ពីមាត្រា ១២២ថ្មី ទៅដល់មាត្រា ១៣៣ ដូច្នេះសរុបមកមានចំនួន ១១ មាត្រា ។ បើយើងពិនិត្យមើលទៅ យើងពិបាកនឹងថាទោសទាំងនេះស្រាលណាស់ ពីព្រោះទោសនេះមិនទាន់បានគិតជាមួយនឹងបទល្មើសព្រហ្មទណ្ឌផ្សេងទៀតទេ ដែលជាសមត្ថកិច្ចរបស់តុលាការ ។ ឧទាហរណ៍ថា ការបង្កការខូចខាតដល់ទ្រព្យសម្បត្តិឯកជន ឬទ្រព្យសម្បត្តិសាធារណៈក្នុងពេលឃោសនាបោះឆ្នោត ឬក៏ការយកអាវុធយុទ្ធភ័ណ្ឌទៅគំរាមនៅក្នុងការិយាល័យបោះឆ្នោត ។ ចំពោះការស្នើសុំឱ្យធ្វើវិសោធនកម្មច្បាប់ គឺជាសិទ្ធិរបស់តំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា ឬរាជរដ្ឋាភិបាល ក្នុងការផ្ដួចផ្ដើមនោះ មិនមែនជាសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញទេ ។ ប៉ុន្តែដោយសារច្បាប់បោះឆ្នោត គឺជាច្បាប់រៀបចំអង្គការ ដូច្នេះក្រោយពីរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ ត្រូវតែបញ្ជូនមកក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យធម្មនុញ្ញភាពនៃច្បាប់នោះ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login