Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២៨១- ចូរពន្យល់ន័យនៃពាក្យ យុត្តាធិការ ?

២៨២- សាធារណរដ្ឋ តើប្រមុខរដ្ឋត្រូវរៀបចំឡើងដូចម្តេច? ចូរពន្យល់ ?

២៨៣- តាមនីតិរដ្ឋធម្មនុញ្ញ និងនីតិអន្តរជាតិសាធារណៈគេឱ្យនិយមន័យរដ្ឋដូចម្តេច ?

២៨៤- តើច្បាប់អនុវត្តទៅបានទេ ប្រសិនបើច្បាប់បង្កើតមកដោយមនុស្សមួយក្រុមតែបែរជាមិនសូវបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ?

២៨៥- តើមាត្រាណា ឬសេចក្តីសម្រេចណាមួយស្ដីអំពីអំណាច និងឋានៈនៃសន្ធិសញ្ញាក្នុងនីតិឋានានុក្រមខ្មែរដែរឬទេ ?

ចម្លើយ

២៨១- យុត្តាធិការ ទាក់ទងទៅនឹងការសម្រេចសេចក្តីរកយុត្តិធម៌របស់តុលាការ ។

២៨២- ឱ្យតែពាក្យសាធារណរដ្ឋ គឺមានប្រធានាធិបតីហើយដែលជាប្រមុខរដ្ឋ ។ ចំណែកព្រះរាជាណាចក្រ គឺមានព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋ។ ការជ្រើសរើសយ៉ាងម៉េចអាស្រ័យទៅលើរបប បើរបបប្រធានាធិបតីនិយម គឺត្រូវបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយផ្ទាល់ ប៉ុន្តែមានប្រទេសខ្លួនជាសាធារណរដ្ឋដែរតែប្រកាន់របបសភានិយម ប្រធានាធិបតីបោះឆ្នោតដោយរដ្ឋសភាហៅថាអសាកល ។

២៨៣- សូមបើកវចនានុក្រមមើលទៅនៅបណ្ណាល័យ ឬបើកអឺនធឺណែតមើលទៅជាភាសាបារាំង និងភាសាអង់គ្លេស ។ ហើយនិយមន័យមិនដូចគ្នាទេ យើងអ្នករៀនក៏អាចឱ្យនិយមន័យរដ្ឋបានដែរ តែត្រូវមានមូលដ្ឋានច្បាស់លាស់ ។

២៨៤- សូមជម្រាបថាច្បាប់មានវិសាលភាពទូទាំងប្រទេស ទូទាំងប្រជាពលរដ្ឋទាំងអស់មិនមែនច្បាប់ធ្វើសម្រាប់តែក្រុមណានោះទេ ។ ជាគោលការណ៍ ច្បាប់មានវិសាលភាពទូទៅ ។

២៨៥- សន្ធិសញ្ញាដែលកម្ពុជាជាភាគី គឺជាអត្ថបទច្បាប់នៅក្រោមរដ្ឋធម្មនុញ្ញ និងច្បាប់ខ្មែរហើយ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login